ចិននឹងក្លាយជាប្រទេសមានឥទ្ធិពលខ្លាំងបំផុតលើកលោក បើរកឃើញវ៉ាក់សុំាងវីរុសកូរ៉ូណា(Covid ១៩)

នៅសប្តាហ៍នេះក្រុមហ៊ុន Moderna Inc បានរាយការណ៍អំពីលទ្ធផលបឋមសម្រាប់វ៉ាក់សុំាងដែលខ្លួនកំពុងធ្វើការអភិវឌ្ឍ​វាជា​វ៉ាក់​​សុំា​ង​មួយក្នុងចំណោមវ៉ាក់សុំាងចំនួនប្រាំបីដែលកំពុងមានការអភិវឌ្ឍដែលត្រូវបាន​អនុម័តសម្រាប់ធ្វើការសាក​ល្បងក្នុងការព្យាបា​ល​វីរុ​ស Covid ១៩ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

ចំណែកវ៉ាក់សុំាងចំនួនពាក់កណ្តាលកំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនដែលការផ្ទុះឡើងដំបូងនៅWuhan។ រដ្ឋាភិបា​ល​ចិ​ន​បានចាត់វិធានការគម្រោងដែលបានសន្យាយ៉ាងឆាប់រហ័ស និងបានចាយលុយ​និងធនធានទៅក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ស្វែង​​រកវ៉ាក់សុំាង កុំឲ្យវាមកប៉ះពាល់លើសេដ្ឋកិច្ចជាតិ។ បើប្រទេសចិនឈ្នះការប្រកួតប្រជែងដើម្បីបង្កើតវ៉ាក់សុំាងការពារ Covid ១៩ ទីមួយ​ជាផ្លូវការមែន នោះតម្លៃសេដ្ឋកិច្ចចិននឹងកាន់តែមានឥទ្ធិល។

មុនពេលមាន Covid ១៩ រដ្ឋាភិបាលចិនបានវិនិយោគលុយយ៉ាងច្រើនក្នុងវិស័យឱសថ និងជីវសាស្រ្ត បច្ចេកវិទ្យាដើម្បីសម្រេច​តាម​មហិច្ឆតាដើម្បីក្លាយជាមេដឹកនាំពិភពលោកលើវិស័យជាច្រើន។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលចិនការចំណាយលើការស្រាវជ្រាវវេជ្ជសាស្រ្ត និងការអភិវឌ្ឍខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កា​ល​ពី​ឆ្នាំមុនរដ្ឋាភិបាលចិនបានវិនិយោគលុយចំនួនជាង ៣០០ ពាន់លានដុល្លារ វាប្រហែលជា ២៤ ដងកាលពីរទសវត្សរ៍មុន។ ហើ​យ​ប្រ​ទេសចិនបានក្លាយជាទីផ្សារឱសថធំជាងគេទី ២ នៅលើពិភពលោក។
ប្រភពៈ NPR

អត្ថបទបន្តពី៖ Healthy Cambodia

You may have missed