Local News

នាយកដ្ឋាន​នគរបាលចរាចរណ៍ បដិសេធ​ព័ត៌មាន​ផ្សាយ​ថា​ នគរបាល​​ពិន័យ​អ្នក​ល្មើស​ច្បាប់​បាន​ ៤២​ម៉ឺន​ដុល្លារ

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ បាន​បដិសេធ និងច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយថា រយៈពេល២សប្ដាហ៍ នគរបាលផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានជាង៤២ម៉ឺនដុល្លារ។ ប្រភពដដែល​បាន​​បាន​ឱ្យ​ដឹង​ថា​ តួលេខដែលគេកំពុងចែកចាយតាមបណ្ដាញសង្គមនោះ គឺជាតួលេខប៉ាន់ស្មានតែប៉ុណ្ណោះ ខណៈចំនួនជាក់ស្ដែង អគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់គណនានៅឡើយទេ ដោយហេតុថា អ្នកល្មើសខ្លះមិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយ…

ក្តៅៗក្រសួង​សុខាភិបាល បញ្ជាក់​រឿង​ជនជាតិ​វៀតណាម​ឆ្លងកូវីដ១៩ ក្រោយត្រឡប់​មកពី​កម្ពុជា

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​តាមបណ្តាញ Telegram កាលពីម្សិលមិញ​ជុំវិញរឿង​ជនជាតិវៀតណាមរកឃើញឆ្លងកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីកម្ពុជា ថា រហូតមកដល់ពេលនេះ ក្រសួង​មិនទាន់ទទួលបាន​ព័ត៌មាន​ផ្លូវការណាមួយ​ពីភាគីវៀតណាម​ចំពោះ​ករណីនេះនៅឡើយទេ។ លោកស្រី​បន្តថា ក្រុមការងាររបស់ក្រសួងសុខាភិបាល​ ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត…

កើនខ្លាំង! ប្រេស៊ីលរាយការណ៍ករណីឆ្លងថ្មីជិត ៨០០០នាក់ ថែមស្លាប់ថ្មីជិត ៥០០នាក់ក្នុងមួយថ្ងៃចុងក្រោយ

ផ្អែកតាមទិន្នន័យសរុបដោយសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថាករណីឆ្លងជំងឺកូរ៉ូណារបស់ប្រទេសប្រេស៊ីលបានកើនចំនួន ៧៩៣៨ករណីទៀតក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ព្រមជាមួយករណីស្លាប់ថ្មីចំនួន ៤៨៥នាក់បន្ថែម។ ករណីឆ្លងសរុបរបស់ប្រទេសប្រេស៊ីលបានកើនលើសប្រទេសអេស្ប៉ាញ និងអ៊ីតាលីកាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យប្រទេសអាមេរិកឡាទីនមួយនេះក្លាយជាប្រទេសធំទីបួននៅលើពិភពលោក។ ក្រសួងសុខាភិបាលប្រទេសនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ ប្រេស៊ីលបានរកឃើញករណីឆ្លងសរុបចំនួន ២៤១ ០៨០…

ក្រសួងសុខាភិបាលម្ពុជាបញ្ជាក់ថា ករណីជនជាតិវៀតណាមដែលបានចាកចេញពីកម្ពុជា វិលត្រឡប់ទៅប្រទេសខ្លួនវិញ ពុំមានភស្តុ័តាងជាក់លាក់ថា បានឆ្លងនៅកម្ពុជា ឬវៀតណាមនោះទេ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះថា ករណីជនជាតិវៀតណាមម្នាក់ ដែលបានចាកចេញពីខេត្តសៀមរាប និងបានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ១៩…

ស្ថានភាពកូវីដកាន់តែអាក្រក់ទៅៗ ឥណ្ឌាសម្រេចបិទប្រទេសទាំងមូលបន្តរហូតដល់ ចុងខែឧសភា

រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី១៧ ឧសភា បានពន្យារពេលការរឹតបន្តឹងទូទាំងប្រទេស រហូតដល់ថ្ងៃទី ៣១ ខែឧសភា ស្របពេលអនុញ្ញាតឲ្យមានការបន្ធូរបន្ថយបន្ថែមនៅក្នុងវិស័យមួយចំនួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច ខណៈដែលករណីឆ្លងវីរុសកូវីដ១៩កើនឡើងពាសពេញប្រទេស។ ក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យថាពហុកីឡាដ្ឋាននានានាពេលបច្ចុប្បន្ននឹងអាចបើកដំណើរការបានដោយមិនឲ្យមានអ្នកចូលទស្សនា ហើយការធ្វើដំណើរឆ្លងរដ្ឋមួយទៅរដ្ឋមួយនឹងអាចធ្វើទៅបានបើមានលិខិតអនុញ្ញាត។ ដោយឡែក ការដឹកជញ្ជូនសាធារណៈរួមជាមួយផ្សារទំនើប រោងកុន…

រូបភាព​កម្រ​បាន​ឃើញ! សត្វ ក វែង ពេល​ឱន​ផឹក​ទឹក​ម្ដងៗ កន្ធែក​ជើង​ស្ទើរ​រយះ

ស្ថិត​នៅ​ឯ​​តំបន់​អភិរក្ស Zimanga ​​អាហ្វ្រិក​ខាង​ត្បូង អ្នក​ថត​រូប​ម្នាក់​ឈ្មោះ Steve Roos បាន​ផ្ដិត​យក​​បណ្ដុំ​រូបភាព​ដ៏​កម្រ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ចំនួន​បង្ហាញ​ពី​សកម្មភាព​​​​យ៉ាង​លំបាកលំបិន​ដែល​សត្វ​ ក វែង ​ឈ្មោល​១​ក្បាល​​កំពុង​ឱន​ក្បាល​ផឹក​ទឹក។ ពេល​ផឹក​ទឹក​ម្ដងៗ សត្វ ក វែង…

កុំ​ប្រហែស​ឲ្យ​សោះ!ក្រសួង​កំពុង​តាមដាន រឿង​វៀតណាម​ រក​ឃើញ​មេរោគ​កូវីដ​ឆ្លង​ពី​កម្ពុជា​

ប៉ុន្មាន​ថ្ងៃ​មុន​នេះ សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ បុរស​មួយ​រូប​ដែល​លួច​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា​ចូល​ប្រទេស​វៀតណាម ​រក​ឃើញ​ផ្ទុក​មេរោគ​កូវីដ ១៩។ តាមរយៈ​តេឡេក្រាម លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មកទល់ពេលនេះ​ ក្រសួង​សុខាភិបាល មិន​ទាន់​ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាម ចំពោះករណីដែលបាន​លេីក​ឡេីង​នៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ លោក​ស្រី​បន្ថែម​ថា…

បន្ទាន់!ពុល ស្លា ប់ ភ្លាមៗ បើហ៊ានញ៉ាំរបស់ទាំងនេះជាមួយទុរេន

​​ប្រសិន​បើ​អ្នក​ហ៊ាន​​លាយ​ទុរេន​ជាមួយ​​របស់​ខាង​ក្រោម ​​​​វា​​អាច​ក្លាយ​ជា​សោកនាដកម្ម​​សម្រាប់​អាយុជីវិត​និង​សុខភាព​​របស់​អ្នក​បាន​។ ​​ រូបតំណាង ១. ​​​ទឹក​ដោះ​គោ ​​ផឹក​ទឹក​ដោះ​គោ​បន្ទាប់​ពី​ហូប​ផ្លែ​ទុរេន​រួច​បណ្ដាល​ឲ្យ​សុខភាព​ទៅ​ជា​មិន​ធម្មតា ​ឈាន​ដល់​ការ​កើត​ជំ​ងឺ​លើស​ឈាម ​ហើយ​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ​គឺ​អាច​ឈាន​ដល់​ការ​ពុល​ស្លាប់​តែ​ម្ដង។ ​បើ​អ្នក​ចង់​ផឹក​ទឹក​ដោះ​គោ​​​គួរ​រង់​ចាំ​​រយៈ​ពេល​៨​ម៉ោង ​បន្ទាប់​ពី​ហូប​ទុរេន​ហើយ ​ទើប​សុវត្ថិភាព។ ២. ​​គ្រឿង​ស្រវឹង ​​​វា​អាច​​ប្រែ​ជា​ថ្នាំ​ពុល​ភ្លាម​ៗ​បាន…

ជយោ!ព្រឹកនេះ ក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា ជាសះស្បើយ១នាក់ទៀតហើយ

នៅមុននេះបន្ដិច( ព្រឹកថ្ងៃទី១៦​ ខែឧសភាពឆ្នាំ២០២០) ក្រសួងសុខាភិបានបានចេញសេចក្ដីជូនព័ត៌មានស្ដីពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានអោយដឹងថា ករណីវិជ្ជមានជំងឺកូវីដ១៩ ទី១២២ ត្រូវបានព្យាបាលជាសះស្បើយហើយ កាលពីថ្ងៃទី១៥ ខែឧសភា ម្សិលមិញនេះ។ ដូច្នេះសម្រាប់អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវបានព្យាបាលជាស្បះស្បើយ ១០០ ភាគរយហើយ។…

ម្ចាស់បង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហារ រួចនាំគ្នាទៅសែនប្រេន បណ្ដាលឲ្យភ្លើងឆេះផ្ទះ

ព្រះវិហារ: នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង នៅចំណុចអូរចាក់ស្រាភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ម្ចាស់ផ្ទះឈ្មោះ ជោ ថាន…

You may have missed