បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola លោកគ្រូ បានឲ្យដឹងថា នៅសាលាដាច់ស្រយាលមួយ កំពុងតែមានការខ្វះខាត សៀវភៅ ប៊ិច ខ្មៅ បន្ទាត់ សម្រាប់ជួយដោះស្រាយ ដល់ប្អូនៗដែលជាសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាមួយ ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ។
នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា សួស្ដីបងប្អូនសប្បុរសជនក្នុងខេត្តនិងក្រៅខេត្ត ពេលនេះ ដោយមានការ សំណូមពរពីសំណាក់ប្អូនៗសិស្សានុសិស្សលោកគ្រូតាមតំបន់ដាច់ស្រយាលព្រៃភ្នំក្នុងខេត្តរបស់ខ្ញុំបាទ ។
សូមអោយខ្ញុំបាទរួមនិងសប្បុរសជនចុះជួយសំភារៈសិក្សា។ ក្នុងឱកាសការចូលរៀនបេីកបវេសនកាលថ្មីរបស់ប្អូនសិស្សានុសិស្សតំបន់ដាច់ស្រយាល។
ដោយឪពុកម្ដាយរបស់ប្អូនសិស្សានុសិស្សមួយចំនួនតូចគាត់ខ្វះខាត់សំភារៈសិក្សាចំបាច់ដែលយេីងខ្ញុំត្រូវការមាន សៀវភៅសរសេរចំនួន១០០០ក្បាលប៊ិច ១០០០ ដេីមខ្មៅដៃ១០០០ដេីមនិង បន្ទាត់ចំនួន១០០០។
សិស្សានុសិស្សសរុបចំនួន500នាក់ចែកជា04សាលា បឋមសិក្សា។ បងប្អូនសប្បុរសជនអាចចូលរួមជួយឧបត្ថម្ភនិងចែករំលែកបានទៅលទ្ធភាពសៀវភៅមួយក្បាលពីរក្បាលក្តី ។កម្មវិធីសប្បុរសធម៌ចែករំលែកសេចក្ដីស្រលាញ់ដល់ប្អូនសិស្សានុសិស្សតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី គឺគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល គំលាតសង្គម
ដេីម្បីចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់វីរុសកូវីដ១៩។(រូបភាពខ្លះៗដែលក្រុមការងារសប្បុរសធម៌ចុះចែករំលែកសេចក្ដីស្រឡាញ់ដោយចែកសំភារៈសិក្សាជូនសិស្សានុសិស្សតំបន់ដាច់ស្រយាលខេត្តរតនគិរីកន្លងមក)។លេខទូរស័ព្ទទំនាក់ទំនងឧបត្ថម្ភ0975888860/015388860 ប្រភព kHMER NEWS