អីយ៉ាស់! គូស្នេហ៍តៃវ៉ាន់ បង្កើតប្រវត្តិសាស្រ្តថ្មី រៀបការភេទដូចគ្នាស្របច្បាប់ ដំបូងបង្អស់នៅអាស៊ី

អីយ៉ាស់! គូស្នេហ៍តៃវ៉ាន់ បង្កើតប្រវត្តិសាស្រ្តថ្មី រៀបការភេទដូចគ្នាស្របច្បាប់ ដំបូងបង្អស់នៅអាស៊ី

មង្គលការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង រយៈពេល​មួយ​សប្តាហ៍​ក្រោយ​ពី​សមាជិកសភា​បាន​ធ្វើ​ការ​សម្រេចចិត្ត​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ធ្វើ​ឱ្យ​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ស្របច្បាប់ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ក៏​ដោយ ធ្វើ​ឱ្យ​តៃវ៉ាន់​ក្លាយ​ជា​អ្នក​ឈានមុខ​គេ​នៃ​ចលនា​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​អាស៊ី ។

គូស្នេហ៍ភេទដូចគ្នា​ថ្មី​ជាច្រើន​គូ​បាន​ឱប និង ថើប​គ្នា​នៅ​មុខ​អ្នកសារពត៌មាន​ដែល​ប្រមូលផ្តុំ​គ្នា មុនពេល​លើក​បង្ហាញ​សំបុត្រ​អាពាហ៍ពិពាហ៍ ក៏ដូច​ជា​អេតាស៊ីវិល​ដែល​រាយ​ឈ្មោះ​ពួកគេ​ជា​ប្តីប្រពន្ធ​ស្រប​ច្បាប់ ។

គួរ​រំឭក​ឱ្យ​ដឹង​ថា តៃវ៉ាន់ បាន​ក្លាយ​ជា​ប្រទេស​ដំបូងបង្អស់​នៅ​អាស៊ី ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបការ​ភេទ​ដូច​គ្នា​ស្រប​ច្បាប់ បន្ទាប់​ពី​ការ​បោះឆ្នោត ហើយ​ច្បាប់​ថ្មី​នោះ​ត្រូវ​អនុម័ត នៅ​ថ្ងៃ​ទី ២៤ ឧសភា ២០១៩ នេះ​តែម្តង ៕