បើកបរយ៉ាងម៉េចលោកព្រះ! រថយន្តឡិចស៊ីស 570 ស្លាកលេខរដ្ឋ បុករ៉ឺម៉កដឹកគោ ស្លាប់អ្នកបើកនៅកន្លែង

បើកបរយ៉ាងម៉េចលោកព្រះ! រថយន្តឡិចស៊ីស 570 ស្លាកលេខរដ្ឋ បុករ៉ឺម៉កដឹកគោ ស្លាប់អ្នកបើកនៅកន្លែង

ខេត្តប៉ៃលិន៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយពីរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកគោ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបំបែកចូលអូខ្យងក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឺក គឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ដល ខេត្តបាត់តំបង បើកបរម៉ូតូម៉ាកWAVE ពណ៌ទឹកប៊ិក សណ្ដោងរ៉ឺម៉ក គ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែក រថយន្តបង្កម៉ាក LEXUS 570 ពណ៌ក្រហម ពាក់ស្លាកលេខ រដ្ឋ០៦ 2-469 9ខូចខាតស្រាល។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនូវនឹងកន្លែងកើតហេតុ។ មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នមិនមើលឧបសគ្គពីខាងមុខ ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ដ និងរ៉ឺម៉កត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីរង់ចាំដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។