ពូ​អើយ​ពូ​!​ ​ធ្លាប់តែ​ឮ​ក្នុង​បទចម្រៀង​ ​ឥលូវ​មាន​មែន​ ​​អ្ហែង​មក​អត់​ផឹក​ ​អ្ហែង​មក​ធ្វើ​អី!​​ ​(​វីដេអូ​)​

ពូ​អើយ​ពូ​!​ ​ធ្លាប់តែ​ឮ​ក្នុង​បទចម្រៀង​ ​ឥលូវ​មាន​មែន​ ​​អ្ហែង​មក​អត់​ផឹក​ ​អ្ហែង​មក​ធ្វើ​អី!​​ ​(​វីដេអូ​)​

​ធ្លាប់តែ​ឮ​ក្នុង​បទចម្រៀង​ ​​មក​ធ្វើ​អី​បើ​មក​មិន​ផឹក​​ ​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​ ​ប៉ុន្តែ​ឥលូវ​នេះ​បទចម្រៀង​នោះ​បាន​ចេញ​ ​MV​ ​ថ្មីចែស​ចុងក្រោយ​មួយទៀត​ ​ដែល​ជា​ទិដ្ឋភាព​ថ្មី​ពិ​តៗ​ជាក់ស្តែង​ក្នុង​សង្គម​ ​។​

​បុរស​វ័យ​កណ្តាល​ពីរ​នាក់​ត្រូវ​បាន​គេ​ឃើញ​ឈរ​ប្រកែកគ្នា​តឹង​សរសៃ​-​ក​ ​ដោយ​ក្នុង​នោះ​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​អ្នក​បបួល​ផឹក​ ​បាន​បង្ហាញ​អាការ​ខឹងញ័រមាត់ជាងបុរស​ម្នាក់ទៀត​ ​ដែល​ខ្លួន​បាន​បបួល​គេ​មក​ផឹក​ហើយ​បែរជា​គេ​មិន​ផឹក​ ​និង​ ​បាន​ព្យាយាម​គេច​ចោលខ្លួន​ដែល​ជា​អ្នក​បបួល​ផឹក​ ​។​ ​ដោយសារ​អំណាច​ស្រា​ ​និង​ ​ខឹង​នោះ​ ​ទើប​បុរស​បបួល​គេ​ផឹក​លេង​បុរស​ដែល​មក​ហើយ​មិន​ផឹក​ឥត​អាសូរ​មាត់​ ​ជេរប្រទេច​មួយ​រយៗ​ដោយ​បោះពាក្យ​ថា​ ​អ្ហែង​អត់​ផឹក​ ​អ្ហែង​មក​ធ្វើ​អី​

​ទោះបីជា​មានការ​ជេរប្រទេច​ក្តី​ ​ប៉ុន្តែបើតាមសង្កេត​បុរស​ដែល​ត្រូវ​គេ​បបួល​ផឹក​នោះ​ ​ហាក់​មិនបាន​តបត​ដោយ​ពាក្យ​សម្តី​ខ្លាំង​វិញ​ទេ​ ​ដោយ​គិតថា​ជា​មិត្តភក្តិ​កំពុង​ស្រវឹង​ ​ឈ្លោះ​ថ្ងៃនេះ​ថ្ងៃស្អែក​អាចត្រូវគ្នា​ក៏​ថា​បាន​ ​។​ ​ក្រោយ​វីដេអូ​នេះ​បាន​ចរាចរណ៍​ក្នុង​បណ្តាញ​សង្គម​ភ្លាម​ ​គេ​កត់សម្គាល់​ឃើញ​មានការ​ចែកចាយ​ព្រោងព្រាត​ ​ជាមួយ​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​ហួសចិត្ត​ ​និង​ ​អស់សំណើច​សើច​រឹង​ពោះ​ ​ចំពោះ​បុរស​ជា​ភាគី​បបួល​ផឹក​ហើយ​គេ​មិន​ផឹក​ ​និង​ ​បាន​ជេរ​គេ​ដោយ​អាការ​ខឹងសម្បា​មិនធ្លាប់​មាន​ពីមុន​ ​។​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​ ​