មនុស្សយ៉ាងហោច៥០នាក់បានស្លាប់និង៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ នៅប្រទេសនេប៉ាល់

មនុស្សយ៉ាងហោច៥០នាក់បានស្លាប់និង៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ នៅប្រទេសនេប៉ាល់

ព្យុះភ្លៀងយ៉ាងគំហុកនៅតំបន់ជួរភ្នំភាគខាងត្បូងនៃប្រទេសនេប៉ាល់បានធ្វើអោយមានអ្នកស្លាប់ដោយរអិលបាក់ដីនិងទឹកជំនន់យ៉ាងហោច៥០នាក់ និង៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅថ្ងៃអាទិត្យទី១៤កក្កដា២០១៩នេះ។

ចំនួនអ្នកស្លាប់នឹងហក់ឡើងបន្តទៀតខណៈដែលក្រុមសង្គ្រោះបន្តរកអ្នកបាត់ខ្លួនដែលស្លាប់ដោយបាក់ដីសង្កត់និងលង់ទឹក ។ ភ្លៀងបានធ្វើអោយមានអ្នករងរបួស២៥នាក់ផ្សេងទៀត និងលិចលង់ផ្ទះសម្បែងប្រជាជន១១០៤នាក់ ដែលត្រូវបានជម្លៀសទៅទីទួលបណ្តោះអាសន្ន។
KYODO NEWS