អាជីវកររំភើបចិត្តញញឹមបិទមាត់មិនជិតដោយសារតែ ឯកឧត្តម គួច ចំរើន បានអនុញ្ញាតឱ្យអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល វិញ

អាជីវកររំភើបចិត្តញញឹមបិទមាត់មិនជិតដោយសារតែ ឯកឧត្តម គួច ចំរើន បានអនុញ្ញាតឱ្យអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល វិញ

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ចំនួន ៤៤គ្រួសារ បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុនារសៀលថ្ងៃអង្គារ ៧រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យបងប្អូនអាជីវករទាំងអស់ ចូលរួមជាមួយអាជ្ញាធរក្រុងខេត្ត រៀបចំកែលម្អប្រព័ន្ធលូនៅតាមទីតាំងរបស់ខ្លួន ចូលរួមថែរក្សាបរិស្ថានអនាម័យជាពិសេសត្រូវទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សោភ័ណភាព និងកិត្យានុភាពទីក្រុងទេសចរណ៍ ។

ដោយឡែកចំពោះការសាងសង់តូបលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល យើងត្រូវសាងសង់អនុវត្តតាមគំរូប្លង់មេស្តង់ដារដែលបានកំណត់ ដើម្បីរក្សាសោភ័ណភាព បរិស្ថាន និងបទដ្ឋានបច្ចេកទេសកាន់តែល្អប្រសើរថែមទៀត