សង្គម

ដំណឹងបន្ទាន់!ជម្លៀសប្រជាជនទាំងយប់ ខណៈទឹកហូរចូលពីថៃ វាយលុកក្រុងប៉ោយបែត

មុននេះបន្តិចលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសរសេរនៅក្នុងគណនេយ្យផ្លូវការរបស់ លោកថា “នៅភូមិសាស្ត្រស្រុកថ្មពួក វេលាយប់នេះ ខ្ញុំបាទជាមួយកងកម្លាំង ក្រុមការងារ កំពុងអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋមកកានទីទួលសុវត្ថិភាព ដោយស្ថានភាពទឹកកំពុងកើនឡើងហូរមកពីប្រទេសថៃ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ពលរដ្ឋប្រមាណជា ៥០ គ្រួសារត្រូវបានជម្លៀសចេញទាំងយប់ខណៈពេលដែលទឹកជំនន់ កំពុងវាយលុកនៅតំបន់ចំនួន ៣ ក្នុងយប់នេះ រួមមាន អូរជ្រៅ ស្រុកពួក និង ប៉ោយប៉ែត ហើយពេលនេះកងកម្លាំងរបស់លោក កំពុងតែដុតដៃដុតជើងក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលលិចលង់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរនៅក្នុងជំនួបជាមួយជនរងគ្រោះដោយ ទឹកជំនន់នៅខណ្ឌដង្កោ សម្តេចមានប្រសាសន៍ថា «ថៃបានជូនដំណឹងមកកម្ពុជា ពីការបើកទឹកទម្លាក់មក ប៉ុន្ដែពេលនេះមិនទាន់មានអ្វីវិវត្តន៍ថ្មីទេ….. ប្រសិនបើថៃបើកទឹក ខេត្តបន្ទាយមានជ័យ នឹងរងគ្រោះខ្លាំង»។