ហេតុមានឈាមជ័រជាអ្នកសិល្បៈ កូនស្រី Por បញ្ចេញក្បាច់រាំយ៉ាងរស់រវើក គួរឲ្យសរសើរ!

ហេតុមានឈាមជ័រជាអ្នកសិល្បៈ កូនស្រី Por បញ្ចេញក្បាច់រាំយ៉ាងរស់រវើក គួរឲ្យសរសើរ!

ថៃ៖ ក្រោយពេលដែលលោក Por ដែលជាអតីតតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាព បានឃ្លាតចាកឆ្ងាយគ្មាន ថ្ងៃវិលត្រលប់អស់រយៈពេល ជាច្រើនឆ្នាំហើយក៏ដោយ តែតារាប្រុសរូបនេះ នៅតែស្ថិតក្នុង ការចងចាំរបស់ហ្វេនៗ រួមទាំងភរិយា និងកូនស្រីជាទីស្រលាញ់ជានិច្ច។

ជាក់ស្ដែង បើក្រឡេកទៅមើល កូនស្រីរបស់ Por ដែលមានឈ្មោះថា​​ Mali ឯណោះវិញ គឺកាន់តែធំថែមទាំងមានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ ក្រោមការមើលថែពី អ្នកម្ដាយដ៏រឹងមាំគឺអ្នកនាង Bo Vanda។ ជាពិសេស ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ កូនស្រីរបស់Por មានសមត្ថភាពសិល្បៈដ៏សម្បូរបែប និងកំពុងដើរតាមគន្លង របស់លោកប៉ាទៀតផង។
ស្រាប់តែថ្មីៗនេះ កូនស្រីដ៏ស្រស់ស្អាតរបស់Por បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញវត្តមានរបស់នាង លើឆាកតន្ដ្រីដ៏ធំមួយ​ ក្នុងឈុតសម្លៀកបំពាក់ និងការតុបតែងខ្លួនលេចធ្លោតែម្ដង។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺ Mali បានបញ្ចេញក្បាច់រាំ យ៉ាងរស់រវើក តាមបទចម្រៀងរបស់ក្រុមតារាK-pop ដ៏ល្បី Blackpink និងមានស្ទាយ៍មិនខុសពី តារាកូរ៉េប៉ុន្មាននោះទេ ជាហេតុដែលធ្វើឲ្យទស្សនិកជននៅទីនោះ ផ្ដិតយករូបភាពជាច្រើនសន្លឹក​ និងមានការស្រែក និងកោតសរសើរពី ពន្លកតារាវ័យក្មេងនេះគ្រប់គ្នាតែម្ដង។

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖