សង្គម

ធូរទ្រូងបន្តិច! លទ្ធផលធ្វើតេស្តមនុស្ស១៩នាក់ នៅក្នុងខេត្តតាកែវ ដែលពាក់ព័ន្ធនិងព្រឹត្តការណ៍ ២៨ វិច្ឆិកា «អវិជ្ជមាន» ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(តាកែវ)៖ បន្ទាប់ពីមន្រ្តីសុខាភិបាលបានយកសំណាកមនុស្សចំនួន១៩នាក់ នៅក្នុងខេត្តតាកែវ ដែលពាក់ព័ន្ធទៅព្រិត្តិការណ៍ ២៨ វិច្ឆិកា យកទៅពិនឹត្យរកជំងឺកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រ កាលពីម្សិលមិញ និងថ្ងៃនេះជាលទ្ធផលបានបង្ហាញថា «អវិជ្ជមាន» ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជៈបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឱ្យភ្នាក់ងារ Fresh News ដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះថា បើទោះបីជាលទ្ធផលបង្ហាញថា អវិជ្ជមានយ៉ាងណាក៏ដោយ យើងនិងតាមដានបន្តហើយធ្វើការណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសមន្រ្តីពន្ធនាគារខេត្តតាកែវ ដែលបានទៅចូលរួមប្រជុំ នៅអគ្គនាយកដ្ឋានពន្ធនាគារត្រូវតែបន្តធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារសេវែន ដេអិន ក្នុងក្រុងដូនកែវបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បន្ថែមថា មន្រ្តីជំនាញនិងអាជ្ញាធរពាក់ព័ន្ធនិងបន្តស្វែងរកអ្នកពាក់ព័ន្ធនិងព្រឹត្តការណ៍២៨ វិច្ឆិកានេះបន្តទៀត ដើម្បីយកសំណាកពួកគាត់ ទៅពិនិត្យរកជំងឺកូវីដ ១៩ ក្នុងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត អំពីវិធានការណ៍របស់ក្រសួងសុខាភិបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីការរក្សាអនាម័យ តាមរយៈការលាងដៃនិងសាប៊ូ អាកុល ពាក់ម៉ាស់ រក្សាគម្លាតពីគ្នា ហើយមានករណីសង្ស័យត្រូវរាយការណ៍ទៅមន្រ្តីសុខាភិបាល ដើម្បីមានវិធានការណ៍ទប់ស្កាត់ ឲ្យបានទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងមក បន្ទាប់ពីមន្រ្តីជំនាញបានរកឃើញករណីឆ្លងកូវីដ១៩ លើខ្លួនស្រ្តីម្នាក់ ដែលជាភរិយារបស់អគ្គនាយកពន្ធនាគារ ដែលសាម៉ីខ្លួនពុំបានដឹងថាបានឆ្លងកូវីដ១៩ ពីនរណានោះឡើយ៕ ប្រភពអត្ថបទ Fresh News