ក្រុមរតនៈវិបុលបកស្រាយមិតិយល់ច្រលំថាក្រុមលោកនាំក្មេងៗមានចរឹកមិនល្អក្រោយមើលវីឌីអូឃ្លីបក្រុមលោក!

ក្រុមរតនៈវិបុលបកស្រាយមិតិយល់ច្រលំថាក្រុមលោកនាំក្មេងៗមានចរឹកមិនល្អក្រោយមើលវីឌីអូឃ្លីបក្រុមលោក!

ភ្នំពេញ៖ ជារឿងមួយ ធ្វើឱ្យមហាជនកោតសរសើរ និងចូលរួមត្រេកអរ ដល់ក្រុម រតនៈ វិបុល ដែលបានទទួលមេដាយមាស និងមេដាយប្រាក់ (ប៊ូតុងមាស និងប៊ូតុងប្រាក់) ពីក្រុមហ៊ុនយូធូប តាមរយៈវីដេអូកំប្លែង បង្កសំណើច សើចក្អាកក្អាយ តាំងពីដើមរហូតដល់ចប់ ដែលសម្តែងដោយ ក្មេងៗចំនួន១០។ ជាមួយនឹងភាពជោគជ័យ ផ្នែកផលិតវីដេអូកំប្លែងពេលនេះ រឹតតែធ្វើឱ្យប្រជាប្រិយភាព របស់ក្រុម រតនៈ វិបុល មានសន្ទុះទីផ្សារច្រើនកកើនឡើង ព្រោះក្រៅពីអាចរកចំណូលពី YouTube ហើយនោះ គឺមានបណ្តាក្រុមហ៊ុននានា ដាក់ស្ពតពាណិជ្ជកម្ម ដែលអាចឱ្យក្រុមនេះ រកចំណូលបានយ៉ាងតិច ២ម៉ឺនដុល្លារ ក្នុងមួយខែ។
គួរបញ្ជាក់ថារាល់វីឌីអូឃ្លីបរបស់ក្រុមកំប្លែងដ៏ល្បីមួយនេះចេញជារូបរាងមួយៗគឺលោកតែងតែព្យាយាមដឹកនាំសម្តែងឱ្យបានល្អ ទាំងខ្លឹមសារនៃសាច់រឿង បង្កប់នូវការអប់រំជាដើម ទោះវីដេអូទាំងនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្មក៏ដោយ មួយវិញទៀតគឺលោកតែងតែរៀបចំអោយក្មេងៗចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរតាមរយៈថតបទចំរៀងទាក់ទងទៅនឹងពិធីបុណ្យប្រពៃណីខ្មែរដូចជាបុណ្យចូលឆ្នាំ​ ឬពិធីបុណ្យភ្ជុំជាដើម។
យ៉ាងណាមិញសព្វថ្ងៃនេះគេសង្កេតឃើញមានក្រុមកំប្លែងថ្មីៗជាច្រើនក្រុមចាប់ផ្តើមបង្កើតវីឌីអូឃ្លីបលំនាំទៅនឹងក្រុមកំប្លែងដ៏ល្បីឈ្មោះរតនៈវិបុលទើបធ្វើអោយមានបងប្អូនមួយចំនួនមានការភ័ណ្ឌច្រលំទៅលើការប្រើប្រាស់ពាក្យពេជ្រពុំសមរម្យទើបធ្វើអោយមានមតិខ្លះរិះគន់ទៅលើក្រុមរតនៈវិបុល។
ទោះជាយ៉ាងណាក៏ដោយលោករនតៈវិបុលដែលជាប្រធានក្រុមបានបញ្ជាក់ថាក្រុមកំប្លែងរបស់លោកនៅតែខិតខំរិះរកគំនិតថ្មីៗក្នុងការផលិតជាវីឌីអូសំណើច ហើយក៏មិនភ្លេចបញ្ចូលសារអប់រំផងដែរ។ ដូច្នេះសូមបងប្អូនចំណាំអោយបានច្បាស់គឺក្រុមរតនៈវិបុលមានផេកហ្វេសប៊ុក Rathanak Vibol និង Chanel Youtube Yong Ye តែមួយគត់