ព័ត៌មានបឋម នៅម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ មករា ២០២១ មានករណីលោតឆ័ត្រ
ខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាល
ឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា
និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០
វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០
នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕
ទស្សនាវីដេអូខាងក្រោមនេះ៖