(ភ្នំពេញ)៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតឯកអគ្គរាជទូតកម្ពុជា
ប្រចាំប្រទេសហ្វីលីពីន បានទទួលមរណភាពដោយរោគាពាធ នៅក្នុងជន្មាយុ ៦៦ឆ្នាំ។
មរណភាពរបស់លោក ឱក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា
ប្រកបដោយព្រហ្មវិហារធម៌មួយរូប និងជាការបាត់មន្ត្រីដ៏ឆ្នើមដែលក្នុងមួយជីវិតរបស់លោក
បានលះបង់សព្វបែបយ៉ាងក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ
និងបានចូលរួមកសាងប្រទេស ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សពរបស់លោក ឱក សុជាតិ ត្រូវបានតម្កល់នៅវត្ដអម្ពវន្ដនារាមស្វាយទោង
ស្រុកព្រៃឈ ខាងកើតផ្សារព្រៃទទឹង ខេត្ដកំពង់ចាម ហើយពិធីបញ្ចុះសព
នឹងប្រារព្ធនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕
អត្ថបទ៖ Fresh News