សង្គម

ពូកែមែន! ស្ដ្រីខ្មែរទី០១ បញ្ជប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point

ខ្ញុំស្ទើរតែបោះបង់ចោល ទៅហើយ ក្រោយពេលដែលខ្ញុំ ចូលមន្ទីពេទ្យដោយសារតែដាច់សសៃកំភួនជើង នៅក្នុងអំឡុងពេលហ្វឹកហាត់ ប៉ុន្តែដោយសារតែទង់ជាតិកម្ពុជា ដែលនៅលើស្មារបស់នាងខ្ញុំ បានធ្វើអោយនាងខ្ញុំ ប្រមូលកម្លាំងចិត្តឡើងមកវិញ ត្រូវតែធ្វើអោយបាន ព្រោះក្នុងចំនោមកូនសិស្សអន្តរជាតិ ទាំងអស់ មាននាងខ្ញុំតែម្នាក់ដែលជនជាតិខ្មែរ ជាតំណាងអោយប្រទេសកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តីនេះ បង្ហាញបានថា កញ្ញា ជេស៊ីកា មិនមែនត្រឹមតែជា ស្ត្រីខ្មែរទី១ ដែលបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិច ប៉ុននោះទេ ប៉ុន្តែកញ្ញា បានបង្ហាញប្រាប់ ពិភពលោកថា ស្ត្រីខ្មែរ មានការតស៊ូ មានភាពអត់ធ្មត់ មិនបោះបង់ចោល បើទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។ នេះជាសម្តីដកស្រង់ នៅក្នុងកិច្ចសម្ភាសន៌របស់កញ្ញា នៅក្នុងវីដេអូ របស់វិទ្យុមិត្តភាពកម្ពុជា-ចិន (Cri CCFR)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកស្វែងយល់ពីជីវប្រវត្តិរបស់ កញ្ញា ជេស៊ីកា បន្តិច៖ នាងជាកូនទី២ នៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនប្រុស២នាក់ មានឪពុក ជាមន្ត្រីរាជ្យការសាធារណ និងម្តាយជាអ្នករកស៊ី។ កញ្ញា ជេស៊ីកា បានសម្រេចក្តីស្រមៃរបស់នាង ដោយទទួលបានអាហាររូបករណ៍ នៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិច ដែលនេះ ក៏ជាក្តីស្រមៃរបស់នាង ដែលចង់បន្តការសិក្សា នៅក្រៅប្រទេស នៅសាលាដែលមានការលំបាកក្នុងការប្រឡងចូល តាំងពីក្មេងផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាបានបញ្ជាក់បន្ថែមថា មូលហេតុដែលកញ្ញាចង់បន្តការសិក្សានៅសាលានេះ ព្រោះថានេះជាសាលាលំដាប់ពិភពលោក និងជាសាលាដែលផ្តល់អាហាររូបករណ៌១០០% ដល់សិស្ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ការសិក្សា នៅក្នុងសាលាបណ្ឌិតសភាយោធា មានភាពខុសគ្នាពីសាលាយោធាផ្សេងៗ ព្រោះក្រៅអំពីម៉ោងរដ្ឋបាល សាលាបានបន្ថែមជំនាញយោថា និងការដឹកនាំទ័ព ដល់សិស្សានុសិស្ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ចំពោះការប្រឡងចូលសាលា បណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិច គឺតម្រូវអោយមាន ការប្រឡងស្តង់ដាចំណេះដឹងទូទៅ, ការប្រលងភាសាស្តង់ដា TOFEL or IELT, និងទី៣ ការប្រឡងកាយសម្បទា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន កញ្ញា ជាអ្នកសម្របសម្រួល ការងារអន្តរជាតិរបស់យោធា ក្នុងនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ កញ្ញា បានបញ្ជាក់ដែរថា ការងារដំបូងរបស់គាត់ ក្នុងនាមជា នាយិកាសាលាហ្វឹកហ្វឺនវិស័យ យោធា មានភាពពិបាក ប៉ុន្តែក្រោយមក កញ្ញាត្រូវបានទទួលស្គាល់ ពីសមត្ថភាព និងជំនាញខាងទាហាន ពីពលទាហាន នាយទាហាន ដែលនៅទីនោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​