ឈប់មានការយល់ច្រលំទៅតាមពិតកំពូលតារាចំរៀងជើងចាស់លោកណូយវណ្ណេតមិនបានធ្លាក់ខ្លួនធ្វើសំណង់នោះទេ

កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក ណយ វ៉ាន់ណេត កំពុងតែធ្វើសំណង់រៀបឥដ្ឋជញ្ជាំងផ្ទះ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា ហេតុបានជាតារាជើងចាស់រូបនេះបែរធ្លាក់ខ្លួនមកធ្វើសំណង់បែបនេះទៅវិញ?

ជុំវិញករណីនេះ លោក អ៉ឹម ជីវ៉ា ក៏បានចុះទៅជួបផ្ទាល់ជាមួយលោក ណយ វ៉ាន់ណេត ដើម្បីសាកសួរករណីនេះ។ លោក អ៉ឺម ជីវ៉ា បានឲ្យដឹងថា “ខ្ញុំបាទ អុឹម ជីវ៉ា ជំនួសមុខអោយបងប្រុស ណយ វ៉ាន់ណេត ដែលជាតារាចំរៀងដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជា សូមចេញធ្វើការបដិសេដទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ ការពិតបងប្រុសណយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វ៉ាន់ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ គឺគាត់មានដីនៅខេត្តកំពង់ស្ពឺ អ្វីដែលបងប្អូនឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះបងប្រុសណយ វ៉ាន់ណេតគាត់ចេះផ្នែកសាង់សង់ដែរគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះបងប្រុសណយ វ៉ាន់ណេត មានជីវភាពធូធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។

អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនមេត្តាជ្រាបហើយសូមច្រានចោលពត៌មានក្លែងក្លាយនិងទាំងស្រុង ហើយសូមកុំជឿតាមការបំផុសបំផុលបំពុលសង្គមទៀតអី ព្រោះការផុសនេះគឺអាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់បងប្រុសណយ វ៉ាន់ណេត។ សូមបញ្ជាក់ដែរថា បងប្រុសណយ វ៉ាន់ណេត មានកូន៥នាក់ គាត់ចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ៩០ជាង ទីលំនៅបច្ចុប្បន្នមាន3កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអាចន្ត្រៃ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមអរគុណ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

You may have missed