ត្រឹម១ថ្ងៃសោះ ឥណ្ឌាផ្ទុះអ្នកឆ្លងវីរុសកូរ៉ូណាថ្មីជាង៦ពាន់នាក់ ក្រោយបើកក្រុងឡើងវិញ

ប្រទេសឥណ្ឌារកឃើញករណីឆ្លងថ្មីកើនឡើងខ្ពស់បំផុតចំនួន ៦.០០០ករណី សម្រាប់ថ្ងៃសុក្រនេះ ក្នុងរយៈពេលតែ ២៤ ម៉ោងក្រោយទីក្រុង New Delhi បាន​បន្ធូរ​បន្ថយការបិទឃាំងនៅទូទាំងប្រទេសហើយអនុញ្ញាតអោយ​ក្រុមហ៊ុនអាកាសចរណ៍នានាត្រៀមចាប់ផ្តើមជើងហោះហើរក្នុងស្រុកមួយចំនួនឡើងវិញ។

សូមជម្រាបថា ឥណ្ឌាដែលមានប្រជាជនសរុបចំនួន ១,៣ ពាន់លាននាក់បានរាយការណ៍ពីករណីឆ្លងសរុបចំនួន ១១៨.០០០ ករណី នៅពីថ្ងៃសុក្រ​ដែលជាការ​កើន​ឡើង​ប្រមាណ ៥ ភាគរយពីតួលេខកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះដែរ រួមបញ្ចូលទាំងការស្លាប់មានចំនួន ៣.៥៨៣ នាក់។

នាយករដ្ឋមន្រ្តី លោក Narendra Modi បានពន្យារពេលការបិទប្រទេសទាំងមូលចាប់តាំងពីថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ៣១ខែឧសភា​ប៉ុន្តែបានបន្ធូរបន្ថយវិញ​នៅក្នុ​ង​តំ​​ប​ន់ដែ​លមានចំនួនករណីតិច ព្រមទាំងអនុញ្ញាតឱ្យរដ្ឋាភិបាលតាមតំបន់ចេញគោលការណ៍ណែនាំផ្ទាល់ខ្លួនលើបញ្ហាមួយចំនួន។

ជាមួយគ្នានេះដែរ លោក Giridhar Babu សាស្ត្រាចារ្យផ្នែកជំងឺឆ្លងសាធារណៈនិយាយថា “ករណីកើនឡើង​នេះបានកើតឡើងបន្ទាប់ពីមានចរា​ចរណ៍ចេញចូលរបស់​ម​នុស្ស​ដែលរដ្ឋបានអនុញ្ញាតិដោយផ្នែក”។

គួរបញ្ជាក់ថា នេះជាបញ្ហាក្តៅគគុករបស់ឥណ្ឌា។ វេជ្ជបណ្ឌិត Lancelot Pinto អ្នកជំនាញខាងវះកាត់ផ្លូវដង្ហើមនៅមន្ទីរពេទ្យ P. D. Hinduja ក្នុងទីក្រុង Mumbai មា​ន​ប្រសាសន៍ថា “Covid wards របស់យើងបានពេញមួយសប្តាហ៍ហើយ ហើយយើងកំពុងពង្រីកសមត្ថភាពបន្ថែមទៀតដើម្បីអាចទទួលយកអ្នកជំងឺបានកាន់តែច្រើន”។

ប្រភព THE STRAITS TIMES

You may have missed