ក្រុមហ៊ុន Qantas ជាក្រុមហ៊ុនអាកាសចរណ៍ធំមួយនៅក្នុងប្រទេសអូស្រ្តាលី តែចាប់តាំងពីជម្ងឺកូវីដ១៩ចាប់ផ្តើមរីករាលដាលមកគឺធ្វើអោយក្រុមហ៊ុនមួយ
នេះមិនអាចចេញហោះហើរបាននោះទេ ដោយកាលពីថ្មីៗនេះក្រុមហ៊ុន Qantas បានប្រកាស
ពីការខាតបង់ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។
ជាមួយគ្នានេះដែរ បន្ទាប់ពីក្រុមហ៊ុន Qantas ខាតបង់ទឹកប្រាក់ដ៏ច្រើនបែបនេះក្រុមហ៊ុនក៏សម្រេចចិត្តបញ្ឈប់បុគ្គលិកចំនួន ២ ពាន់នាក់ព្រោះតែ
ក្រុមហ៊ុនមិនមានលុយក្នុងការបើកប្រាក់ខែអោយបុគ្គលិក ហើយក៏មិនមានការងារធ្វើអ្វីនោះដែរព្រោះពេលនេះក្រុមហ៊ុនមិនអាចចេញហោះហើរបាននោះទេ។
លោក Andrew David ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍Qantas បានមានប្រសាសន៍ថា“
ជាអកុសលចាប់តាំងពីជម្ងឺកូវីដ១៩ចាប់ផ្តើមរីករាលមកគឺធ្វើអោយក្រុមហ៊ុនរបស់ខ្ញុំខាតបង់ស្ទើរមិនគួរអោយជឿនោះទេ”។
លោកបានបន្ថែមថា ពេលនេះមិនត្រឹមតែក្រុមហ៊ុនអាកាសចរណ៍របស់លោកនោះទេដែលកំពុងតែរកផលវិបាកដោយសារកូវីដ១៩ ប៉ុន្តែក៏មានក្រុមហ៊ុន
អាកាសចរណ៍នៅជុំវិញពិភពលោកជាច្រើនទៀតកំពុងតែពិបាកដូចគ្នាហើយលោកក៏សង្ឃឹមថា
បន្តិចទៀតជម្ងឺកូវីដ១៩នឹងរលាយបាត់ហើយពួកយើងនឹងអាចរស់រានបានឆាប់ៗនេះវិញបាន។
គួររំលឹកថា បើទោះបីជាពេលនេះក្រុមហ៊ុន Qantas សម្រេចចិត្តបញ្ឈប់បុគ្គលិកយ៉ាងណាក៏ដោយ ប៉ុន្តែលោក Andrew David នៅតែបើកប្រាក់ខែចុង
ក្រោយអោយបុគ្គលិករបស់ខ្លួនហើយលោកក៏អោយបុគ្គលិកទាំងអស់ដែលឈប់នឹងទៅរកការងារថ្មីរៀងខ្លួន ព្រោះពេលនេះក្រុមហ៊ុនលោកកំពុងជាប់បំណុលជាង ១លានដុល្លារផងដែរ៕
អត្ថបទបន្តពី Business Cambodia