ដំណឹងដ៏សែនក្រៀមក្រំ!​ អង្គការមូលនិធិកុមារកម្ពុជា​ (CCF) បានបាត់បង់សមាជិកដ៏មានតំលៃមួយរូប។

ដំណឹងដ៏សែនក្រៀមក្រំ!​ អង្គការមូលនិធិកុមារកម្ពុជា​ (CCF) បានបាត់បង់សមាជិកដ៏មានតំលៃមួយរូប។

Srey Eang អាយុ ២៧ឆ្នាំ បានទទួលមរណភាពកាលពីរាត្រីថ្ងៃចន្ទ​ ដោយជំងឺរលាកសួតធ្ងន់ធ្ងរ។​ នាងជាអតីតនិស្សិត CCF ម្នាក់ ដែលក្រោយមកបានក្លាយជាបុគ្គលិកយើងមួយរូប​ ទើបតែត្រឡប់មក​ពីដឹកនាំជំរ៊ំ​ CCF ដែលវាជាសកម្មភាពដឹកនាំមួយដែលនាងតែងតែធ្វើជាប្រចាំយ៉ាងរស់រវើក។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗបន្ទាប់ពីធ្លាក់ខ្លួនឈឺ​ ប៉ុន្តែជំងឺរបស់នាងមានអាការ:កាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់បាត់បង់ជីវិត។

“មានមតិមួយថា​ ទៀនដែលបញ្ចេញពន្លឺខ្លាំង​ គឺឆាប់អស់​ជាងទៀនដែលបញ្ចេញពន្លឺតិចៗ។ ព៊ំមានពាក្យអ្វីនឹងអាចថ្លែងបានចំពោះការចាកចេញរបស់នាង” ប្រសាសន៍របស់​លោក Scott Neeson ស្ថាបនិក​ CCF (រូបថតជាមួយ Srey Eang ខាងក្រោម)។

Srey Eang​ បានធ្វើឲ្យយើងគ្រប់រូបស្ញប់ស្ញែងនូវទេពកោសល្យ​ ថាមពល ការកំប្លែង និងស្នាមញញឹមរបស់នាង។ គ្រួសារ​ CCF មានក្តីក្រៀមក្រំជាខ្លាំងចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់នេះ។ ស្មារតីដឹកនាំរបស់​ Srey Eang នឹងបន្តក្លាយជាគំរូចំពោះ​ CCF មិនសាបសូន្យ។ ក្តីស្រឡាញ់មានចំពោះនាងនឹងមានជារៀងរហូត!