រកឃើញ​តំបន់មួយ អាចនឹងជាទី​​កន្លែងឆ្លងវីរុសកូរ៉ូណា(Covid 19)ខ្លាំងជាងគេលើពិភពលោក

តំបន់អាមេរិកឡាទីនបានឆ្លង Covid 19 កើនឡើងយ៉ាងខ្លាំងធ្វើឲ្យមានការព្រួយបារម្ភដល់អាជ្ញាធរសុខាភិបាលក្នុងតំបន់។ ប្រទេសប្រេស៊ីលមានអ្នកឆ្លង Covid ១៩ ចំនូន ៣១០.៩២១ ករណីដែលជាប់លំដាប់ថ្នាក់ខេលបីលើពិភពលោកនេះ។ មានបណ្តាលប្រទេសរួមមាន ប្រទេសម៉ិកស៊ិក ស៊ីលី និងប៉េរូ កំពុងតែធ្វើការតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៅវីរុសដ៏ធំមួយនេះផងដែរ។

តាមការបញ្ជាក់ថ្មីមួយ នៅសហរដ្ឋអាមេរិក និងតំបន់អ៊ឺរ៉ុប មានការថយចុះចំនួនអ្នកឆ្លង។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺនៅអឺរ៉ុបបានឱ្យដឹងថា មានករណីជាង ៥០០.០០០ ករណីត្រូវបានកត់ត្រាហើយមនុស្សជាង ៣០.០០០ នាក់បានស្លាប់។ តើអាមេរិកឡាទិននឹងក្លាយជាតំបន់ថ្មីសម្រាប់ Covid ១៩ រាតត្បាតដែរឬទេ?

នៅតំបន់អាមេរិកឡានីន ប្រទេសមានប្រជាជនច្រើនជាងគេ គឺជាប្រទេសម៉ិកស៊ិក និងប្រេស៊ីល។ ហើយប្រទេសប្រេស៊ីលអ្នកឆ្លងចំនួន ៣១០.៩២១ ករណី និងអ្នកស្លាប់ ២០.០៨២។ ចំណែក ប្រទេសម៉ិកស៊ិកអ្នកឆ្លង ៥៩.៥៦៧ ករណី និងអ្នកស្លាប់ ៦.៥១០នាក់។ ចំណែកប្រទេសប៉េរូតាមរបាយការណ៍មានអ្នកឆ្លង ១០៨.៧៦៩ ករណី។ និងប្រទេសឈីលីមានអ្នកឆ្លង ៥៧.៥៨១ ករណី មានមនុស្សស្លាប់ចំនួន ៥០០នាក់។ ចំណែកប្រទេសអេក្វាឌ័មានអ្នកឆ្លងចំនួន ៣៥.៣០៦ និងអ្នកស្លាប់ ២.៩៣៩នាក់។

ប្រទេសតំបន់អាមេរិកឡាទីនក្នុងមួយថ្ងៃៗមានអ្នកឆ្លង Covid ១៩ និងការស្លាប់កំពុងតែកើនឡើងរហូត។ ហើយក្រុមអ្នកជំនាញនិយាយថា កម្រិតខ្ពស់បំផុតក្នុងការឆ្លង Covid ១៩ ជាមេរោគររាតត្បាតនៅតាមបណ្តាប្រទេសអាមេរិកឡាទីនមួយចំនួនទៀតនៅមានប៉ុន្មានសប្តាហ៍ខាងមុខ។ ហើយរដ្ឋាភិបាលអាមេរិកឡាទីនផ្សេងៗទៀតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីកាឆ្លង Covid ១៩ វាអាចធ្វើឲ្យមានការប៉ះពាល់ទូទាំងតំបន់ទៀតផងដែរ។

ប្រភពៈ BBC News

You may have missed