អន្តរជាតិ

កុំចង់ខ្លាំង! ក្រុមហ៊ុន Google សម្រេចផ្អាកគណនី YouTube របស់លោក ដូណាល់ ត្រាំដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Google បានសម្រេចចិត្តផ្អាកគណនី YouTube របស់លោក ដូណាល់ ត្រាំ មិនឲ្យបង្ហោះអ្វីឡើយ នៅក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីខ្លួនបានរកឃើញថា លោក ត្រាំ បានបង្ហោះវីដេអូរំលោភលើបទបញ្ជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNBC នារសៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីការបិទមិនឲ្យគណនី YouTube របស់លោក ដូណាល់ ត្រាំ ធ្វើការបង្ហោះអ្វីបាននៅក្នុងរយៈពេល ០៧ថ្ងៃ Google ក៏បានសម្រេចមិនឲ្យ Channel ដែលមានអ្នក subscribed ចំនួន ២.៧៧លាននាក់មួយនេះ ទទួលការ comment ឬធ្វើការ comment អ្វីបានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្អាកគណនី ជាបណ្តោះអាសន្នខាងលើនេះមានន័យថា គណនីរបស់លោក ត្រាំ និងវីដេអូដែលត្រូវបានបង្ហោះកន្លងមក (លើកលែងតែ content រំលោភគោលការណ៍) នឹងនៅតែមាននៅលើ YouTube ដដែល ប៉ុន្តែលោក ត្រាំ មិនអាចបង្ហោះអ្វីថ្មីទៀតបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Google នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅកាលីហ្វរញ៉ា, អាមេរិក) បានគូសបញ្ជាក់យ៉ាងដូច្នេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ក្រោយការត្រួតពិនិត្យ និងមើលឃើញមានការព្រួយបារម្ភជាច្រើន អំពីលទ្ធភាពដែលអាចផ្ទុះអំពើហិង្សា យើងបានសម្រេចចិត្តលុបចេញ នូវការបង្ហោះមាតិកា (content) របស់ Channel ឈ្មោះ Donald J. Trump ដោយសារតែវាបានរំលោភ លើគោលការណ៍នានារបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ឆ្លើយតបនឹងការព្រួយបារម្ភតែកំពុងបន្ត ចំពោះការផ្ទុះអំពីហិង្សា យើងសម្រេចបិទ (Disable) កន្លែងបញ្ចេញមតិ (comment) របស់គណនី Donald Trump ដូចដែលយើងធ្លាប់បានធ្វើ ចំពោះគណនីផ្សេងៗទៀតដូចគ្នា ដើម្បីរក្សាសុវត្ថិភាព ចំពោះផ្នែកបញ្ចេញមតិយោបល់នោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រៅពីការផ្អាកគណនី YouTube ដែលជាបណ្តាញសង្គម-វីដេអូ ធំបំផុតរបស់ពិភពលោកនោះ គណនី Facebook និង Twitter របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កន្លងមកនេះក៏ត្រូវបានផ្អាក ក្រោមហេតុផលស្រដៀងគ្នានេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលវិមានសភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន និងបានផ្ទុះអំពើហិង្សា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយបានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ក្នុងនោះរួមមានទាំង មន្ត្រីប៉ូលិសម្នាក់ផងដែរ៕