ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការការវិវឌ្ឍន៍ប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះ អាចធ្វើឲ្យតំបន់ទំនាបកណ្តាល និងតំបន់ជួរភ្នំដងរ៉ែក និងភូមិភាគឦសានមានភ្លៀងធ្លាក់ពីតិចទៅច្រើន និងតំបន់មាត់សមុទ្រអាចមានភ្លៀងខ្លាំងកើតឡើង។