ក្តុកក្តួលណាស់!​ តារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហោះសារបង្ហាញមួយយ៉ាងរំជួលចិត្តក្រោយឪពុកបានផ្តាំអោយធ្វើ

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាចម្រៀងលោកករុណា ពេជ្រអ្នក គឺជាតារាចម្រៀងល្បីមួយរូបក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ពេលថ្មីៗនេះលោកបានបង្ហោះសារលើគណនីហ្វេសប៊ុកខ្លួនដោយបានលើកឡើងថា ៖ «ខ្លះ​ ក៏សេីចសប្បាយរីករាយនឹងទទួល​យក ការពិត​ .. ហេីយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះតែ​ ពិបាកនឹងទទួល​យក ការពិត​ .. ប៉ុន្តែទីបំផុត ការពិត​ នៅតែជា​ ការពិត​ ….​ ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហេីយក៏នៅតែមិនចង់អោយវាក្លាយជាពិត​ក៏ដោយប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកេីតឡេីងនាពេលខាងមុខសំរាប់រូបខ្ញុំ​ ….បណ្តាំ​ 3 របស់ប៉ា​ កាលពីជាង​ 2 ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ 2 អាទិត្យ​ ​ គឺ​ កូនចាំមិនភ្លេច​ … ពេលនេះកូនធ្វេីបានសំរេចមួយហេីយ​ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ ហេីយការកសាងមួយនេះ​ បេីប៉ាបានដឹង​បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភេីប​ ជាក់ជាមិនខាន​ …កូនចង់នាំប៉ា​ ទៅឃេីញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ 100km ពីភ្នំពេញ​ ហេីយម្យ៉ាងទៀតមេីលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​ ….. ហុឺ.. តាមរយះស្ថានភាពជំងឺ​របស់ប៉ា​ ហេីយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ​ ហេីយនៅក្បែរកូនបន្តទៀត… អារម្មណ៏មួយនេះ​ ទៅដល់កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ…»។ប្រភព៖ ហ្វេសប៊ុក




You may have missed