កំសាន្ត

ជួយលើកទឹកចិត្តផង និសិ្សតស្រីម្នាក់ យកឆ្នាំងដីបង្កើតជា Speaker ច្នៃប្រឌិតណាស់ (វីដេអូ)

ពិតជាគួរឱ្យសរសើរនិស្សិតស្រីឆ្នាំទី១ ម្នាក់ បានឌីហ្សាញឆ្នៃប្រឌិត ដោយយកឆ្នាំងដី ធ្វើជា speaker ធ្វើឱ្យមានការចាប់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និង មានការកោតសរសើរយ៉ាងខ្លាំងនូវការឆ្នៃប្រឌិត របស់គាត់ទៀតផង ។ និស្សិតស្រីឆ្នាំទី១ ឈ្មោះ Dam Sosreyneang មកពី ខេត្តកំពង់ឆ្នាំង គាត់ដែលកំពុងសិក្សាផ្នែកដេប៉ាតឺម៉ង់ វិស្វកម្ម​ទូរគមនាគមន៍​ និង អេឡិចត្រូនិច នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។ វីដេអូ របស់ប្អូនស្រីត្រូវបានចែករំលែករាប់ពាននាក់ នៅលើបណ្តាញសង្គម ហើយអ្នកដែលបានចូលមើលវីដេអូនេះ មានការកោតសរសើរពីការឆ្នៃប្រឌិតថ្មីរបស់ និស្សិតស្រីរូបនេះយ៉ាងខ្លាំង ដែលបានយកឆ្នាំងដីមកកែច្នៃចេញជាអំព្លី (Audio​Amplifier) និង ស្ពិកឃើរ (speaker ) ។ នេះអាចចាត់ទុកថា ជាការចូលរួមលើកតម្កើងផលិតផលឆ្នាំងដី ដែលជាផលិតផលតំណាងឱ្យខេត្តរបស់នាងថែមទៀតផង ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម

កំសាន្ត

របៀប​ខ្មែរ​ពិត​ៗ ព្រះនាង​តូច ចេញ​វីដេអូ​ចម្រៀង​ថ្មី​ទៀត ច្រៀង​រាំ​នៅ​បឹង​ឈូក​គួរ​ឲ្យ​ក្នាញ់(មានវីដេអូ)

ព្រះនាង​តូច នរោត្តម ជេណា ដែល​ល្បី​នៅ​លើ​ហ្វេសប៊ុក​នោះ ឥឡូវ​នេះ​បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​ទៀត​ហើយ​ជាមួយ​តារា​ចម្រៀង​សាន់ដេ លោក បូទី ក្នុង​បទ​ដែល​មាន​ចំណង​ជើង​ថា ជំនោរ​ដើម​ខែ។ ព្រះនាង​តូច ដែល​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​របស់​ខ្មែរ​យ៉ាង​ជ្រាលជ្រៅ​នោះ ស្លៀក​សំលៀក​បំពាក់​បែប​អប្សរា​ខ្មែរ ហើយ​បាន​ទៅ​ឈរ​ច្រៀង​រាំ​ចង្វាក់​សារ៉ាវ៉ាន់​នៅ​លើ​បឹង​ឈូក ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​គយ​គន់។ បុត្រី​ទី​២​របស់​ព្រះ​ម្ចាស់​ក្សត្រី​បុប្ផារី និង​ជា​ព្រះ​រាជនត្តា​របស់​សម្ដេច​ព្រះ​មហិស្សរៈ នរោត្តម ចក្រពង្ស អង្គ​នេះ មើល​ទៅ​ពិត​ជា​ល្អ​ទាំង​ព្រម មិន​ថា​ទេពកោសល្យ​សិល្បៈ រូប​សម្ផស្ស និង​ការ​សម្ដែង ពោល​គឺ​ព្រះនាង ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ដោយ​ចេះ​ក្រមិចក្រមើម​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់។ បទ​នេះ ពិត​ជា​ត្រូវ​នឹង​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដែល​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ តោះ…ទស្សនា​ទេពកោល្យ និង​ស្ដាប់​សូរសៀង​របស់​ព្រះនាង​តូច​អង្គ​នេះ​ទាំង​អស់​គ្នា!

កំសាន្ត

មានអ្នកធ្លាប់ញាំសាច់កណ្តុរអត់ ធានាថាឆ្ងាញ់ជាប់ចិត្ត

នៅពេលឃើញរូបភាពមុខម្ហូបធ្វើពីសាច់សត្វកណ្តុរនេះ មានបងប្អូនមួយចំនួនប្រាកដជាធ្លាប់ហូបសាច់កណ្តុរនេះ ប៉ុន្តែដោយឡែកបងប្អូនមួយចំនួនទៀត ដែលមិនធ្លាប់បានហូបសាច់សត្វកណ្តុរនេះ ប្រាកដជាមានការខ្ពើមរអើមជាពុំខាន ព្រោះពួកគាត់គិតថា ជាប្រភេទសត្វគគ្រិច ឬ ស្មោកគ្រោកបំផុត ដែលគេមិនគួរយកវាមកធ្វើម្ហូបបរិភោគឡើយ ។ តាមដឹងប្រភេទសត្វកណ្តុរ ដែលគេយកមកធ្វើម្ហូបបរិភោគនេះ ភាគច្រើនជាប្រភេទសត្វកណ្តុរនៅស្រុកស្រែចម្ការ ដែលស៊ីសត្វល្អិត ស៊ីស្រូវ និង ស៊ីដំណាំផ្សេងៗជាអាហារ វាមិនដូចសត្វកណ្តុរនៅតាមទីប្រជុំជនឡើយ ដែលវាមានភាពស្មោកគ្រោកជាងសត្វកណ្តុរនៅតាមស្រុកស្រែចម្ការ ។ ប៉ុន្តែនៅតាមបណ្តាប្រទេសជិតខាងយើងគឺប្រជាពលរដ្ឋគេចូលចិត្តបរិភោគសាច់សត្វកណ្តុរនេះណាស់ ព្រោះវាជាប្រភេទសត្វរស់តាមបែបធម្មជាតិ មិនមានការចិញ្ចឹមដោយប្រើចំណីគីមីដើម្បីឱ្យឆាប់ធំធាត់ ដូចជាប្រភេទសត្វដទៃទៀតនោះឡើយ ។ នៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Vanny Seven បានបង្ហោះរូបភាពសត្វកណ្តុរ ជាមួយការសរសេរសារថា អ្នកដែលមិនធ្លាប់ញ៉ាំ និង អ្នកមិនដែលនៅតាមជនបទ គឺមិនដឹងទេ សត្វកណ្តុរប្រភេទនេះគឺ ស្អាតជាងមាន់ ទា ជ្រូក ដែលយើងហូបប្រចាំថ្ងៃរាប់រយដង ឯណោះ វាស៊ីតែ ដំណាំនឹងផ្លែឈើព្រៃទេ ហើយសាច់វាឆ្ងាញ់ជាងសាច់មាន់ទៀត ។ ប៉ុន្តែអ្នកខ្លះលឺតែឈ្មោះថាកណ្តុរគឺគេខ្ពើម មកពីអ្នកនោះនឹងមិនដឹង ។

កំសាន្ត

ញាក់សាច់ បេក្ខជននារី ៦រូបនេះ សំឡេងឡើងឆ្វាចធ្វើអោយកក្រើកឆាក(មានវីដេអូ)

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia បាន​ដំណើរការ​មួយ​សប្ដាហ៍​ហើយ ដោយ​ក្នុង​សប្ដាហ៍​ទីមួយ​នេះ មាន​បេក្ខជន​​​នារី​ជាច្រើនរូប​ដែល​ទទួលបាន Yes ពី​គណៈកម្មការតាមរយៈ​ទឹកដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​របស់​ពួកគេ ដែល​មានន័យថា​ពួកគេ​នឹង​ឆ្ពោះ​ដំណើរ​ទៅ​ប្រកួតប្រជែង​ក្នុង​វគ្គ​ក្រោយៗ​ទៀត ។ ក្នុង​នោះគេ​សង្កេតឃើញ បេក្ខជន​-​នារី​ប៉ុន្មាន​រូបនេះ មាន​ភាព​លេចធ្លោ​ខ្លាំង ទឹម​ដម​សំឡេង​ពីរោះ ថែមទាំង​ទទួលបាន Yes ពី​គណៈកម្មការ​ទាំង ៤ រូប​ទៀត ។ ​ចង់ដឹង​មាន​អ្នកណាខ្លះ តោះ​ទស្សនា​តាមដាន​ខាងក្រោម​ ចាន់ កូ​ម៉ែន បកស្រាយ​បទ ​សង្សារ​អើយ​ឱ្យ​បង​សុំទោស​ បេ​ក្ខ​នារី កែវ ច័ន្ទ​ដាលីន ច្រៀង​បទ I Have Nothing ក្រុម TMT បកស្រាយ​បទ មនុស្ស​ប្រុស​គ្មាន​អ្នកណា​ស្មោះ​ បេក្ខជន រិ​ន ឆា​ន្នី បកស្រាយ​បទ បេះដូង​អ្នក​ប្រដាល់ បេក្ខជន ទេព សីហា ច្រៀង​បទ ​ប្ដី​អ្នកក្រ​ បេក្ខជន សេង ផានិត បកស្រាយ​បទ Your Man

កំសាន្ត

បើកបង្ហាញកវីរូបសង្ហាម្ចាស់ស្នាដៃបទកំពុងល្បីរបស់ពេជ្រសូលីកា លេងសើចផ្លូវអារម្មណ៍

ហ្វេសប៊ុក ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយ កញ្ញា ពេជ្រ សូលីកា ដែលមានទឹកដមសំលេងពិរោះស្រទន់និងរាងតូចច្រឡឹងគួរអោយស្រលាញ់នោះ យ៉ាងណាមិញកាលពីម្សិលមិញនេះកាន់តែភ្ញាក់ផ្អើល ជាពិសេសមិត្តយុវវ័យ ដែលតែងតែគាំទ្រ និងស្រឡាញ់កញ្ញា ពេជ្រ សូលីកា ដោយសារកាលពីពេលថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចំរៀងថ្មីមួយបទដែលមានចំណងជើងថា ៖ លេងសើចផ្លូវអារម្មណ៍។ ដែលជាស្នាដៃនិពន្ធថ្មីរបស់កវីរូបសង្ហាម្នាក់ដែលមានឈ្មោះថា អ៊ីនូ។ គួរបញ្ជាក់ថាលោក ណុប អ៊ីនូត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ តារា​ចម្រៀង​ នីកូ ក៏​ជា​អ្នក​មាន​ទេពកោសល្យ​មិន​ធម្មតា​​ខាង​ផ្នែក​តែង​និពន្ធ។ ស្នាដៃ​ជា​ច្រើន​របស់​លោក​បាន​ធ្វើ​ឲ្យ​​​កក្រើកដល់​វិស័យ​ចម្រៀង​ខ្មែរ។ ចម្រៀងចុង​ក្រោយ​របស់​លោក​ដែល​ទទួល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នោះ​គឺ “មួយ​ម៉ាត់​បែក ពីរ​ម៉ាត់​បែក” ច្រៀង​ដោយ​ ឱក សុគន្ធកញ្ញា។ ​

កំសាន្ត

ថាទៅសាក់ចិញ្ជើមអោយស្អាតជាងមុន មានអីទៅដល់ថ្នាក់ហ្នឹងចឹង គិតម៉េចដែរ

នារីៗមួយចំនួនតែងតែប្រាថ្នាចង់បានរាងស្អាត មុខស្អាតគួរអោយចង់បេត្តី ចឹងហើយបានជាមានអ្នកខ្លះសុខចិត្តចំណាយលុយដើម្បីទៅកែមុខ កែរាងអោយបានស្អាតដូចតារាជាដើម។ បន្ទាប់ពីកែហើយតែងតែសង្ឃឹមថាលទ្ធផលនឹងល្អដូចអ្វីដែររំពឹងទុក។​ តែមានអ្នកខ្លះវិញគឺខកបំណងលើសដើមបន្ទាប់ពីធ្វើការកែមុខកែរាងរួចហើយ។ ជាក់ស្តែងដូចជានារីៗនិងស្រ្តីដូចរូបខាងក្រោមនេះចឹង គឺស្រមៃចង់បានចិញ្ជើមដ៏ស្រស់ស្អាតសមនឹងទំរង់មុខរបស់គាត់។ តែមានអីលទ្ធផលបានត្រឹមទឹកភ្នែកខាតទាំងលុយ ខាតទាំងពេលវេលា មុខយ៉ាប់ជាងពេលមិនទាន់ធ្វើទៀត។ នេះហើយមុននឹងធ្វើអ្វីមួយត្រូវតែពិចារណាអោយបានម៉ត់ចត់ផងកុំអោយលទ្ធផលនឹកស្មានមិនដល់ចឹង។

កំសាន្ត

នរណាខ្លះមិនធ្លាប់បានឃើញយុវវ័យសម័យមុន!! ពេលនេះ លោក​ទេព រិ​ន​ដា​រ៉ូ បង្ហាញរូបថត​រំលឹក​សម័យ​ខោជើងប៉ាត់

រាជធានី​ភ្នំពេញ​៖ លោក​ទេព រិ​ន​ដា​រ៉ូ បាន​បង្ហាញ​រូបថត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​សន្លឹក ជា​រូប​ពី​អតីត​កាលដែល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​រុ​ស្សី ។ ដោយ​មិន​បាន​បញ្ជាក់​ពី​ឆ្នាំ និង​មុខ​វិជ្ជា​ដែល​លោក​ទៅ​សិក្សា​នៅ​រុ​ស្សី ប៉ុន្តែ​បើ​តាម​រយៈ​រូប​រូបភាព​ទាំងនោះ​គឺ​តាំង​តែ​ពី​លោក​នៅ​វ័យក្មេង ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ទេព រិ​ន​ដា​រ៉ូ បាន​បញ្ចេញ​រូបភាព​ទាំងនោះ គឺ​ដោយសារ​លោក​ចង់​រំលឹក​ពី​អតីត​កាលដែល​លោក​បាន​ទៅ​លេង​តំបន់​មួយ​ក្នុង​ប្រទេស​រុ​ស្ស៊ី​នា​រដូវ​ទឹកកក ស្រប​ពេល​នៅ​ស្រុក​ខ្មែរ​កំពុង​ធ្លាក់​ខ្យល់​ត្រជាក់ ។ ជាមួយនឹង​រូបភាព​អតីតកាល​ជា​ច្រើន​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​ទេព រិ​ន​ដា​រ៉ូ ក៏​បាន​សរសេរ​ថា ធ្លាក់​ខ្យល់​បែប​នេះ​នឹកឃើញ​កាលពី​នៅ​ក្មេង រៀន​នៅ​សហភាព​សូ​វៀត​ពេល​រដូវ​ធ្លាក់​ទឹកកក គេ​នាំ​ទៅ​លេង​លើ​ភ្នំ​មួយ​ដែល​មាន​រូបចម្លាក់​ធំ​បំផុត​នាទី​ក្រុង​វ៉ូ​ហ្គូ​ហ្គ្រា​ដ​តាម​បណ្តោយ​ទីក្រុង​វ៉ូ​ល​ហ្គា ពិតជា​ត្រជាក់​ខ្លាំង​ណាស់​ជាមួយ​មិត្តភក្តិ​នាំ​គ្នា​រត់ឡើង​ទៅ​លើ​ដើម្បី​បាន​ឆាប់​ទៅ​ដល់​មុនគេ ព្រោះ​ប្រញាប់​ថតរូប »​។ រូបភាព​ទាំងនេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក​ទេព រិ​ន​ដា​រ៉ូ ។​រូបភាព​របស់​លោក​ទេព រិ​ន​ដា​រ៉ូ បាន​បង្ហាញ​នេះ​ក៏​រំលឹក​ពី​អតីតកាល​អំឡុង​ទស​វត្ស​ទី​៨០​ដែល​បុរស​និយម​លើ​ម៉ូ​ដ​ខោល​ជើង​ប៉ាត់ ធំ​ៗ​ផង​ដែរ

កំសាន្ត

ពេលនេះ ខេមរៈ សិរីមន្ត ធ្វើសន្នីសិទ្ធកាសែត ប្រាប់មូលហេតុដែលនាំឲ្យ ខេមរៈ ស្រីពៅ ប្អូនស្រីជាទីស្រលាញ់ឈឺរហូតបាត់បង់អាយុជីវិត

នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានរៀបចំនូវសន្នីសិទ្ធកាសែត ដោយលោកបាននិយាយរៀបចំអំពីមូលហេតុដែលនាំឲ្យ ខេមរៈ ស្រីពៅ ប្អូនស្រីជាទីស្រលាញ់ឈឺរហូតបាត់បង់អាយុជីវិត។ គួរបញ្ជាក់ម្តងទៀតថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យ នៃប្រទេសឥណ្ឌា ដោយជំងឺសួតនិងក្រលៀន ហើយសពក៏បានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ និងធ្វើបុណ្យតាមប្រពៃណី។ សូមទស្សនាវីដេអូនៅខាងក្រោម៖

កំសាន្ត

ដល់ម្លឹងផង ស្លៀកខោទឹកនោមអោយមាន់ទៀត តាមពិតចឹងសោះបានប្រឹងស្លៀកអោយគ្នា

បច្ចុប្បន្ន​នៅ​ទីក្រុង​គេ​និយម​នៅ​ខុន​ដូ ឬ​ផ្ទះ​ជួល ហើយ​ជាទូទៅ​ពុំ​មាន​លំហ ឬ​ដី សម្រាប់​ដាំ​ដុះ​ចិញ្ចឹមសត្វ​ទេ ។​​ប្តី​ប្រពន្ធ​១​គូ​នៅ​ចិន​បាន​ទាល់​តម្រិះ ព្រោះតែ​សាច់ញាតិ​ចិត្តល្អ​នៅ​ស្រែ បាន​នាំគ្នា​យក​មាន់​ទុក​សម្រាប់​ធ្វើ​ថ្ងៃ​សែន ។​ព្រោះ​តែ​វា​អាចម៍​ពាសវាល ពាសកាល មិនដឹង​ធ្វើ​ម៉េច​ក៏​នឹកឃើញ​វិធី​ទិញ​កន្ទប់​កូនក្មេង​មក​ឲ្យ​ពួក​វា​ស្លៀក ។​ ​ក្រៅពី​បន្ទប់ទឹក​តើ​មាន​កន្លែង​ណា​ទៀត​ទៅ​! ។ មិន​អាច​មើល​រំលង​ទឹកចិត្ត​បងប្អូន​នៅ​ស្រែ តែ​ក្នុង​ចិត្ត​គិតថា ៖ “​មហា​វេទនាណាស់ លោក​អើយ​!”ពិតជា​អាណិត​អ្នកទីក្រុង​ណាស់ មែន​ទេ​ប្រិយមិត្ត​!