អ៊ឹម ជីវ៉ា ប្រកូក​ប្រកាស​មហាជន​ឲ្យ​ជួយ​កីឡាករ កែវ រំ​ចង់

ភ្នំពេញ​ ៖​ តារា​សម្តែង​ប្រុស​ចិត្តធម៌​លោក អ៊ឹម ជីវ៉ា ដោយ​ឃើញ​ពី​ក្តី​អាណិតអាសូរ​របស់​កីឡាករ​លោក កែវ រំ​ចង់ ដែល​កំពុងមាន​ភាពលំបាក​និង​មាន​ជីវភាព​ខ្វះខាត​នោះបាន​ធ្វោះ​ការអំពាវនាវ​ឲ្យ​មហាជន​ជួយ​ដល់​លោក កែវ រំ​ចង់ ខណៈ​លោក អ៊ឹម ជីវ៉ា ក៏បាន​យកលុយ​មួយចំនួន​ទៅ​ជួយឧបត្ថម្ភ​ផង​នោះ​។​

បើតាម​ការរៀបរាប់រ​ប​ស់លោក អ៊ឹម ជីវ៉ា បាន​និយាយថា​អ្វីដែល​ខ្ញុំ​ជួយ​បាន​គឺ​ជួយ​ទាំងអស់ មិន​ប្រកាន់​ថា​កីឡាករ​ឬ​សិល្បករ​ថ្មី​ចាស់​ឡើយ ទោះបី​សិល្បករ​និង​កីឡារ​មួយចំនួន​មើលមិនឃើញ​ទង្វើ​ល្អ​របស់ខ្ញុំ នោះ​ជា​រឿង​របស់​ពួកគាត់ ។​ខ្ញុំ​មិន​ខ្វល់​ពី​អ្នក​ទាំង​នោះឡើយ សំខាន់​ខ្ញុំ​បានធ្វើ​ហើយ ជួយ​មិនមែន​ចង់បាន​អ្វី​មកវិញ​ទេ ។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមទៀតថា​ តែ​ដោយសារ​ចូលចិត្ត​កីឡាករ​ឃើញ​គាត់​មាន​ទុក​លំបាក​យើង​ត្រូវតែ​ជួយ កែវ រំ​ចង់ ជា​កីឡាករ​ល្អ​ចេះដឹង​ចេះ​គោរព​ស្រលាញ់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន អំពើ​ល្អ​មិន​សាបសូន្យ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក កែវ រំ​ចង់ ក៏បាន​ឆ្លើយ​វិញ​ថា​សូម​អរគុណ​ខ្លាំងណាស់ នៅ​ទឹកចិត្ត ខិតខំ​ជួយ​ខ្ញុំបាទ ហ្នឹង​បងប្អូន​ដទៃ​ផ្សេងៗ​ទៀត។

លោក កែវ រំ​ចង់ បាន​និយាយ​ទៀត​ថា ​នេះ​ពិតជា​ទឹក​ដ៏​កម្រ​រកបាន​មែន ។​ជូនពរ​បង​និង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ​និង​រឹងមាំ ហើយ​ជោគជ័យ​ជានិច្ច​។​ ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​អ្ន​កគាំទ្រ​និង​មហាជន​មួយ​ចំនួន​ទៀត​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​កីឡាករ​លោក កែវ រំ​ចង់ ឲ្យ​មាន​ការ​តស៊ូ​សម្រាប់​ផ្លូវ​ជីវិត​ផងដែរ​។

You may have missed