មន្ទីពេទ្យគន្ឋបុប្ផា គឺជាពេទ្យទេវតា ជួយសង្គ្រោះ កុមារខ្មែររាប់លាននាក់​ បើគ្មានមន្ទីរពេទ្យគន្ធបុប្ផាទេ កូនប្រាកដជាស្លាប់ហើយ មួយជីវិតម៉ែ សងគុណពេទ្យនេះមិនគ្រប់ទេ

មន្ទីពេទ្យគន្ឋបុប្ផា គឺជាពេទ្យទេវតា ជួយសង្គ្រោះ កុមារខ្មែររាប់លាននាក់​ បើគ្មានមន្ទីរពេទ្យគន្ធបុប្ផាទេ កូនប្រាកដជាស្លាប់ហើយ មួយជីវិតម៉ែ សងគុណពេទ្យនេះមិនគ្រប់ទេ

មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យរដ្ឋតែមួយគត់ដែលព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ ហើយជារៀងរាល់ឆ្នាំមានកុមាររាប់ម៉ឺននាក់ដែលបានមកព្យាបាល និង សង្គ្រោះជីវិត ។ ជាក់ស្តែងមានគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ឈ្មោះ Dina Chhay បានសរសេររៀបរាប់អំពីគុណបំណាច់យ៉ាងធំធេងរបស់ពេទ្យគន្ធបុប្ផាចំពោះកូនរបស់គាត់ ព្រមជាមួយនូវខ្លឹមសារគួរឱ្យពិចារណាថា

ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំថា បើគ្មានមន្ទីពេទ្យគន្ឋបុប្ផាទេជីវិតកូន ប្រាកដជាស្លាប់ហើយ ១ ជីវិតម៉ែ សងគុណពេទ្យនេះមិនគ្រប់ទេ ហើយខ្ញុំផ្តាំកូនៗថា ពេលធំឡើងកូនមានការងារធ្វើ មានប្រាក់ កូនត្រូវតែបរិច្ចាកជូនពេទ្យនេះ ទោះបីតិច ច្រើនក្តី អោយតែជាលុយបានមកដោយ សុច្ចរិត ពីកម្លាំងញើសឈាមយើង ។ ម្នាក់ៗពេលកូនឈឺរត់រកពេទ្យអោយជួយ សង្គ្រោះជីវិតកូន ពេលកូនជា សះស្បើយក៏ដោយសារតែ លោកគ្រូ អ្នកគ្រូពេទ្យ គាត់បានជួយព្យាបាលដែរ តែផ្ទុយទៅវិញអ្នកខ្លះមិនបានអរគុណពេទ្យហើយ ថែមទាំងជេរគាត់ទៀត ពេទ្យសំដីអាក្រក់ ១ ចំនួនមានមែន ក៏ប៉ុន្តែ គាត់ក៏បានព្យាបាលកូនយើងអោយជាដែរ មានពេទ្យល្អក៏ច្រើន សំដីពិរោះ មុខញញឹមរាក់ទាក់ មិនរើសអើងទេ ហេតុអី មិនសរសើរពួកគាត់ផង?

ត្រូវចាំថា មន្ទីពេទ្យគន្ឋបុប្ផា គឺជាពេទ្យទេវតា ជួយសង្គ្រោះ កុមារខ្មែររាប់លាននាក់ ដោយមិនគិតថ្លៃ សូម្បីតែអ្នកដែលមានផ្ទះនៅ ជុំវិញពេទ្យនេះ ក៏ក្លាយជាសេដ្ឋី ដោយការកស៊ីលក់ ម្ហូបអាហារ និង ឥវ៉ា់ន់ផ្សេងៗទៀតផងដែរ ។​ បើយើងរិះគន់ដើម្បីស្ថាបនា ដើម្បីប្រយោជន៍រួម នោះអ្វីៗវានឹងកាន់តែល្អប្រសើរ មានកម្លាំងចិត្តទាំងអស់គ្នាដែរ ។

ខ្ញុំយកកូនទៅគេង ៨ យប់នៅពេទ្យនេះ ខ្ញុំយល់អារម្មណ៍ បុគ្គលិកពេទ្យមានការហត់នឿយណាស់ ព្រោះអ្នកជំងឺចូលទាំង យប់ថ្ងៃ រកគ្រែដាក់គ្មានទេ ជាពិសេស អ្នកកំដរកូន ក្មួយ គាត់ភាគច្រើន មិនសូវជួយ សម្អាត បន្ទប់ទឹក បង្គន់ទេ ទោះបីមានធុងសម្រាមអោយដាក់ហើយ ក៏ពួកគាត់ខ្ចិលដែរ ចោលកញ្ចប់ថង់ ផ្លាស្ទិក សំឡីអនាម័យ ខោទឹកនោមកូន រ៉ាយប៉ាយក្នុងបន្ទប់ទឹក មិនចេះជួយសំអាតគ្នាសោះ។ ទាំងនោះក៏ជាបញ្ហាដែលធ្វើអោយបុគ្គលិកពេទ្យហត់នឿយ មិនសប្បាយចិត្តដែរ សួរថាតើអ្នកណា ត្រូវប្រាប់អ្នកដដែលៗរាល់ថ្ងៃនោះ? សូមអ្នកជួយសម្អាត ទាំងអស់គ្នាផងទៅ បើមកដេកពេទ្យមិនអស់លុយផងនោះ ។