ជួយស៊ែរផង និស្សិតស្រីផ្នែកអក្សរសាស្រ្តខ្មែរម្នាក់ មានជម្ងឺខួរឆ្អឹងខ្នងឈប់ផលិតគ្រាប់ឈាម ត្រូវធ្វើការព្យាបាលចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ពេលនេះខ្វះខាតមានតែអំពាវពីសប្បុរសជនឲ្យជួយ

ជួយស៊ែរផង និស្សិតស្រីផ្នែកអក្សរសាស្រ្តខ្មែរម្នាក់ មានជម្ងឺខួរឆ្អឹងខ្នងឈប់ផលិតគ្រាប់ឈាម ត្រូវធ្វើការព្យាបាលចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ពេលនេះខ្វះខាតមានតែអំពាវពីសប្បុរសជនឲ្យជួយ

ពិតជារឿងគួរឲ្យអាណិតអាសូរដោយនារីម្នាក់ជាអតីតនិស្សិតផ្នែកអក្សរសាស្រ្តខ្មែរ ជានិស្សិតឆ្នេីម និងជានិស្សិតគំរូមួយ តែបែរជាជួបប្រទះនូវរឿងអភ័ពដោយមានជម្ងឺAplastic amenia ខួរឆ្អឹងខ្នងឈប់ផលិតគ្រាប់ឈាម បន្ទាប់ពីបានពិនិត្យខួរឆ្អឹងខ្នង៤ដងមកហើយនោះ។ នារីកម្សត់នេះមានឈ្មោះ ឆែ ដានី ជាអតីតនិស្សិតផ្នែកអក្សរសាស្រ្តខ្មែរ បច្ចុប្បន្នរៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យោងតាមប្រភពជាអ្នកជិតស្និទរបស់អ្នកជម្ងឺបានឲ្យដឹងថា ឆែ ដានី ជានិស្សិតឆ្នេីម និងជានិស្សិតគំរូមួយ តែងតែចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ជាច្រេីនទាំងក្នុងសាលា និងខាងក្រៅសាលា ឥឡូវនេះធ្លាកខ្លួនឈឺខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺ។

បច្ចុប្បន្ននេះនារីខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមការសម្រាកព្យាបាលនេះប្រើរយៈពេលអស់២ខែហើយក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេល៣សប្តាហ៍ប៉ុន្តែខួរឆ្អឹងនៅតែមិនដំណើរការ។ នារីកម្សត់រូបនេះបានឲ្យដឹងថាការចំណាយការព្យាបាលត្រូវចំណាយរហូតដល់ទៅ៥ម៉ឺនដុល្លារអាមេរិក ដោយក្រុមគ្រូពេទ្យបានផ្តល់ជម្រើសចំនួន២ក្នុងការព្យាបាល ទី១ ការផ្សាំបណ្តុះខួរឆ្អឹងដែលទទួលបានការបរិច្ចាគពីបងប្អូនបង្កើត ឱកាសក្នុងការសះស្បើយ៨០ភាគរយ ក្រោមការចំណាយខ្ទង់ ៥ម៉ឺនដុល្លារ និងទី២ ប្រើប្រាស់ថ្នាំចាក់ប្រភេទផ្សេងៗ​ ឱកាសជាមាន៦០ភាគរយតែត្រូវសម្រាកនៅមន្ទីរពេទ្យ៦ខែ ត្រូវចំនាយប្រហាក់ប្រហែលនឹងជម្រើសទី១។

ដោយមានយោងតាមគណនីហ្វេសប៊ុកឈ្មោះ Puthy Meng Jake បានបង្ហោះសារអំពាវនាវរបស់ ឆែ ដានី យ៉ាងដូច្នេះថា​៖ “នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជម្ងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បង ប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។

ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ។ សូមជូនពរឲ្យមានសុខភាពល្អ មានសុភមង្គល រកទទួលទានមានបាន និងជួបតែពរ ៤ ប្រការ។ ដោយប្រភពដដែលបានបន្តថា សូមបងប្អូនមេត្តាជួយតាមលទ្ធភាព ចូលរួមជួយជិវិតនាងផងទំនាក់ទំនងបរិច្ចាក និងសាកសួរពត៌មានបន្ថែម ABA 000485310 ( Hour Tola ) Toan Chet 098590005 ( Meng Puthy) Wing 01567459 ( Meng Puthy) លេខទូរស័ព្ទ 012462736 098590005 ។