តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Pov Meas បានចែករំលែកពីបទពិសោធន៍ និងការតាំងចិត្តក្នុងការសម្រកទម្ងន់ ដែលកាលពី៣ឆ្នាំមុន មានរាងធាត់គីឡូដល់ទៅ៨៨គីឡូ ជាហេតុធ្វើឲ្យមានអ្នកដ៏ទៃ សើចចំអុក ធ្វើឲ្យនាងឈឺចិត្តរហូតផ្លាស់ប្តូរខ្លួនឯងបាន១៨០ដឺក្រេ ។
ម្ចាស់គណនេយ្យខាងលើ បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ ថ្ងៃនេះ..កាលពី3ឆ្នាំមុនខ្ញុំធាត់ឡេីងដល់88គីឡូខ្ញុំខ្មៅមុខសិទ្ធិតែមុននិយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំរស់នៅក្នុងសភាពបែបណា?
ពេលចេញទៅខាងក្រៅម្តងៗក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំដូចខ្ញុំនិងសត្វចម្លែកចឹងមានអ្នកខ្លះទៀតទ្រាំសេីចខ្ញុំមិនបានក៏សេីចចំអន់ខ្ញុំនៅនិងមុខខ្ញុំក៏មាន សុំបីតែមនុស្សជិតស្និតក្បែរខ្លួនពេលខ្លះក៏និយាយឌឺដងបែបមេីលងាយខ្ញុំដែល សម្តីមេីលងាយអីដែរថាខ្ញុំមិនធ្លាប់ឮ?
ការឈឺចាប់បែបណាដែរថាខ្ញុំមិនធ្លាប់ទទួលបាន? ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាចក្រសែភ្នែកនិងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំអន់ចិត្តនិងខ្លួនឯងសឹងរាល់យប់ ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ដេីម្បីចង់ស្អាតតែខ្ញុំបរាជ័យម្ដងហើយម្ដងទៀតមិនក្រោម20ដងទេ នៅថ្ញៃមួយជាពេលដែលខ្ញុំបរាជ័យលេីកទី21ខ្ញុំយំខ្លាំងណាស់ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូនទឹកភ្នែកចេញងេីបឈរដេីរទៅឆ្លុះកញ្ចក់មេីលរូបរាងដ៏អាក្រក់របស់ខ្លួនឯងទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត ហេីយខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនិងដល់ពេលណាទៀត?
ទ្រាំរស់នៅក្នុងសភាពដែរគ្មានតម្លៃ ដែរគេមេីលងាយនិងឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំៗមិនចង់បន្តជីវិតនៅក្នុងចំនុចសូន្យមួួយនេះទៀតទេ ខ្ញុំនិងដេីរទៅរកគោលដៅស្រីស្អាតដែរខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលេីកទី22របស់ខ្ញុំ ទេីបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង..