តោះស៊ែរចែកគ្នាដឹង ពីវិធីធ្វើតេស្តតើទឹកឃ្មុំដែលទិញមកប្រើសុទ្ធឬមិនសុទ្ធ(មានវីដេអូ)

តោះស៊ែរចែកគ្នាដឹង ពីវិធីធ្វើតេស្តតើទឹកឃ្មុំដែលទិញមកប្រើសុទ្ធឬមិនសុទ្ធ(មានវីដេអូ)

បើ ​យើង​គ្រាន់តែ​មើលនឹងភ្នែកដោយ​មិន​បាន​ធ្វើការ​ធ្វើការពិសោធន៍អ្វីសោះ វា​​ពិតជា​ពិបាក​ដឹងថា​ទឹកឃ្មុំ​សុទ្ធ ឬក៏​មិនសុទ្ធ​ណាស់។ ដូច្នេះហើយ​​ តើត្រូវ​ប្រើ​វិធីអ្វីខ្លះ​ដើម្បី​ឲ្យដឹងថា​ទឹកឃ្មុំ​របស់​អ្នក​សុទ្ធ ឬមិនសុទ្ធ? ទោះបីជាយ៉ាងណានៅតែមាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែលអ្នកអាច​ធ្វើតេស្តដឹងថា​ទឹក ​ឃ្មុំ​សុទ្ធ ឬមិនសុទ្ធ។

ធ្វើតេស្ត​ដោយប្រើទឹក វិធីមួយយ៉ាងមានប្រសិទ្ធិភាព​ដើម្បីឲ្យ​ដឹងថា ទឹកឃ្មុំ​របស់​អ្នកសុទ្ធ ឬមិន​សុទ្ធ។ ចាក់​ទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល​ទៅ​ក្នុងទឹក ១ កែវ។
ប្រសិនបើ​អ្នក​ឃើញ​ថា​វារលាយ ទឹកឃ្មុំ​នេះ​មិន​សុទ្ធ​ទេ ព្រោះវា​រលាយ​នៅ​ក្នុងទឹក។ ទឹកឃ្មុំ​សុទ្ធតែង​តែកើត​ជាដុំៗ​នៅពេលចាក់​ចូល​
ទៅ​ក្នុងទឹក។

ធ្វើតេស្ត​ដោយប្រើភ្លើង ត្រូវមានការ ​ប្រុងប្រយ័ត្ន​ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ​ប្រើវិធីនេះ។ ទឹកឃ្មុំ​ជារបស់​ដែល​ដុតឆេះ។ យក​ទានដែល​មាន​ប្រឆេះអំបោះ​កប្បាស រួចចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ប្រឆេះនោះ។ ឥលូវ​ដុត​ភ្លើង។ ប្រសិនបើ​ប្រឆេះ​ចាប់​ផ្តើម​ឆេះឡើង បានន័យ​ថា​ទឹកឃ្មុំ​សុទ្ធ។ បើ​មិន​ ដូច្នេះ​ទេ ប្រាកដ​ជាមាន​វត្តមាន​ទឹកក្នុង​ទឹកឃ្មុំជាពុំខាន។

ធ្វើតេស្ត​ដោយ​ប្រើក្រដាស អ្នកត្រូវយក ​ក្រដាស​ផ្តិត។ ចាក់ទឹកឃ្មុំ ១ ដំណក់​ពីលើក្រដាស។ ប្រសិនបើ​ទឹកឃ្មុំ​មិនសុទ្ធទេ ក្រដាស​នឹង​ស្រូបយក​ទឹកឃ្មុំ។ ទឹកឃ្មុំ សុទ្ធ​នឹង​មិន​ជ្រាបចូល​ក្រដាស​ឡើយ។

ធ្វើតេស្ត​ដោយ​ប្រើក្រណាត់ ចាក់ទឹកឃ្មុំ ២-៣ ដំណក់​លើ​ក្រណាត់។ ទឹកឃ្មុំ​មិនសុទ្ធ​នឹង​ជ្រាបចូល​ក្រណាត់។ អ្នកក៏​អាច​សាកល្បង​រកទឹកឃ្មុំ​សុទ្ធ​ដោយ​ប្រើវិធី ផ្សេង។ សម្អាតទឹកឃ្មុំ​ចេញ​ពីលើក្រណាត់។ ប្រសិន​បើ​អ្នក​ឃើញ​ថា គ្មាន​ស្នាម​ប្រឡាក់​លើក្រណាត់​ទេនោះ បញ្ជាក់​ថា​វាជា​ទឹកឃ្មុំ សុទ្ធ។

ធ្វើតេស្ត​ដោយ​ប្រើ​ជាតិ​អាល់កុល យក ​ទឹកឃ្មុំ និង​ជាតិ​អាល់កុល​ក្នុង​បរិមាណ​ស្មើគ្នា រួច​ចាក់​ចូល​ក្នុង​កែវមួយ។ ទឹកឃ្មុំសុទ្ធ​នឹង​កើតជាដុំៗ ចំណែក​ឯទឹកឃ្មុំ​មិនសុទ្ធ ​នឹង​រលាយ​ក្នុង​ទឹកអស់។ ប្រសិន​ទឹកឃ្មុំ​មិន​សុទ្ធ អ្នក​នឹង​ឃើញថា​ទឹក​មិនថ្លា​ឡើយ ក្រោយពេល​ធ្វើពិសោធន៍រួច។

ធ្វើតេស្តដោយ​ដុតកម្តៅ អ្នកប្រហែល ​ជាធ្លាប់​បាន​លឺកន្លងមក​ថា ទឹកឃ្មុំ​មិនត្រូវ​ឲ្យដុតកម្តៅ​ឡើយ។ ព្រោះកម្តៅ​អាច​ធ្វើឲ្យ​ទឹកឃ្មុំពុល។ តែទោះបីជា​យ៉ាង​ណា ក៏ដោយ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​បង្ហាញ​ពីការពិត​នៃបញ្ហា​នេះបាន​ឡើយ។ ដូច្នេះ យកទឹកឃ្មុំ​បន្តិច​ដុតកម្តៅ។ ទឹកឃ្មុំសុទ្ធ​នឹង ក្លាយ​ជាស្ករ ឯទឹកឃ្មុំ​មិនសុទ្ធវិញ​អ្នក​អាច​មើល​ឃើញ​មានពពុះ។

ធ្វើតេស្ត​ដោយ​ប្រើនំប៉័ង សាកល្បង ​វិធីនេះ​ចំពោះអាហារ​ពេលព្រឹក​របស់​អ្នក។ ទឹកឃ្មុំ​សុទ្ធតែងតែ​ធ្វើឲ្យ​នំប៉័ង​រឹង។ ប្រសិនបើ​មិនមែន​ជាទឹកឃ្មុំ​សុទ្ធទេ នំប៉័ង
​នឹងក្លាយ​ជាសើម ហើយ​ទ្រោម។ វាក្លាយ​ជាបែបនេះ​ដោយសារ​តែ​មាន​ជាតិសំណើម។

ហិតក្លិន អ្វីដែល ​សំខាន់​បំផុត ប្រសិនបើ​ទឹកឃ្មុំរបស់​អ្នក​មិនសុទ្ធទេ វា​នឹង​ធុំក្លិន​ជូរ។ អ្នក​ក៏អាចមើល​ឃើញពពុះសៗ​នៅលើទឹក​ឃ្មុំផងដែរ។
យល់ល្អត្រូវ​បោះវា​ចោល​ភ្លាមៗ។ ទឹក​ឃ្មុំ​សុទ្ធ​មាន​ក្លិន​ស្រាល៕