ប្រពន្ធតក់ស្លុតមិនស្ទើ ខណៈរវល់លក់បាញ់ឆែវ និងនំបញ្ចុក បាត់ប្តីយូរពេកឡើងទៅមើលស្រាប់តែប្រទះឃើញប្តីចង.កសម្លាប់ខ្លួនជាប់ចង្រឹងដែកបាត់ទៅហើយ

ប្រពន្ធតក់ស្លុតមិនស្ទើ ខណៈរវល់លក់បាញ់ឆែវ និងនំបញ្ចុក បាត់ប្តីយូរពេកឡើងទៅមើលស្រាប់តែប្រទះឃើញប្តីចង.កសម្លាប់ខ្លួនជាប់ចង្រឹងដែកបាត់ទៅហើយ

បុរសម្នាក់មានវិបត្តិផ្លូវចិត្ត គិតខ្លីយកខ្សែនីឡុងនិងក្រមាចង.កសម្លាប់ខ្លួនជាប់ចង្រឹងដែក ស្លាប់យ៉ាងអាណោចអាធ័មហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតូបលេខDO៥ ក្នុងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សពជនរងគ្រោះមានឈ្មោះ គុណ ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិទួលបារាយណ៍ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីប្រពន្ធជនរគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់មានវិបត្តិផ្លូវចិត្ត និងមានជំងឺសសៃប្រសាទ ធ្លាប់ចង.កសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបានជួយសង្គ្រោះទាន់ លុះមកដល់ថ្ងៃកើតហេតុខាងលើ គាត់កំពុងលក់នំបញ្ចុកនិងបាញ់ឆែវនៅខាងក្រោម ខណ:នោះដោយសារជាប់ភ្ញៀវច្រើននិងបាត់ប្តីសង្ស័យក៏ឡើងទៅមើល ស្រាប់តែឃើញប្តីរបស់គាត់បានយកក្រមានិងខ្សែនីឡុង ចង.កជាប់ចម្រឹងដែកនៅលើជាន់ឡៅតឿស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌមានជ័យ បានចុះមកធ្វើកោសល្យវិច្ច័យទៅលើសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថាពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕