ជួយស៊ែរផងបងប្អូន!​ សង្វេគណាស់ស្ត្រីកម្សត់ម្នាក់ពពោះជាង១០ខែនៅមិនទាន់សម្រាល ពេលនេះដង្ហើយ​ឲ្យសប្បុរសជនជួយ

ជួយស៊ែរផងបងប្អូន!​ សង្វេគណាស់ស្ត្រីកម្សត់ម្នាក់ពពោះជាង១០ខែនៅមិនទាន់សម្រាល ពេលនេះដង្ហើយ​ឲ្យសប្បុរសជនជួយ

ជាទូទៅ​ស្ត្រី​ពពោះ​ប្រមាណ​ ៩ខែ ១០​ថ្ងៃ​សម្រាលកូន​ហើយ ​ប៉ុន្តែ​ស្ត្រី​ម្នាក់​នេះ​បែរ​ជា​លើស​រហូត​ដល់​ជាង១​ខែ ​ពោល​ដល់​ខែ​ទី ១០ និង​៩​ថ្ងៃ​​គិត​ត្រឹម​ថ្ងៃនេះ​​ ​ធ្វើ​ឲ្យ​គាត់​បារម្ភ​ជា​ខ្លាំង ខណៈ​ជីវភាព​កំពុង​តែ​ជួប​ការ​ខ្វះ​ខាត​ ​អាច​មើល​រូប​ផ្ទះ​ខាង​ក្រោម។

ការ​យក​កូន​របស់​គ្រួសារ​មួយ​ចាំ​ចាច់​ណាស់​ត្រូវ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ការ​គួរ​យក​កូន​នៅ​ពេល​សម​ស្រប​ណា​មួយ អាច​យក​នៅ​ពេលរៀប​​ការ​រួចភ្លាម​ ឬ​ក៏​អាច​យក​នៅ​ពេល​គិត​ថា ​មាន​លទ្ធភាព​ចិញ្ចឹម​កូន​គ្រប់​គ្រាន់​ហើយ​។ ពេល​សម្រាល​ត្រូវ​មាន​ប្រាក់​គ្រប់​គ្រាន់​ ឬ​ប្រាក់​បម្រុង​សម្រាប់​ពេល​កូន​ឈឺ​ជា​ដើម​ ព្រោះ​វា​ជា​ការ​ប្រសើរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​។

នៅ​ពេល​ថ្មីៗ​នេះ ​មាន​នារី​ម្នាក់​បាន​សរសេរ​សារ​រៀប​រាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ​ Van na ថា «សូម​បង​ប្អូន​មេត្តា​ជួយ​ដល់​បង​ស្រី​ម្នាក់​នេះ​ផង​ គាត់​មាន​ផ្ទៃ​ពោះ​ ១០ខែ ៩ថ្ងៃ​ហើយ​ មិន​ទាន់​កើត​ទេ​ពេទ្យ​ប្រាប់​ថា​ ផ្ងារ​មុខ​ឡើង​លើ​ហើយ​ កូន​មិន​ទាន់​ត្រលប់​ក្បាល​ទេ​ ហើយ​គាត់​ក្រ​ណាស់​គ្មាន​លុយ​កើត​កូន​ទេ​ សូម​បង​ប្អូន​មេត្តា​ជួយ​ដល់​គាត់​ផង ​លេខ​ទូរសព្ទ 096 47 70 562 សូម​ជួយ​ដល់​គាត់​ផង​»។

ដល់​ថ្ងៃ​កើត​ហើយ ​តែ​មិន​ទាន់​កើត​ហើយ​គ្មាន​ប្រាក់​សម្រាប់​សម្រាល​ទៀត​ពិត​ជា​គួរ​ឲ្យ​អាណិត​គាត់​ណាស់។ ប្រាក់​ក៏​គ្មាន​ ទី​លំ​នៅ​រឹត​តែ​ពិបាក​ខ្លាំង​ ព្រោះ​សូម្បីតែ​ផ្ទះ​មិន​មាន​ទាំង​ជញ្ជាំង​ត្រឹម​ត្រូវ​ទៀត​ប្រក់​ដោយ​ស័ង្កសី​ច្រេះ ​ប្រក់​បាន​តែ​មួយ​កំណាត់ ​ផ្ទះ​ខែ​ក្តៅ​ត្រូវ​ក្តៅ​ខ្លាំង​ ខែ​ភ្លៀង​សម្រាក​មិន​បាន​ព្រោះ​ត្រូវ​ភ្លៀង​សាច​ដាក់ ​អ្នក​ណា​យល់​អារម្មណ៍​មួយ​នេះ។ ក្រោយ​ពី​បាន​ឃើញ​គណនី​ខាង​លើ​បង្ហោះ​សារ​បែប​នោះ​មក​ មាន​បង​ប្អូន​មួយ​ចំនួន​ថា​ គួរ​តែ​ឲ្យ​គាត់​យក​សម្រាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀម​រាប​ទៅ តែ​គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ពេទ្យ​នោះ​ទៀត​។ ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ស្តី​បន្ទោស​ឲ្យ​គាត់​​ទៅ​វិញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ស្ត្រី​ពពោះរូប​នេះ មាន​ទី​លំ​នៅ​ស្ថិត​ក្នុង​ឃុំ​ទួល​ព្រះ​ឃ្លាំង​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម​ មាន​ឈ្មោះ​ថា​ បង​មុំ បើ​បង​ប្អូន​សប្បុរស​ជន​មាន​សទ្ធា​ជ្រះ​ថ្លា ​សូម​មេត្តា​ជួយ​ដល់​គាត់​ផង​ព្រោះ​គាត់​ត្រូវ​ការ​ថវិកា​ក្នុង​ការ​សម្រាលកូន​​ខាង​មុខ​​ជា​ចាំ​បាច់៕ (ប្រភពអត្ថបទ៖ និស្ស័យ Angkor Fresh)