សង្គម

ទិដ្ឋភាពដ៏សោកសៅ នៃពិធីបុណ្យសព ម្តាយបង្កើតរបស់ ក្រុមតារាចំរៀងត្រកូអោក ឃើញហើយពិតជារំជួលចិត្ត និងទប់ទឹកភ្នែកលែងជាប់ហើយ (មានវីដេអូ)

កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ពិតជាជ្រាបរួចមកហើយ ដោយ ម្តាយរបស់តារាចំរៀងក្រុមត្រកូល អោកទាំងបួន បានទទួលមរណៈភាព ដោយសារជំងឺមហារីក ដែលសពតម្កល់នៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ហើយម្សិលមិញនេះ នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ គេឃើញ លោក អុឹម ជីវ៉ា បាននាំយកថវិកា របស់សប្បុរសជនទៅចូលបុណ្យសពនេះផងដែរ។ លោកបានបញ្ជាក់បន្ថែមថា “ល្ងាចមិញខ្ញុំបាទ បាននាំយកថវិការរបស់ខ្ញុំ និងថវិកា របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចំនួន 40មុឺនរៀល ចូលរួមពិធីបុណ្យសពម្តាយ តារាចំរៀងក្រុមត្រកូលអោក ដែលទទួលមរណដោយសាជំងឺមហារីក ដែលសពតម្កល់នៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃក្រុមគ្រួសា នៃសពផង ការរាប់អានញាតិជាការព្វកិច្ចរបស់ខ្ញុំ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។ ក្នុងនោះគេប្រទះឃើញ ហ្វេសប៊ុកឈ្មោះ “ថ្ងៃ […]

សង្គម

បន្ទាន់! ក្រសួងសុខាភិបាលប្រកាសផ្លូវការ សម្រេចផ្អាកបណ្តោះអាសន្នជើងហោះហើរពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហាតទៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរធូរស្រាលឡើងវិញ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០បានឱ្យដឹងថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យផ្អាកជាបណ្តោះអាសន្ននូវការហោះហើរមកពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនេះមួយរយៈ បន្ទាប់ពីសង្កេតឃើញថា អត្រាឆ្លងរបស់អ្នកដំណើរមកពីប្រទេសទាំងពីរមានអត្រាខ្ពស់។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណី ឆ្លងវិរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣,៥៦៧នាក់។​ ម្យ៉ាងវិញទៀតចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារចម្លងវិរុសកូវីដ១៩។ ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារចម្លងវិរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២នៃការចម្លងវិរុសកូវីដ១៩។ […]

សង្គម

ស៊ែរបន្ទាន់! ដំណឹងបន្ទាន់ ក្រសួងសុខាភិបាល ប្រកាសតាមចាប់អ្នកលក់ថ្នាំពេទ្យប្រភេទនេះ បើបងប្អូនឃើញសូមរាយការណ៍ប្រាប់អាជ្ញាធរ

សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ បាន​អះអាងថា ក្រសួង​បាន​ស្រាវជ្រាវ​ រកឃើញ​មាន​ ឱសថ​ឈ្មោះ Augbatam 312,5 ផលិត​ដោយ Mekophar Chemical Pharmaceutical J.S.Co គ្មាន​ លេខ​បញ្ជិកា និង គ្មាន​ការទទួលស្គាល់​ពី ​ក្រសួងសុខាភិបាល ។ អាស្រ័យហេតុនេះ និង អនុលោម​តាមច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាល មាន​វិ ធាន ការ​ដូច ខាងក្រោម​ ១. គ្រប់​អភិបាល នៃ គណៈ​អភិបា ល រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​លោ ក លោ​ស្រី ប្រធាន​មន្ទីរ ​សុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ ទូលាយ ដល់​គ្រប់​សេវា​សុខាភិបា ល​ឯកជន និង គ្រឹះស្ថាន ​លក់​ឱសថ​ទាំងអស់​បញ្ឈប់​ការ ប្រើប្រាស់ និង តាំង​លក់ ឱស ថ​ឈ្មោះ Augbatam 312,5 […]

សង្គម

ពិតជាពូកែៗមែន! មកស្គាល់ថ្នាក់ដឹកនាំវ័យក្មេង ពូកែៗមានមុខតំណែងធំៗក្នុងជួរដ្ឋាភិបាល

ស្របពេលដែលប្រទេសជាតិកំពុងមានការរីកចម្រើន បច្ចេកវិទ្យាកាន់តែជឿនលឿន តម្រូវការធនធានមនុស្សដែលមានគុណភាព មានសមត្ថភាព គឺជាកត្តាអាទិភាពបំផុត ដើម្បីជំរុញឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍឆាប់ហ័ស ។ ជាក់ស្ដែងបច្ចុប្បន្ននេះកម្ពុជាក៏មានយុវជនជំនាន់ក្រោយ ចាប់ផ្ដើមមានតួនាទីធំៗក្នុងជួររដ្ឋាភិបាលតាមវិស័យផ្សេងៗ សុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាពគួរឱ្យសរសើរ ។ ថ្នាក់ដឹកនាំវ័យក្មេងៗកំពុងបំពេញការងារតាមក្រសួថង ស្ថាប័ន មួយចំនួនដូចខាងក្រោមនេះ៖ លោកជំទាវ សេរី បូរាពេជ្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិកម្ពុជា ឯកឧត្ដម សុខសប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ឯកឧត្ដម ស សុខា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង

សង្គម

បន្ទាន់! ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញកូវីដចំនួន ២៣ករណីថែមទៀត

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣ករណីថែមទៀត ខណៈដែលនៅថ្ងៃនេះដែរមានអ្នកជំងឺ១នាក់បានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនាថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ។ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នករកឃើញជំងឺកូវីដ១៩ថ្មី ចំនួន ២៣នាក់ មានជនជាតិខ្មែរ ១៩នាក់ និងជនជាតិឥណ្ឌូនេស៊ី ៤នាក់។ អ្នកកើតជំងឺកូវីដ១៩ ទាំង ២៣នាក់ មានអ្នកជំងឺ ៨នាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះ AK538 (ហោះពីប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់ប្រទេសម៉ាឡេស៊ី), KR 708 (ហោះមកពីប្រទេសឥណ្ឌូនេស៊ី)។ ដោយឡែកអ្នកជំងឺ១៥នាក់ ជានិស្សិត និងសិក្ខាកាមយោធាដែលបានហោះចូលមកពីប្រទេសរុស្ស៉ី និងអេហ្ស៉ីប ដែលហោះមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះ។ អ្នកកើតជំងឹកូវីដ១៩ ទាំង ២៣នាក់នេះរួមមាន * បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ * បុរសជនជាតិឥណ្ឌូណេស៊ី […]

សង្គម

ក្រសួងសុខាភិបាល បកស្រាយពីករណីបុរសអាយុ២១ឆ្នាំស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង និងបកស្រាយអំពីករណីបុរសអាយុ២១ឆ្នាំស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។ បុរសខាងលើ មានទីលំនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩ ៣០នាទី ក្នុងពេលស្នាក់នៅធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមរយៈការសាកសួរ ពីបងប្រុសអាយុ ៣២ឆ្នាំ ដែលជាអ្នកឧស្សាហ៍មកជួបសាម៉ីសព បានរៀបរាប់ប្រាប់ក្រុមការងារសុខាភិបាលខេត្តត្បូងឃ្មុំថា សាមីសពមានជំងឺផ្តាសាយ ២ទៅ៣ថ្ងៃហើយ រួចក៏បានប្រើបងប្រុសឲ្យទៅទិញឱសថពីខាងក្រៅ មកឲ្យលេប ដោយឲ្យលេបម្តងៗចំនួន ៥មុខ ដែលមានដូចខាងក្រោម ១ Paracetamol 500mg ១គ្រាប់ (សរុប៤គ្រាប់) ២ Dexamethasone 4mg ១គ្រាប់ (សរុប៤គ្រាប់) […]

សង្គម

បន្ទាន់! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីទៀត លើកងទ័ពមួកខៀវកម្ពុជា ទើបត្រឡប់ពីប្រទេសម៉ាលី

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) រួមមាន * បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ * បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ * បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប * ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ លទ្ធផលវិភាគវត្ថុសំណាកលើកទីពីររបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី០១នាក់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបាបញ្ជាក់ថា […]

សង្គម

លោក ផែង វណ្ណៈ ថា រថយន្ត​ស៊េរី​ទំនើប ROLLS ROYCE ១​គ្រឿង​នេះ​ខុសច្បាប់​ហើយ ព្រោះតែ​….

ប៉ុន្មាន​ម៉ោង​មុននេះ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បាន​ទម្លាយ​រឿង​ពិត​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា​ ​រថយន្ត​តែ​១ តែ​ម្ចាស់​ចង់​ដូរ​ពណ៌ ហើយ​យកទៅ​បិទ​ស្ទីក​គ័​រ​ទើប​ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ​ថា​ជា​រថយន្ត​២ ប្រើ​ផ្លាកលេខ​តែ​១ ។​ ​ដូច្នេះ​មិនមែន​រថយន្ត​២ ប្រើ​លេខ​តែ​១​ទេ សូម​បងប្អូន​មេត្តា​ជ្រាប​។ តែ​ម្ចាស់​រថយន្ដ​មិនគួរ​បិទ​ស្ទីក​គ័​រ​ដូរ​ពណ៌​បែបនេះ​ទេ ព្រោះ​ខុសច្បាប់ ។ យក​ល្អ​ម្ចាស់​រថយន្ត​គួរតែ​បក​ស្ទីក​គ័​រ​ចេញ​ទុក​ពណ៌​ស ដែលជា​ពណ៌​ចុះបញ្ជី​ទទួលស្គាល់​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ទៅ កុំអោយ​មហាជន​យល់ច្រឡំ រិះគន់​មកលើ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​។​ ​សូមបញ្ជាក់​ផងដែរ បើតាម​ច្បាប់ នោះ​រថយន្ត​ទាំងឡាយណា ដែល​ប្តូរ​ពណ៌​យានយន្ត​ដោយ​គ្មាន​ការអនុញ្ញាត ឬ បិទ​ពណ៌​មិន​ត្រឹមត្រូវ តាម​បណ្ណ​សម្គាល់​យានយន្ត នោះ​រថយន្ត​ធុន​ស្រាល នឹងត្រូវ​ផាកពិន័យ ១៨០,០០០ រៀល រីឯ​រថយន្ត​ធុន​ធ្ងន់ ៣៧៥,០០០ រៀល​។​ ​បើទោះជា​លោក ផែង វណ្ណៈ ពុំបាន​បញ្ចេញ​ឈ្មោះ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​នោះ ជា​របស់​បុគ្គល​រូប​ណាក៏ដោយ ក៏​មនុស្ស​មួយចំនួន​ហាក់​បាន​ស្គាល់​យ៉ាងច្បាស់​ថា រថយន្ត​ទំនើប​កែ​លេង​ពណ៌​នេះ គឺជា​របស់​តារាចម្រៀង ងួន ចាន់​ដេ​វិត (G-Devith) ដែល​ទើប​ទៅ​បួស​ជា​ព្រះសង្ឃ កាលពីពេល​ថ្មីៗ​នេះ​។ ក្នុងនោះ បើតាម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​ទាំង​ហួសចិត្ត​បែបនេះ​ថា​ ​រិះគន់​ចុះ​រិះគន់​ឡើង​ម្ចាស់​ទៅ​បួស​បាត់​, ​ម្ចាស់​ទៅ​បួស​ហើយ […]

សង្គម

កម្ពុ​ជាមាន​មាស​​៣៦.៥​តោន​ដែល​រក្សាទុក​នៅ​ស្វី​ស អង់គ្លេស និង​កម្ពុជា​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​២៣ ខែកក្កដា នេះ បាន​បង្ហោះ​ឯកសារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បញ្ជាក់​ពី​ទុនបម្រុង​អន្តរជាតិ​រួមមាន​រូបិយ​បណ្ណ​បរទេស និង​មាស ដែល​ត្រូវបាន​រក្សាទុក​ដោយ​សុវត្ថិភាព​។​ សេចក្តីបញ្ជាក់​របស់​ធ​នាគារ​ជាតិ បាន​បង្ហាញថា គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០ កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​គិត​ជា​ដុល្លារ​អាមេរិក​មាន​ចំនួន​១៩.៥​ប៊ី​លាន និង​មាស​ចំនួន​៣៦.៥​តោន ដោយ​ក្នុងនោះ ១២.៤​តោន​ជា​មាស​កេរ្តិ៍មរតក​ពីមុន​សម័យ​សង្គ្រាម​ដែល​រក្សាទុក​នៅ​ប្រទេស​ស្វី​ស ១៤.១​តោន កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស និង​១០​តោន ត្រូវបាន​រក្សាទុក​នៅ​កម្ពុជា​។​ ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ពី​ការ​បង្ហោះ​ឯកសារ​នេះ​ថា ជាការ​ឆ្លើយតប​នឹង​ការចង់​ដឹង​ពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​។ សម្តេច​បាន​គូសបញ្ជាក់ថា​ ការចង់​ដឹងរ​បស់បង​ប្អូន​មួយចំនួនធំ មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ តែ​នៅមាន​ជន​អាក្រក់​មួយចំនួន​តូច​បាន និង​កំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល ថា​ចង់​បន្លំ​យក​មាស​ក្នុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ព្រោះ​មិនដែល​ឮ​លោក​ហ៊ុន សែន និយាយ​ពី​មាស​នេះ​ទៀត​ទេ​​។​ ​នា​ពិធី​ចែក​សញ្ញាបត្រ​មួយ​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ កម្ពុជា មាន​មាស​៣០​តោន ដែល​តម្កល់ទុក​នៅ​ធនាគារ​ប្រទេស​ស្វី​ស និង​អង់គ្លេស ដើម្បី​បម្រុង​ទុក​ដោះស្រាយ​បញ្ហា នៅពេលដែល​កម្ពុជា ជួប​បញ្ហា​សេដ្ឋកិច្ច​កើតឡើង​ជាយថាហេតុ​។ ​ពេលនោះ សម្ដេច​និយាយ​លម្អិត​ថា មាស​ទាំង​៣០​តោន​នេះ គឺមាន​១២​តោន​ទុក​នៅ​ស្វី​ស […]

សង្គម

សម្ដេច​តេជោ ​ស្លុតចិត្ត​នូវ​ដំណឹង​ឆ្លង​ជំងឺកូវីដ ថ្មី តែថា កូវីដ​មិន​អាច​សម្លាប់​ខ្មែរ​បានទេ

ភ្នំពេញ ៖ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្ដែង​ការ​ស្លុតចិត្ត​នៅ​ពេល​ទទួល​បាន​ដំណឹង​តួលេខ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន២៦នាក់ថ្មីទៀត។ មាន​ប្រសាសន៍​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការធ្វើស្រែ ព្រមទាំង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅក្នុងស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ នាព្រឹកថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២០នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សម្តេច​បាន​ស្លុតចិត្ត​នៅ​ពេល​ទទួល​ដំណឹង​ពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ដែលនាំ​ចូល​មក​កម្ពុជា តាមរយៈ​និស្សិត​ដែលសិក្សានៅបរទេស។ យ៉ាងណាក៏ដោយ សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ជំងឺ​កូវីដ-១៩ មិន​អាច​សម្លាប់​ខ្មែរ​បានទេ តែត្រូវធ្វើយ៉ាងណាកុំឲ្យខ្វះ​ស្បៀង​ ហើយ​ប្រែក្លាយ​វិបត្តិ ឲ្យ​ក្លាយជា​ឱកាស​ផលិត​ស្បៀង ដើម្បី​ជា​ចរន្ត​ទាំង​ក្នុង និង​ក្រៅប្រទេស។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស​ព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៦នាក់ថ្មីទៀត ដែល​សុទ្ធសឹង​ជាករណី​នាំ​ចូល ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន៤នាក់។ ​ករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ មានបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៊ីបចំនួន២៥នាក់ និងម្នាក់ទៀត​​ជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី