អ្នកនាង ខាត់ សុឃីមនិងតារាកំប្លែងជើងចាស់ នាយកុយកូរគេពេញរោងការ ធ្វើអោយគ្រប់គ្នាផ្ទុះសំណើច(មានវីដេអូ)

អ្នកនាង ខាត់ សុឃីមនិងតារាកំប្លែងជើងចាស់ នាយកុយកូរគេពេញរោងការ ធ្វើអោយគ្រប់គ្នាផ្ទុះសំណើច(មានវីដេអូ)

កាលពីថ្ងៃទី០៨ ខែសីហា នេះ ទីបំផុតតារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការបង្ហោះនៅលើគណនីសង្គមហ្វេសប៊ុក បានឲ្យដឹងថាពីធីកាត់សក់បង្កក់សេរីរបស់ពិធីមង្គលអ្នកទាំងពីរ ក្រោមវត្តមានតារាកំប្លែងជើងចាស់ នាយកុយ និងអ្នកនាងខាត់ សុខឃីម។

មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជាពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន​ ចាស់ទុំទាំងសងខាងផងដែរ។ គិតត្រឹមពិធីកាត់សក់នេះ សង្កេតឃើញ ទឹកមុខកូនក្រមុំកូនកម្លោះ ពោរពេញទៅដោយស្នាមញញឹមនិងរំភើបរីករាយបែបនេះទៅហើយ ក្រោមវត្តមានចូលរួមពីមិត្តសិល្បករ សាច់ញាតិ ចាស់ទុំទាំងសងខាង។ ទស្សនាវីដេអូខាងក្រោម