ប្រុងខ្លួនទៅ អ្នកស្រលាញ់ភេទដូចគ្នានៅប្រទេស ប្រ៊ុយណេ​ ត្រូវទ​ទួ​ស​ទោស​ប្រហា​ជីវិតដោយគប់ដុំថ្មរហូតដល់ស្លាប់ !

ប្រុងខ្លួនទៅ អ្នកស្រលាញ់ភេទដូចគ្នានៅប្រទេស ប្រ៊ុយណេ​ ត្រូវទ​ទួ​ស​ទោស​ប្រហា​ជីវិតដោយគប់ដុំថ្មរហូតដល់ស្លាប់ !

ប្រទេស​ប្រ៊ុយណេ​ គឺជា​ប្រទេសមួយ​ដែលមាន​ច្បាប់​សាសនា​អ៊ីស្លាម​តឹងរឹង ដោយ​បច្ចុប្បន្ន​បានកំណត់​ដាក់ទោស​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ដោយ​គប់​ដុំថ្ម​ប្រហា​រជីវិត​ ។ ​វិធានការ​ថ្មី​នេះ​ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ​ ទី ០៣ ខែមេសាកន្លងទៅថ្មីៗ​នេះ ដោយ​ក្នុងនោះ​ក៏មាន​ចែង​ពីបទ​ឧក្រិដ្ឋ​មួយចំនួនទៀត ដូចជា​ការកាត់ទោស​កា​ត់ដៃ​ជើង​ពីបទ​លួច​ និង ​ចោរកម្ម​ជាដើម​ ដែល​វិធានការណ៍​ច្បាប់​ថ្មី​នេះ​ ធ្វើឱ្យមាន​ការរិះគន់​ច្រើន​ពី​សហគមន៍​អន្តរជាតិ​ ។

ប្រទេស​នេះ​បាន​អំពាវនាវ​ឱ្យមាន​ការបង្រៀន​ដល់​អ្នក​កាន់សាសនា​អ៊ីស្លាម​ឱ្យ​ប្រកាន់​វិន័យ​ឱ្យ​រឹងមាំ ព្រោះ​ការរួម​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​នេះ​វា​ជា​រឿង​ខុសច្បាប់​ទៅហើយ ដែល​ពីមុនមក​ជនល្មើស​នឹង​ជាប់ទោស​រហូតដល់ ១០ ​ឆ្នាំ​ ។

​សហគមន៍​បុរស​ស្រឡាញ់​បុរស​នៅក្នុង​ប្រទេស​ប្រ៊ុយណេ​ បាន​សម្តែង​ក្តី​រន្ធត់​ និង ​ការភ័យខ្លាច​ជាខ្លាំង​ទៅនឹង​ច្បាប់​ថ្មី​នេះ ដែល​វា​មិនគួរ​កើតមានឡើង​នៅក្នុង​យុគសម័យ​បច្ចុប្បន្ន​នេះឡើយ ​។ ​ប្រជាជន​ម៉ូ​ស្លី​ម​នៅក្នុង​ប្រទេស​នេះ​មាន​ប្រជាជន​ប្រហែល ២ ​ភាគ ៣ ​នៃ​ប្រជាជន​សរុប​ ។ កន្លងមក​មាន​មនុស្ស​ជាង ៤២ ​ម៉ឺន​នាក់​ហើយ​ត្រូវបាន​ទ​ទួ​ស​ទោស​ប្រហា​ជីវិត តែ​មិនទាន់បាន​អនុវត្ត​នៅឡើយ​ចាប់តាំងពី​ឆ្នាំ ១៩៥៧ ​មក ​។


Leave a Reply