គ្រប់គ្នាភ្ញាក់ផ្អើលបន្ទាប់ពីឃើញ ខេមរៈ សិរីមន្ត នាំគ្រួសារទៅដង្ហែកឋិន ស្លៀកក្បិនបែបប្រពៃណីខ្មែរគ្រប់ៗគ្នា

គ្រប់គ្នាភ្ញាក់ផ្អើលបន្ទាប់ពីឃើញ ខេមរៈ សិរីមន្ត នាំគ្រួសារទៅដង្ហែកឋិន ស្លៀកក្បិនបែបប្រពៃណីខ្មែរគ្រប់ៗគ្នា

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងគ្រួសារបាននាំគ្នាទៅប្រារព្ធពិធីបុណ្យកឋិន នៅខេត្តតាកែវ បាននាំគ្នាស្លៀកសំលៀកបំពាក់តាមបែបប្រពៃណីខ្មែរ ជាមួយនឹងក្បិនពណ៌ក្រហមឆ្អៅ និង អាវពណ៌ស ទាំងរូបលោកផ្ទាល់ ភរិយា កូនៗ ព្រមទាំងឪពុកម្ដាយ ។ ការបង្ហាញឈុតប្រពៃណីខ្មែរក្នុងខែបុណ្យទាននេះ បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត និង គ្រួសារ មើលទៅពិតជាសមសួនស័ក្ដិសមជាកូនខ្មែរពិតៗ ។

តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រុសរូបនេះ បានរៀបរាប់ថា ថ្ងៃទី២០ខែ១០ ២០១៩ លោកខេមរៈ សិរីមន្ត បានប្រារព្ធពិធីអង្គកឋិននៅខេត្តតាកែរ ស្រុកខាងម្ដាយក្មេក និងក្រុមគ្រួសារទាំងអស់មានទឹកចិត្តសប្បាយរីករាយព្រមទាំងស្នាមញញឹមដោយវិសេសវិសាល ។ ថៃ្ងនេះខ្ញុំបាទ និងក្រុមគ្រួសារ សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នា។