អីយ៉ាស់ ធ្លាយឈ្មោះពិតអ្នកនាង ចោម ច័ន្ទ និង ប្អូនស្រីទាំងពីរ ពីរោះប្លែកតែម្ដង

អីយ៉ាស់ ធ្លាយឈ្មោះពិតអ្នកនាង ចោម ច័ន្ទ និង ប្អូនស្រីទាំងពីរ ពីរោះប្លែកតែម្ដង

ចោម ច័ន្ទ ចោម ខ្វាន់ និង ដេនី ខ្វាន់ ត្រូវបានមហាជន មានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអ្នកទាំងបី តែងតែធ្វើទង្វើសប្បុរធម័ និងប្រើប្រាស់ជីវិតដ៏ហាយសូរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។ យ៉ាងណាមិញ ក្រោយពីផ្ទុះរឿងអាស្រូវ ដ៏ចម្រូងចម្រាស់រឿងលក់កាបូបក្លែងក្លាយនោះ នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានទម្លាយនូវរឿងរ៉ាវជីវិតឯកជន របស់អ្នកទាំងបីកាន់តែច្រើនឡើង ។

គេចាំបានថា កាលពីឆ្នាំ ២០១៨ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយ អ្នកនាង ចោម ច័ន្ទ បានបកស្រាយពីឈ្មោះពិត របស់បងប្អូនស្រីទាំងបីរបស់អ្នកនាងថា តាមពិតឈ្មោះក្នុងបញ្ជីជាតិរបស់អ្នកទាំងបី ដែលបងប្អូននៅខេត្តព្រះវិហារស្គាល់នោះ គឺ ចោម ច័ន្ទ មានឈ្មោះពិត (ជួន សាអែម) រីឯ ចោម ក្វាន់ មានឈ្មោះពិត (ជួន ចំរើន) និង ដេនី ក្វាន់ ឈ្មោះ (ជួន កាប៉ាន់) ។

គ្រានោះ អ្នកនាងក៏បានទម្លាយមូល​ហេតុ​​​ដែលប្ដូរឈ្មោះថ្មីនេះថា ដោយសារតែឈ្មោះ ចោម ច័ន្ទ ចោម ក្វាន់ និង ដេនី ក្វាន់ ជា​ឈ្មោះ​ហុងស៊ុយ​​​ ព្រោះ​ពេលប្រើឈ្មោះ​នេះ ​​ការ​ងារ​រកស៊ី​​រលូន​ទៅ​មុខ ​មិនមាន​ឧបសគ្គ​ ។