ត្រៀមៗ! ក្នុងខែមិថុនានេះ នឹងមានបាតុភូត ចន្ទ្រគ្រាសនិង សូរ្យគ្រាសរះព្រមគ្នា ក្នុងខែតែមួយ

បរទេស៖ ដោយយោងតាមសារព័ត៌មានបរទេសមួយបានផ្សាយថានៅថ្ងៃទី៥ និង៦ ក្នុងខែមិថុនាឆ្នាំ២០២០នេះ គឺព្រឹត្តិការណ៍ចន្រ្ទគ្រាសនៅកើតឡើង នៅម៉ោង១២ៈ៤៥​នាទីយប់ រហូតទៅដល់ ម៉ោង០២ៈ២៤នាទីយប់ រីឯ សូរ្យគ្រាសវិញ នឹងមានក្នុងថ្ងៃទី២១ នៅវេលាម៉ោង ០៧ៈ១០ នាទីព្រឹក ដែលពេលវេលានៃការរះអាចមានរហូតទៅដល់ ៣ម៉ោងនឹង១៨នាទី ម៉ោងនៅប្រទេសកម្ពុជា។

ជាការពិតណាស់ សូរ្យគ្រាសនិង ចន្ទគ្រាស គឺជាបាតុភូតធម្មជាតិ ដែលកើតឡើងជារៀងរាល់ឆ្នាំប៉ុន្តែមិនទៀតថាកើតប៉ុន្មានដងក្នុងមួយឆ្នាំឡើយ ដោយសារតែព្រះអាទិត្យផែនដី និងព្រះចន្ទរត់ត្រង់ជួរគ្នា ដោយសូរ្យគ្រាស កើតឡើងពេលថ្ងៃ ដោយសារតែទីតាំងរបស់ព្រះចន្ទបានបាំងពន្លឺព្រះអាទិត្យ ដែលជះមកលើផែនដី ចំណែកចន្ទគ្រាស កើតឡើងពេលយប់ ដោយសារតែទីតាំងរបស់ផែនដីបានបាំងពន្លឺព្រះអាទិត្យដែលជះមកលើព្រះចន្ទផងដែរ។

គួរបញ្ជាក់ថា ចំពោះបាតុភូតប្រសិនទស្សិកជនចង់មើលបាតុភូតសូរ្យគ្រាស សូមត្រៀមអ្វីការពារភ្នែកផ្សេងព្រោះ វាអាចបង្កជាបញ្ហាផ្សេងៗផងដែរ។



You may have missed