អីយ៉ាស់! ប្រាក់ខែអ្នកបើកយន្តហោះនៅកម្ពុជា បើកតែបីដងទិញឡានទំនើបជិះបានភ្លាម

អីយ៉ាស់! ប្រាក់ខែអ្នកបើកយន្តហោះនៅកម្ពុជា បើកតែបីដងទិញឡានទំនើបជិះបានភ្លាម

ឧស្សាហកម្មអាកាសចរណ៍កម្ពុជាបច្ចុប្បន្នកំពុងប្រឈមមុខនឹងកង្វះជើងហោះហើរអាកាសចរណ៍នៅក្នុងវិស័យនេះ ដែលជាលទ្ធផលនៃការកើនឡើងនៃឧស្សាហកម្មអាកាសចរណ៍ ។ ក្រុមហ៊ុនអាកាសចរណ៍ដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាត្រូវជួលអ្នកបើកបរដែលភាគច្រើនមកពីបរទេសដើម្បីធ្វើប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា ។ បច្ចុប្បន្នអ្នកបើកបរយន្តហោះនៅកម្ពុជាមានតែជាង ៣០ នាក់ ប៉ុណ្ណោះ ភាគច្រើនជាមនុស្សចាស់ដែលបានទទួលការហ្វឹកហាត់តាំងពីយូរណាស់មកហើយពីក្រៅប្រទេសដូចជាប្រទេសរុស្ស៊ីជាដើម ។

ដោយឡែកចក្ខុវិស័យ និង ឱកាសក្លាយជាអ្នកបើកបរ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសកម្ពុជា គឺជាក្តីសុបិនមួយសម្រាប់យុវជនខ្មែរមួយចំនួនធំ ។ បើតាមគេហទំព័រ Khmer Pilot Training​ បានបញ្ជាក់ថា ចំពោះប្រាក់ខែអ្នកបើកបរយន្តហោះ ក្នុងលក្ខខណ្ឌប្រទេសកម្ពុជា គឺចាប់ពី ៦០០០ ដុល្លារទៅ ១ ម៉ឺនដុល្លារក្នុងមួយខែ ។ ចំពោះប្រធានក្រុមជាន់ខ្ពស់ពី ១២ ០០០ ដុល្លារដល់ ១៨ ០០០ ដុល្លារក្នុងមួយខែ បូកសរុបការងារធ្វើដំណើរ និង ការលើកកម្ពស់អាជីពអាកាសចរណ៍អន្តរជាតិ ។ យ៉ាងណាមិញការងារនេះត្រូវការភាពអំណត់អត់ធ្មត់ខ្ពស់តាំងពីការហ្វឹកហាត់រហូតដល់ពេលចេញធ្វើការ ព្រមទាំងត្រូវការអ្នកមានទំនួលខុសត្រូវខ្ពស់បំផុត ។