ញាក់សាច់ពេលឃើញទិដ្ឋភាពរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបងឆ្នាំនេះស្អាតកប់ខ្លាំង

ញាក់សាច់ពេលឃើញទិដ្ឋភាពរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបងឆ្នាំនេះស្អាតកប់ខ្លាំង

ចាប់ពីថ្ងៃ ទី១១ ដល់ ថ្ងៃទី១៣ ខាងមុខនេះ នៅក្នុងខេត្តបាត់ដំបង នឹងមានការរៀបចំ ប្រារព្ធពិធីប្រណាំងទូក ដ៏ធំប្រចាំខេត្ត។ យ៉ាងណាមិញ ក្រៅពី ពិធីប្រណាំងទូក ក៏មានកម្មវិធីកម្សាន្តសប្បាយៗ ដូចជាស្តង់ពិព័រណ៍ និងការប្រគំន្រ្តី ដែលមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនរូបផងដែរ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ចាប់ពីថ្ងៃនេះតទៅ គេសង្កេតឃើញមានការរៀបចំ នូវខ្លោងទ្វារដែលមានសំណេរ “ពិធីបុណ្យអុំទូកខេត្តបាត់ដំបង” ព្រមទាំងរំលេចនូវភ្លើងពណ៌ ស្រស់ស្អាតខ្លាំង ។

គួរបញ្ជាក់ដែរថា នេះជាការប្រារព្ធពិធីបុណ្យអុំទូកនៅតាមខេត្តប៉ុណ្ណោះ រីឯពិធីបុណ្យអុំទូក​ បណ្តែតប្រទីប អកអំបុកនិង សំពះព្រះខែ ទូទាំងប្រទេសនៅរាជធានីភ្នំពេញ និង ប្រារព្ធនៅថ្ងៃទី ១០ ១១ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។