កំសាន្ត

ជូចត់ណាស់! ទម្រាំមានថ្ងៃនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លងកាត់ព្យុះភ្លៀង លំបាកៗរាប់មិនអស់ (មានវីដេអូ)

ភ្នំពេញ៖ លោក ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ដំបូងនៅថ្ងៃទី ០៦ ខែ កក្កដា ក្នុងឆ្នាំ ២០១៨។ កាលពីពេលថ្មីៗនេះទៀតសោត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នគឺជា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និង ជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃ ទី ២២ ខែ មករា ឆ្នាំ ២០២១ លោកត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារជូនលោកជា អ្នកឧកញ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពីខ្សែជីវិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកបានហែលឆ្លងកាត់នូវជីវិតល្វីងជូតចត់ជាច្រើន ដោយហេតុថា លោកគឺជាកូនអ្នកស្រែកម្សត់កម្រ ដែលបាននិរទេសខ្លួនទៅធ្វើជាពលករគេនៅប្រទេសកូរ៉េខាងត្បូង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកឧកញ៉ា បានវិវត្តន៍ខ្លួនយ៉ាងរហ័សពីពលករធ្វើការនៅប្រទេសកូរ៉េ ខិតខំប្រឹងប្រែងតស៊ូក្នុងវិស័យអចលនទ្រព្យរហូតដល់លោកជួយរួមចំណែកជាច្រើន ក្នុងការជួយសង្គមវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏ធ្លាប់បានរៀបរាប់ខ្សែជីវិតដ៏កម្សត់របស់លោកនៅលើគណនី Facebook កាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៧ ដោយបាននិយាយ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីអតីតកាល ខ្ញុំគ្រាន់តែជាក្មេងក្រីក្រប្រចាំភូមិមួយរូប ដែលផ្ទះខ្ញុំធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមចាប់នឹងដីចំណែកអាហារ ពេលខ្លះខ្ញុំគ្មានទាំងម្ហូប សម្បីតែអង្ករសឹងតែគ្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយរបស់ខ្ញុំគឺជាស្ត្រីគ្រប់លក្ខណដែលមានសុខភាពខ្សោយ មិនសូវមាំទាំ រីឯឪពុកខ្ញុំវិញ គឺជាអ្នករែកដីតាមភូមិ មិនចេះផឹកស្រាហើយក៏សូវមានគេរាប់អាននោះទេ ដែលអ្នកស្រុកភូមិ និង ញាតិមិត្តបងប្អូនមួយចំនួនមើលងាយ និង ប្រមាថ ជាពិសេសនោះ គឺការនិយាយដៀមដាមប្រមាថឪពុករបស់ខ្ញុំពីសំណាក់មិត្តភក្តិជារឿយៗ។អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាលោកបន្តទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានគ្រាមួយនោះ ឪពុកខ្ញុំត្រូវទៅរែកដីឆ្ងាយពីផ្ទះទាំងភ្លៀង ទាំងនៅផ្ទះអត់អង្ករ ពេលខ្ញុំសំឡឹងមើលម៉ែ ម៉ែកំពុងស្រក់ទឹកភ្នែក មួយសន្ទុះក្រោយ ម្តាយខ្ញុំចេញទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយទុកឱ្យលោកនៅផ្ទះពរប្អូនស្រី ដែលមានវ័យប្រហែល២ ឆ្នាំជាង ពេលនោះប្អូនស្រីលោក យំទារបាយ ពេលដែលខ្ញុំបើកឆ្នាំងបាយ គឺឃើញតែបាយកកមួយដុំប៉ុណ្ណោះ តែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនស្រីខ្ញុំស្រវ៉ាយកទាំងអស់ ហើយពេលនោះខ្ញុំវាយប្អូនស្រីឡើងយំ ព្រោះខ្លាចអស់បាយទុកឱ្យម៉ែ។ ម៉ោងប្រហែលបីល្ងាច តែមិនទាន់ឃើញម្តាយខ្ញុំមកវិញឡើយ ទាំងខ្ញុំ និង ប្អូនស្រីយំ ទាំងមេឃភ្លៀងយប់ងងឹតស្រាងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលម្តាយ និង បងប្រុសមកវិញគឺបានខ្ចីស្រូវគេមួយតៅ នឹងសុំបាយគេខ្លះមកជាមួយ។ ពេលនោះ ម៉ែក៏ស្រវ៉ាពរប្អូនស្រីដែលកំពុងយំ ប្អូនប្រុសខ្ញុំទូពិតប្រាប់ម៉ែ ហើយគាត់បានបន្ទោសខ្ញុំ ព្រោះមិនឱ្យបាយប្អូនស្រីស៊ីបាយ ពេលនោះខ្ញុំអាណិតម៉ែ និង ប្អូនណាស់៕ ប្រភពអត្ថបទ Freshkh