ញាក់សាច់!mark បញ្ចេញសាច់ដុំមាំ mew មើលឡើងភ្លឹក !

ទោះបីបច្ចុប្បន្ន តារាសម្ដែងថៃលោក Mark Prin មានតារាស្រី Kimberley ជាគូស្នេហ៍ទៅហើយ តែសមត្ថភាព ក៏ដូចជារូបរាងសង្ហាមានមន្តស្នេហ៍របស់លោក នៅតែធ្វើឲ្យហ្វេនជាច្រើនពិសេសស្រីៗ រឹតតែគាំទ្រ នឹងលង់ស្នេហ៍ដកចិត្តមិនរួច។

ជាក់ស្ដែងដូចជានៅក្នុងរឿងថ្មីរបស់លោក « My Husband In Law» ដែល Mark សម្ដែងជាមួយ Mew ពេលនេះកំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំង ព្រោះតែការសម្ដែងបានស៊ីសង្វាក់គ្នារវាងអ្នកទាំងពីរ។ យ៉ាងណា ថ្មីៗនេះ មានឈុតថ្មីមួយដែល Mark ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានសម្ដែងស្លៀកឈុតបុរាណ ព្រមទាំងបង្ហាញចេញនូវរាងកាយដ៏មាំ កាយវិការស៊ិចស៊ី សាច់ដុំធំៗ ធ្វើឲ្យ Mew បើកភ្នែកធំៗ តាមមើលរូបរាងដ៏សង្ហារបស់លោកភ្លឹក។

ទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែជាការស្រមើរស្រម៉ៃរបស់ Mew នៅក្នុងភាគមួយនៃរឿងប៉ុណ្ណោះ តែរូបរាងសង្ហារមាំៗរបស់ Mark វិញគឺជាការពិត ថែមទាំងបានធ្វើឲ្យហ្វេនស្រីៗជាច្រើន មើលហើយចង់មើលទៀត នឹងពោលសរសើរមិនឈប់។


You may have missed