សង្គម

រយៈពេល 25 ឆ្នាំ ដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំតាំងតែពីខ្ញុំមិនទាន់កើត តែពេលនេះគ្មានវត្តមានរបស់អ្នកនៅក្នុងគ្រួសារមួយនេះទៀតទេ អ្នកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាលតែចំពោះគ្រួសារយើងវិញ… (មានវីដេអូ)

ទោះបីមានឈ្មោះត្រឹមជាសត្វ ប៉ុន្តែពេលខ្លះមានសត្វអាចមានចិត្តស្មោះស័គ្រជាងមនុស្សមួយចំនួន ហើយនៅពេលដែលបាត់បង់វាម្តងៗ គឺយើងជាម្ចាស់ពិតជាពិបាកធ្វើចិត្តណាស់ ព្រោះពួកគេដ៏ដូចជាសមាជិកគ្រួសាររបស់យើងផដែរ មានតែមានសត្វចិញ្ចឹម

ហើយស្រលាញ់វាខ្លាំងប៉ុន្នោះ​ ដែលយល់អារម្មណ៍មួយនេះ។ជាក់ស្តែង យោងតាមគណនីហ្វេសបុកឈ្មោះ សេដ្ឋ បានបង្ហោះសារយ៉ាងសោកស្តាយក្រោយបាត់បង់សត្វពស់ចិញ្ចឹមជាង ២៥ ឆ្នាំ ដោយលោកបានបង្ហោះសាររៀបរាប់ថា:

រយៈពេល25ឆ្នាំដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំតាំងតែពីខ្ញុំមិនទាន់កើត😔😢 តែពេលនេះគ្មានវត្តមានរបស់អ្នកនៅក្នុងគ្រួសារមួយនេះទៀតទេ😔អ្នកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាលតែចំពោះគ្រួសារយើងទាំងមូលគិតអ្នកជាសមាជិកក្រុមគ្រួសាររបស់យើងទាំងមូល 😣 លាហើយបងស្រីជាតិក្រោយកុំអោយកើតជាសត្វទៀត😣😭៕