​មក​ដឹង​តម្លៃ​ឡាន​វៀតណាម​ម៉ាស៊ីន ៨ និង​ទស្សនា​រូប​ភាព​ច្បាស់ៗ​ត្រជាក់​ភ្នែក

​ក្រោយ​ពេលរោងចក្រផលិត​រថយន្តVinFast បានយករថយន្ត​ Lux V8 ដែល​ដាក់​បង្ហាញ​នៅ​កម្មវិធី Geneva Motor Show កាល​ពី​​មីនា​ក្នុង​ប្រទេស​ស្វីស​កន្លង​ទៅ​។ ​រថយន្ត​នេះ​ ក៏ត្រូវ​បាន​នាំ​មក​កាន់​ប្រទេស​វៀតណាម​ សម្រាប់​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ផលិត​​យានយន្ត​ VinFast កាល​ពី​​ខែ​មិថុនា​ ថ្មីៗនេះ។ Lux V8 ដាក់​បង្ហាញ​នៅ​កម្មវិធី Geneva Motor Show ​រថយន្ត​ Lux V8 នេះ​មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​កម្លាំង​ខ្លាំង ដោយ​មាន​ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង គួប​ផ្សំ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ អាច​បង្កើត​កម្លាំង​បាន​ ៤៥៥…Continue Reading

ជួយស៊ែរបន្តប្រយ័ត្នផងសប្បាយក្លាយជាទុក្ខ! ក្មេងស្រីអភ័ព្វម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយដួលរលំស្លាយទឹករអិល ម្តាយយំឱបកូន (មានវីដេអូ)

ចិន៖ ក្មេងស្រីអភ័ព្វម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ ខណៈពេលនាងកំពុងតែជិះស្លាយទឹករអិល ស្រាប់តែវាដួលរលំយកតែម្តង។ យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅក្នុងសួនទឹកកម្សាន្តមួយកន្លែង នៅក្នុងតំបន់រមណីយដ្ឋាន Fengda International Hot Spring Holiday Resort ក្នុងប្រទេសចិន។ ជនរងគ្រោះមានអាយុ៨ឆ្នាំបានស្លាប់ ក្រោយស្លាយទឹករអិលដួលរលំពីលើនាង។ នៅក្នុងសកម្មភាពដ៏ក្តុកក្តួលនេះ ក៏មានមនុស្សនៅទីនោះបានថតជាប់វីដេអូ ដែលម្តាយនាងបានយំឱបកូនស្រីនិងស្រែកឱ្យគេជួយផងដែរ។ ក្នុងនោះម្តាយក្មេងស្រីនេះបានស្រែកថា៖ «ជួយហៅឡានពេទ្យផង! អ្នកណាក៏បានដែរ សូមជួយហៅឡានពេទ្យផង!» ក្រោយមក ជនរងគ្រោះក៏ត្រូវបានរថយន្តសង្រ្គោះនាំទៅមន្ទីរពេទ្យ។ ប៉ុន្តែជាអកុសល គ្រូពេទ្យមិនអាចជួយសង្រ្គោះជីវិតនាងបានទេ។ បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានបង្ហើបឱ្យដឹងថា ក៏មានភ្ញៀវទេសចរ ៤នាក់ផ្សេងទៀត រងរបួសផងដែរនៅក្នុងឧប្បត្តិហេតុដួលរលំស្លាយទឹករអិលនេះ ប៉ុន្តែរបួសពួកគេពុំសូវធ្ងន់ធ្ងរនោះទេ។ យ៉ាងណាមិញ…Continue Reading

ប្រើ​ទូរសព្ទ​ពេល​សាក​ថ្ម អ្នក​ម្ដាយ​ស្លាប់​ចោល​កូន​២​នាក់​ឲ្យ​នៅ​កំព្រា

ដោយ​សារ​តែ​ប្រើ​ទូរសព្ទ នៅ​ពេល​ឧបករណ៍​នេះ​កំពុង​បញ្ចូល​ថ្ម ធ្វើ​ឲ្យ​ទូរសព្ទ​ផ្ទុះ បណ្ដាល​ឲ្យ​អ្នក​ម្ដាយ​របួស​ធ្ងន់​ពេក​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង។ ថ្មីៗ​នេះ​ អភិបាល​ក្រុង Lao Cai ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ដដែល បាន​កើត​ហេតុ​ផ្ទុះ​ទូរសព្ទ​មួយ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង។ តាម​នោះ​ដែរ នារី​រង​គ្រោះ​មាន​ឈ្មោះ​ថា Tran Thi Kim កើត​ឆ្នាំ​២០០០។ កោសល្យវិច្ឆ័យ​ដំបូង​បាន​ឲ្យ​ដឹង​ថា ឆ្នាំង​សាក​របស់​នាង​ជាប្រភេទឆ្នាំងសាកក្លែងក្លាយ (ឆ្នាំងសាកអាយ) បណ្ដាល​ឲ្យ​ផ្ទុះ​នៅ​ពេល​នាង​យក​វា​មក​ប្រើ​ពេល​កំពុង​បញ្ចូល​ថ្ម។ គ្រួសារ​របស់​ជន​រង​គ្រោះ ជា​គ្រួសារ​ក្រីក្រ ដោយ​នាង​មាន​កូន​២​នាក់​នៅ​ក្នុង​បន្ទុក កំពុង​រស់​នៅ​ជាមួយ​យាយតា​ជរា។ ក្រោយ​ពេល​រឿង​ហេតុ​កើត​ឡើង មន្ត្រី​មាន​សមត្ថកិច្ច​បាន​ចុះ​ណែនាំ​ប្រជាជន​មិន​ឲ្យ​ប្រើឆ្នាំង​សាក​ដែល​មិន​គ្រប់​គុណភាព ក៏ដូច​ជា​ជៀសវាង​ការ​ប្រើ​ទូរសព្ទ​ពេល​កំពុង​បញ្ចូល​ថ្ម។