សង្គម

ភាពជូរចត់របស់លោកជំទាវ ស្រីតូចចំណាន មុនក្លាយជាស្រ្តី ដែលអ្នកឧកញ៉ា គិតម៉េង ខ្វះមិនបាន

ជាកូនមន្ត្រីកងយោធាពលខេមរភូមិន្ទ លោកជំទាវ ស្រី តូចចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ នៅខេត្តស្វាយរៀង ។លោកជំទាវ មានឪពុកឈ្មោះ ម៉ៅ នី មានមុខរបរជាមន្ត្រីកងយោធពលខេមរភូមិន្ទ ហើយម្តាយរបស់នាង មានឈ្មោះ គង់ សោម៉ា មុខរបរជាមេផ្ទះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ១៩៩៨ ជាឆ្នាំទី១ ដែលលោកជំទាវបានឈានជើងចូល ក្នុងវិស័យសិល្បៈ ដោយចាប់អាជីប ជាអ្នកចម្រៀង តាមភោជនីយដ្ឋាន បន្ទាប់មកក៏មានបានចូលសម្តែង នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការងារសិល្បៈរបស់លោកជំទាវ ចេះតែមានភាពរីកចម្រើន និងមានភាពល្បីល្បាញឡើងៗ ធ្វើឲ្យទស្សនិកជនស្គាល់កាន់​តែច្រើន។ កំឡុងកំពុងហក់ឡើងខ្លាំងពោលនៅកំឡុងឆ្នាំ ២០០២ ២០០៣ អតីតតារាសម្តែង និងជាពិធីការិនី សំឡេងផ្អែមស្រទន់រូបនេះ ក៏បានជួបរឿងអកុសលក្នុងកម្មវិធីមួយរបស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយកាលនោះ លោកជំទាវនៅមិនទាន់​មានជីវភាពធូរធារប៉ុន្មានទេ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីជួបរឿងទាំងនេះ លោកជំទាវ ក៏បានផ្តាច់ខ្លួន ចេញពីវិថីសិល្បៈ បាត់មុខសាបសូន្យ ដោយនាងឈប់ទទួលការងារនិងថត នៅក្នុងសិល្បៈតទៅទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលរឿងមួយនោះស្ងប់ស្ងាត់ហើយ ក៏បានលេចដំណឹងថា លោកជំទាវ មានទំនាក់ទំនងស្នេហាជាមួយខ្លាចាស់ជំនួញស្រុកខ្មែរ​ដែលក្ដោបក្ដាប់អាជីវកម្មជាច្រើនប្រភេទរហូតដល់ទៅជិត ៣០​ អាជីវកម្ម​ មាន ប្រាក់រាប់លាន គឺអ្នកឧកញ៉ា គិត ម៉េង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការស្រឡាញ់ និងយកទុកចិត្តពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ក៏បានរួមរស់សាងគ្រួសារ ហើយអ្នកឧកញ៉ា ចែក​រំលែករបររកស៊ីធំៗ ប្រគល់សិទ្ធិឲ្យនាងក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញមួយចំនួនបន្ថែមទៀត ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ាគិត ម៉េង ត្រូវបានគេស្គាល់ថា ជាខ្លាចាស់ជំនួញស្រុកខ្មែរមួយរូប ដែលក្ដោបក្ដាប់អាជីវកម្មជាច្រើនប្រភេទរហូតដល់ទៅជិត ៣០​ អាជីវកម្មឯណោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជីវកម្មរបស់លោកមានជាច្រើនវិស័យដូចជា វិស័យទូរគមនាគមន៍ និង ព័ត៌មានវិទ្យា ហិរញ្ញវត្ថុ ផ្សព្វផ្សាយព័ត៌មាន និងការកម្សាន្ត សណ្ឋាគារ និងរីស៊ត អភិវឌ្ឍន៍អចលទ្រព្យ ពាណិជ្ជកម្ម ដឹកជញ្ជូនជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ អ្នកឧកញ៉ា ដែលគេស្គាល់ថា ជាឧកញ៉ា មានភាពស្ងប់ស្ងាត់ បានបង្ហោះសារយ៉ាងមានអត្ថន័យថា «សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបផងដែរថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវស្រី តូចចំណាន បានដឹកដៃគ្នាចូលរោងការនៅ ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​។គិតរហូតមកដល់សព្វថ្ងៃនេះ អ្នកទាំងពីរបានទទួលចំណងដៃអាពាហ៍ពិពាហ៍ ដោយផ្តល់កំណើតកូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ Business Cambodia