អ្នកស្រាវជ្រាវជនជាតិម៉ាឡេស៊ីបានបង្កើតវិធីសាស្ត្រក្នុងការបំលែងជាតិសរសៃ ដែលមាននៅក្នុងស្លឹកម្នាស់ ដែលជារឿយៗត្រូវបានគេបោះចោល ឲ្យទៅជាវត្ថុធាតុប្រើប្រាស់បានយូរដែលអាចត្រូវបានប្រើដើម្បីសាងសង់ស៊ុមសម្រាប់ដ្រូន។ ប្រធានគម្រោងនេះ គឺសាស្ត្រាចារ្យ Mohamed Thariq Hameed Sultan មកពីសាកលវិទ្យាល័យ Putra Malaysia ។ ក្រុមរបស់គាត់បានព្យាយាមបង្កើតសម្ភារៈប្រកបដោយនិរន្តរភាពពីស្លឹកម្នាស់ នៅក្នុងតំបន់ហូលូឡាត ដែលមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួ។ សាស្ត្រាចារ្យ Mohamed Thariq បានប្រាប់អ្នកយកព័ត៌មានរ៉យទ័រនៅក្នុងសិក្ខាសាលាមួយថា៖ «យើងកំពុងបង្វែរស្លឹកម្នាស់ទៅជាសរសៃអំបោះ ដែលអាចត្រូវបានប្រើសម្រាប់កម្មវិធីអវកាស ដែលបង្កើតបានជាយន្តហោះដ្រូន»។ លោក Mohamed Thariq បាននិយាយថា យន្តហោះដ្រូនផលិតចេញពីវត្ថុធាតុដើមជីវសាស្ត្រ មានសមាមាត្រកម្លាំង និងទំងន់ ខ្ពស់ជាងយន្តហោះដ្រូនផលិតពីសរសៃសំយោគ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកវាក៏ថោកជាង ស្រាលជាង ហើយងាយបោះចោលទៅវិញផងដែរ។ ប្រសិនបើយន្តហោះដ្រូនខូច នោះតួរបស់វាអាចត្រូវបានកប់នៅក្នុងដី ហើយវានឹងរលួយបន្តិចម្តងៗ ក្នុងរយៈពេលពីរសប្តាហ៍។ លោកសាស្ត្រាចារ្យបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកគំរូនេះ អាចហោះហើរបានកម្ពស់ប្រហែល ១០០០ ម៉ែត្រ ហើយអាចសំចតនៅលើអាកាសបានប្រហែល ២០ នាទី ជាប់ៗគ្នា។ ទីបំផុត ក្រុមរបស់លោកសង្ឃឹមថា […]
កំសាន្ត
អេមមែន ! ធ្លាប់តែឃើញ អន្ទិត ឡុង ចន្ថា ទេសនា ពេលច្រៀងវិញ ពីរោះមិននឹកស្មានដល់ ពិសេស…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា […]
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងដោយសារតែតារាល្បីមីយ៉ាន់ម៉ា Paing Takhon សម្រេចចិត្តកោរសក់បួសជាព្រះសង្ឃ
តារាសម្តែងប្រុសមីយ៉ាន់ម៉ា ដែលមានរូបរាងដ៏ស្រស់សង្ហា និងមានសាច់ដុំកង់ៗ លោក Paing Takhon បានធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ក្រោយពីតារានិយមទុកសក់វែង និងបង្អួចសាក់ដ៏ទាក់ទាញរូបនេះ ស្រាប់តែបានសម្រេចចិត្តសាងភ្នួសជាព្រះសង្ឃ កាលពីពេលថ្មីៗនេះ។ តារាសម្តែង Paing Takhon ដែលមានអាយុ ២៤ ឆ្នាំ ត្រូវបានដឹងថាជាកូនកាត់ចិនភូមា និងជាតារាសម្តែងប្រុសដ៏ល្បីឈ្មោះ ដែលបានសម្តែងនៅក្នុងភាពយន្តជាច្រើន និងរឿងភាគឯកសារផងដែរ នៅក្នុងប្រទេសភូមា។ លោក Takhon ក៏ត្រូវបានចុះក្នុងបញ្ជីជាតារាសម្តែងលំដាប់កំពូលមួយរូប ក្នុងចំណោមតារាកំពូលទាំង១០រូបឆ្នាំ២០១៩ ដោយកាសែតមីយ៉ាន់ម៉ាថែមស៍។ ប៉ុន្តែ កាលពីដើមសប្តាហ៍នេះ តារាដែលចាប់ផ្តើមដំបូងជាមួយអាជីពជាតារាម៉ូដែលរូបនេះ បានធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានចែករំលែករូបថតជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់គ្រងស្បង់ចីវរជាព្រះសង្ឃ នៅលើបណ្តាញសង្គម Istagram។ ហើយមិនយូរប៉ូន្មាន រូបថតទាំងនោះបានរីករាលដាលដូចភ្លើងឆេះព្រៃ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមអាស៊ី។ ទោះយ៉ាងណា Takhon បានបញ្ជាក់ថា ការសាងភ្នួសនេះ គឺធ្វើឡើងត្រឹមរយៈពេលតែ ១០ថ្ងៃ ប៉ុណ្ណោះ ។ ប៉ុន្តែ លោកពុំបានបញ្ជាក់ប្រាប់ពីមូលហេតុនៃការសាងភ្នួសនេះទេ […]
មិនធម្មតា! ស្ងាត់ៗ ផលិតកម្ម Galaxy Navatra ប្រកាស ជ្រើសរើស អ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ…
ទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra នោះ ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ក្រៅពីតារាចម្រៀង ផលិតកម្ម ដែលកំពុងលេចធ្លោនេះ ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, […]
ជួយស៊ែរលើកទឹកចិត្តផង! ទីបំផុត យុវតី Nikko បញ្ចប់ការរត់ ១០០គីឡូម៉ែត្រ រកថវិកាជួយកុមារពិការបញ្ញា បានជាង ១ម៉ឺនដុល្លារ
នៅទីបំផុត យុវតី Nikko បានរត់មកដល់គោលដៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលហើយ នាថ្ងៃទី៧ ខែមករា ក្រោយចាប់ផ្ដើមរត់ចេញពីខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។ Nikko ដែលបានបង្កើតកម្មវិធីរត់ ១០០គីឡូម៉ែត្រជាមួយសាយ ដើម្បីរកថវិកាជួយកុមារពិការបញ្ញានៅអង្គការសាលារៀនទន្សាយ បានស៊ូយ៉ាងខ្លាំង ដោយមិនបោះបង់ពាក់កណ្ដាលទីនោះទេ ទោះលំបាកយ៉ាងណាក៏ដោយ។ ការព្យាយាមតស៊ូទាំងវ័យក្មេងនេះ បានធ្វើឲ្យនាងទទួលបានការចូលរួមបរិច្ចាគយ៉ាងច្រើន គឺចំនួនជាង ៧០០០ពាន់ដុល្លារ តាមរយៈការបរិច្ចាគតាមគណនី ABA 009 992 021 និងប្រមាណ ៥០០០ដុល្លារទៀត (២០លានរៀល) ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល។ ក្រៅពីបរិច្ចាគជូនសាលារៀនទន្សាយ ២០លានរៀល ឯកឧត្ដមក៏បានបរិច្ចាគ ៦០លានរៀលទៀត ជូនមន្ទីរពេទ្យកុមារអង្គរផងដែរ អំឡុងពេល សាយ និង Nikko រត់ដល់ក្រុងតាខ្មៅ។ នៅក្នុងវីដេអូផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ សាយ បានសម្ដែងអារម្មណ៍រំភើប […]
ផ្ទុះផ្អើលដល់បរទេស! ក្រោយបុរសខ្មែរម្នាក់ បង្ហោះរូបរបស់សត្វហ៊ីងមួយប្រភេទ មានរូបរាងប្លែក ហើយទម្លា យថាវា….
ផ្ទុះការចាប់អារម្មណ៍មួយបានកើតឡើង ក្រោយពីមានគណនីហ្វេសបុកឈ្មោះ Lim Khyhong បានបង្ហោះរូបភាពរបស់សត្វហុីងមួយប្រភេទដែលមានរូបរាងធំ ហើយប្លែក រហូតធ្វើឲ្យមានជនបរទេសជាច្រើន បានចូលមកខមិន និងបង្ហាញការចាប់អារម្មណ៍ច្រើនផងដែរ។ ក្នុងនោះ ដោយយោងតាមគណនីហ្វេសបុកដដែរ បានបង្ហោះរូបរបស់សត្វហ៊ីងខាងលើ និងអមជាមួយសារដ៏គួរឲ្យចាប់អារម្មណ៍ថា: “តើបងប្អូនស្គាល់សត្វ ហុីងនេះទេ មួយឆ្នាំវាចេញមកក្រៅប្រហែលម្តងទៅពីរដងប៉ុណ្ណោះ វារស់នៅតែក្នុងដីទេ”។ ចង់ដឹងថាវាមានរូបរាងបែបណានោះសូមទស្សនាវីដេអូខាងក្រោមនេះ:
លោកឧកញ៉ា ស្រី ចាន់ថន រំភើបចិត្តខ្លាំង ក្រោយ ស្រីនីត ស្កាត់ទៅជួបទិញនំខេកជូនពរថ្ងៃកំណើត…
កាលពីកំឡុង ខែវិច្ឆិកា ឆ្នាំ ២០២០ ឧកញ៉ា ស្រីចាន់ថន បានធ្វើដំណើរផ្លូវឆ្ងាយ ទៅកាន់ផ្ទះប្អូនស្រីនីត នៅឯខេត្តមណ្ឌលគិរី មកពីគ្រួសារក្រលំបាក មានក្ដីប្រាថ្នាក្លាយជាគ្រូបង្រៀន និង ជាអ្នកសិល្បៈដ៏ល្បីមួយរូបនាពេលអនាគត ដើម្បីឧបត្ថម្ភនូវកង់ចំនួន ០២ គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ព្រមទាំងផ្តល់ការងារធ្វើឲ្យឪពុកប្អូនស្រីទៀតនោះ លោកឧកញ៉ា ក៏បានជួយសាងសង់ផ្ទះថ្មី ១ ខ្នង ដល់ប្អូនស្រី និង ក្រុមគ្រួសារទៀតផង។ យ៉ាងណាមិញ មកដល់ដើមឆ្នាំ ២០២១ នេះដែរ ផ្ទះប្អូនស្រីកម្សត់ខាងលើ ដែលមានការជួយជ្រោមជ្រែងពីលោកឧកញ៉ា ស្រី ចាន់ថន ក៏បានចេញជារូបរាង និង រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ ទន្ទឹមនឹងផ្ទះថ្មី ជិតសាងសង់រួចក្មេងស្រីខេត្តមណ្ឌលគីរី យ៉ុង ស្រីនីត បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង សរសើរពីទឹកចិត្តប្អូនស្រីយ៉ាងខ្លាំង ទោះខ្លួនមានជីវភាពក្រីក្រ ប៉ុន្តែមិនភ្លេចឡើយនូវអ្នកមានគុណបានជួយដល់ក្រុមគ្រួសារនាង គឺលោកឧញ៉ា ស្រី ចាន់ថន ។ […]
មានពាក្យអ្វីជូនពរពួកគាត់? បុរសសង្ហាថៃ៣នាក់ សម្រេចចិត្ដរៀបការជាមួយគ្នា ហើយសង្ឃឹមថាមានសុភមង្គលជារៀងរហូត
ថៃ៖ សម្រាប់ប្រទេសថៃ អាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់ដែលមានភេទដូចគ្នា មិនមែនជារឿងចម្លែកនោះទេ។ ប៉ុន្ដែនេះ អាចចាត់ទុកថាជារឿងកម្រមួយ ចំពោះបុរសបីនាក់ ដែលបានសម្រេចចិត្ដចូលរោងការជាមួយគ្នា បន្ទាប់ពីកសាងទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនឆ្នាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយទំនាក់ទំនងមួយនេះ បានកើតឡើងរវាងបុរសពីរនាក់អស់រយៈពេល៧ឆ្នាំមកហើយ គឺអ្នកជំនាញផ្នែកចំណីអាហារវ័យ៣០ឆ្នាំ ឈ្មោះ James Chandmthong និងអ្នករាំវ័យ២២ឆ្នាំ ឈ្មោះ Nong Amsapchan ។ រោយមក អ្នកទាំងពីរបានស្គាល់គ្នាជាមួយអ្នករាំវ័យ ២៤ឆ្នាំម្នាក់ទៀត ឈ្មោះ Nong Toei Buutawat និងបានស្វាគមន៍គាត់ចូលមកក្នុងទំនាក់ទំនងរបស់ពួកគេ រហូតឈានដល់ការសម្រេចចិត្ដចូលរោងការរួមគ្នាតែម្ដង។ ជាក់ស្ដែង ពិធីមង្គលការដែលបានធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅឯខេត្ដចាន់ថាបុរី បានបង្ហាញឲ្យឃើញថាសាច់ញាតិ និងមិត្ដភក្ដិរបស់ពួកគេក៏បានចូលរួមអបអរសាទរផងដែរ។ ជាពិសេស ពិធីមួយនេះក៏មានការយល់ព្រមពីអាណាព្យាបាល ហើយពួកគេក៏សង្ឃឹមថាកូនៗរបស់ពួកគេ នឹងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរៀងរហូត ដូចជាគ្រួសារដទៃអីចឹងដែរ៕
អុញនោះ! ប្រទះឃើញ Nadech នៅផ្សារមើលទៅធាត់ខ្លាំងដុះក្បាលពោះច្រឡំស្មានតែ…
ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ គេប្រទះឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាសម្តែងលំដាប់ជួរមុខប៉ុស្តិ៍លេខ ៣ Nadech Kugimiya នៅឯផ្សារទំនើបមួយកន្លែង ហាក់ដូចជាកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ហ្វេនៗ ក៏ដូចជាមហាជនផងដែរ។ ជាក់ស្តែង តាមរយៈរូបភាពជាច្រើនសន្លឹកនេះ ស្រាប់តែធ្វើឲ្យហ្វេនភ្ញាក់ផ្អើលខ្លាំងតែម្ដង ព្រោះតែស្ទីលតុបតែងខ្លួនរបស់ Nadech ក៏ដូចជារូបរាងរបស់លោកម្តងនេះ ទោះខំពិនិត្យមើលយ៉ាងណាក៏មិនដូចតារាប្រុសនេះដែរ។ ដោយឡែក ជាមួយគ្នានេះរូបលោក បានពាក់អាវកាក់វាលក្លៀកពណ៌ស ជាមួយខោជើងត្រង់ អមទៅនឹងស្បែកជើងស៊ក ជាពិសេសនោះរូបរាងរបស់តារាប្រុសរូបនេះបានប្រែប្រួលទាំងស្រុង ដោយបានឃើញក្បាលពោះយ៉ាងច្បាស់ ដូចជាប៉ាអ៊ុំដើរផ្សារទិញឥវ៉ាន់ ដែលធ្វើឲ្យមហាជន មើលសឹងតែមិនចង់ស្គាល់ថាជា Nadech ។ ទៀតសោត ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានលើកឡើងថា ទោះបីជារូបលោក តារាល្បី តែចូលចិត្តប្រើប្រាស់ជីវិតសាមញ្ញ តែងខ្លួនបែបស្រួលៗ តែយ៉ាងណាមិញ ក៏មានគេហួសចិត្តខ្លះផងដែរ ជាមួយរូបរាងឡើងទម្ងន់របស់តារាសម្តែងរូបនេះ ហេតុអ្វីបានជាបណ្តោយខ្លួនទៅជាបែបនេះ ព្រោះវាពិតជាខុសដាច់ ដូចមនុស្សពីរនាក់ផ្សេងគ្នា៕
ឡូយណាស់ ណែនាំឲ្យស្គាល់ ឡានឆ្នាំ២០២១ ថោកបំផុតនៅអាមេរិក តម្លៃប្រហែល Prius មួយទឹកនៅខ្មែរ
Chevrolet Spark ស៊េរីឆ្នាំ២០២១ បានជាប់ឈ្មោះជារថយន្តថ្មីមានតម្លៃថោកបំផុត នៅលើទីផ្សារសហរដ្ឋអាមេរិក គឺចាប់ពី ១៣ ៤០០ដុល្លារប៉ុណ្ណោះ។ តម្លៃប៉ុណ្ណេះ វាមានបំពាក់លក្ខណៈពិសេសស្តង់ដារជាច្រើន ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, មុខងារ Android Auto និង Apple CarPlay, កាមេរ៉ាមើលក្រោយ, ពោងសុវត្ថិភាព ១០គ្រាប់ ហើយឃ្លុបក្រោយអាចមានទំហំដល់ ៧៧០លីត្រ ជាដើម។ រថយន្តដ៏តូចច្រឡឹងមួយនេះ មានបំពាក់ម៉ាស៊ីនតូចដូចមាឌ គឺ ម៉ាស៊ីនសាំងចំណុះ ១,៤លីត្រ DOHC ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩៨សេះ ដំណើរការដោយប្រអប់លេខដៃ ៥វគ្គមកស្តង់ដារ តែក៏មាន Option លេខអូតូ CVT ដែរ។ ចំពោះកម្រិតស៊ីសាំងវិញ គឺជាមធ្យមប្រហែល ៨លីត្រ/១០០គីឡូម៉ែត្រ៕ ប្រភពអត្ថបទ សប្បាយ […]