ថៃស្នើសុំដាក់ប្រទេសក្នុងគ្រាអាសន្នបន្ត ចៀសវាងឆ្លងវីរុសកូរ៉ូណាថ្មីកើតឡើង

ក្រសួងសុខាភិបាលប្រទេសថៃក្នុងការត្រួតពិនិត្យ Covid ១៩ បាននិយាយថ្ងៃសុក្រនេះ(២២ ឧសភា)ថា ប្រទេសថៃនឹងរក្សាភាពអាសន្នរបស់ខ្លួនចំពោះវីរុសនេះ រហូតដល់ចុងខែមិថុនាក្នុងកិច្ចការប្រឹងប្រែងដើម្បីការពារកុំឲ្យមានការឆ្លងបន្ថែមទៀត ត្រូវឲ្យវីរុសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល តែក៏មានការបន្ធូរបន្ថោយបន្តិចដែរ។

ដូចជាផ្សារទំនើប និងហាងលក់ទំនិញបានបើកឲ្យដំណើរការឡើងវិញ កាលពីចុងសបា្តហ៍មុន។ បន្ទាប់ពីបានបិទអស់រយៈពេលជិត ២ ខែកន្លងមក ចំពោះការបើកឲ្យដំណើរការនេះដោយសារមានករណីឆ្លង Covid ១៩ ថយចុះ ប៉ុន្តែរង្គសាល រោងកុង សួនកុមា និងកន្លែងលេងកីឡាមួយចំនួនទៀតនៅមានកម្រិតក្នុងការបើក។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid ១៩ របស់រដ្ឋាភិបាល(CCSA)បានស្នើសុំក្នុងការពន្យារពេលដើម្បីឆ្លើយតបឲ្យបើកសេដ្ឋកិច្ចឡើងវិញ តែដោយសារការវិវត្តឆ្លង Covid ១៩ ជុំវិញពិភពលោក និងដើម្បីទុកពេលវេលាដើម្បីរៀបចំសម្រាប់ការបន្ធូរបន្ថយបន្ថែមទៀតនៅដើមខែក្រោយនេះ។

អ្នកនាំពាក្យ CCSA លោក Taweesin Wisanuyothin បានមានប្រសាសន៍ថា ហេតុផលដែលធ្វើការពន្យាពេលមួយខែទៀត គឺដើម្បីការពារវីរុសឆ្លងដែលកំពុងតែមានការរាតត្បាតមិនទាន់បានធ្វើការដោះស្រាយនៅឡើយ។ ហើយការស្នើសុំពន្យាពេលនេះ ត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្តី។

ប្រទេសថៃបានធ្វើកំណត់ត្រាដែលមានអ្នកឆ្លងវិរុសប្រចាំថ្ងៃងអស់ពេលជាច្រើនខែ ហើយនៅថ្ងៃសុក្រនេះបានរាយការណ៍ថា គ្មានការឆ្លង Covid ១៩ និងគ្មានអ្នកស្លាប់នោះទេ។ ចំពោះករណីដែលបានបញ្ជាក់ពី Covid ១៩ សរុបទាំងអស់មានចំនួន ៣.០៣៧ ករណីក្នុងនោះ ៥៦ នាក់បានស្លាប់ និង ២៩១០ នាក់បានធូរស្បើយឡើងវិញ។

ប្រភពៈ The Straits Times

You may have missed