វីវរធំហើយ!រេស៊ីលមានអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាងគេលំដាប់ទី ២លើពិភពលោក

ប្រេស៊ីលបានក្លាយជាប្រទេសដែលមានករណីឆ្លង Covid-19 ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍របស់ CNN នាពេលព្រឹកនេះ។ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ថាមានករណីថ្មីចំនួន ២០.៨០៣ ករណីកាលពីថ្ងៃសុក្រដែលនាំឱ្យមានករណីឆ្លងសរុបចំនួន ៣៣០.៨៩០ ករណី ដែលកើនលើសប្រទេសរុស្ស៊ី (៣២៦.៤៤៨ ករណី)។

កាលពីសប្តាហ៍មុន អភិបាលក្រុង Sao Paulo បានព្រមានថាប្រព័ន្ធសុខាភិបាលរបស់ខ្លួនអាចនឹងទប់លែងជាប់ ប្រសិនបើប្រជាជនមិនគោរពតាមគោលការណ៍សង្គម។ ផងដែរ ប្រជាជន ១២ លាននាក់បានប្រកាសឈប់សម្រាករយៈពេល ៥ ថ្ងៃក្នុងគោលបំណងដើម្បីឱ្យប្រជាជនស្នាក់នៅផ្ទះ។

តែទោះជាយ៉ាងណា លោកប្រធានាធិបតី Jair Bolsonaro នៅតែបន្តច្រានចោលការគំរាមកំហែងនៃវីរុសនេះដោយនិយាយថាការដាច់ឆ្ងាយសង្គម និងការចាក់សោរប្រទេសជាប់អាចបង្កផលប៉ះពាល់អាក្រក់ដល់សេដ្ឋកិច្ចរបស់ប្រេស៊ីល។

ប្រភព CNN

You may have missed