សង្គម

បុរសម្នាក់​កាប់​ប្រពន្ធ​ដូច​ចិញ្ច្រាំ​សាច់ រួច​គេចខ្លួន​បាន​២​ថ្ងៃ ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ប្តី​កំណាច​កាប់​ប្រពន្ធ​សុះ​សាច់​រួច​គេចខ្លួន​បាន​២​ថ្ងៃ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​បាន​នៅ​ព្រឹក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ សង្ស័យ ឈ្មោះ ហាន តៃ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា​ ផ្តើម​រឿង​ពី​ជនសង្ស័យ​ជា​ប្តី​និង​ជនរងគ្រោះ​ជា​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​មានកូន​ចំនួន​៣​នាក់ ​បាន​ជំពាក់​លុយ​គេ​ហើយ​បាន​ឲ្យ​ប្រពន្ធ​ និង​កូន​ទៅ​ធ្វើ​ខ្ញុមគេ​នៅ​ថៃ​ហើយ​យក​លុយ​មក​សងបំណុល​គេ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ប្រពន្ធ និង​កូន​ផ្ញើ​លុយ​មក​យកមក​ឲ្យ​សងបំណុល​គេ​បែរ​ទៅជា​យក​លុយ​ឲ្យ​ស្រី​។ ​ប្រពន្ធ​ដោយ​ទ្រាំ​និង​អំពើ​ថោកទាប​របស់​ប្តី​តទៅទៀត​មិនបាន​ព្រម
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រៀង​លែងលះ​គ្នា​តាំងពី​ថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ២០២០ ដោយមាន​ផ្តិតមេដៃ​នៅផ្ទះ​ប្រធាន​ភូមិ​ជនសង្ស័យ​បាន​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ផ្ទះ​ប្អូន ជិត​ផ្ទះ​របស់​ខ្លួន​ដែល​ប្រពន្ធ​រស់នៅ​ម្នាក់ឯង​កូន​៣​នាក់ ទៅ​ធ្វើ​ការ​នៅ​ថៃ​អស់​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​វេលា ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​ប្រពន្ធ​ត្រូវបាន​មិត្ត​ភ័​ក្រ​ឌុប​យក​ទៅ​ហូបបាយ​នៅផ្ទះ​ពេល​ត្រឡប់មកវិញ​ត្រូវ​បាន​ប្ដី​កំណាច​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ចំនួន​៥​កាំបិត ត្រូវ​មុខ​ចំ​ច្រមុះ​មក​ត្រចៀក​, ត្រូវមាត់​មក​ថ្គាម ត្រូវ​ស្មា ខាងស្តាំ​ត្រូវ​ក​ញ្ចឹ​ង ក ត្រូវ​កំភួនដៃ​ឆ្វេង បណ្តាល​ឲ្យ​រង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​នៅ​ស្រុក​មង្គល​បូរី​ភ្លាមៗ​ផងដែរ​ប្ដី​ក្រោយពី​ធ្វើ​សកម្មភាព​រួច​រត់គេច​បាត់​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អធិការ​បាន​បន្ត​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រុករក​ជន​ដៃដល់ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​និង​បាន​ដកហូត​បាន​វត្ថុ​តាង​កាំបិត​ខ្វែវ​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការ​រង ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា គេ​និង​ប្រពន្ធ បាន​លែងលះ​គ្នា​មែន​តែ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបគេ​មិន​ដាច់ចិត្ត​នៅតែ​ស្រឡាញ់​ប្រពន្ធ​ដដែល​មូលហេតុ ដែល ខ្លួន​កាប់​ទៅលើ​ប្រពន្ធ ដោយសារតែ​គេ​ខឹង​នឹង​ប្រពន្ធ​របស់​គេ​ទៅ​ច្រៀង​ខារ៉ាអូខេ។ដោយ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកទៅលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​និង​មាន​វត្ថុ ត្រូវ​បាន​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ​ដែរ​៕