កាលពីពេលថ្មីៗនេះ នាថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១ មានការចែករំលែកតៗគ្នា នូវជីវិតរបស់លោកយាយកំសត់ម្នាក់ ឃើញហើយពិតជាគួរឲ្យខ្លោចចិត្តខ្លាំងណាស់ព្រោះតែមិនមានសាច់ញាតិ មិនមានកូនចៅដូចគេ ខំប្រឹងរំកិលខ្លួន តាមផ្លូវ ដើម្បីសូមទឹកគេផឹក។ ជាចៃដន្យ បានជួបលោក ផល្លាតាមផ្លូវ លោកគ្រូ ក៏បានសាកសួរពីជីវិតរបស់លោក ខ្លះៗ។ដោយលោក បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់គាត់ យ៉ាងដូច្នេះថា៖ «ជីវិតអើយ….ដេកអត់បាយ អត់ទឹក ដោយសារខ្លួនពិការហើយនៅម្នាក់ឯង ទាំងលំបាកជាទីបំផុត ។ ដោយសារហេវខ្លាំងពេក លោកយាយក៏ខំ លូនវាតាមផ្លូវទៅសុំទឹកគេផឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ខេត្តក្រចះ»៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
សង្គម
ពេញចិត្តស៊ែរមួយ! លោកគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី ចង់បើកពេទ្យសម្រាលកូនដោយមិនគិតប្រាក់ និងស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស ប្រសិនបើ
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rasmey Chan បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន មានការគាំទ្រយ៉ាងខ្លាំង និងមានការចែករំលែកតៗគ្នាជាច្រើនថែមទៀតផង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “ខ្ញុំជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី មានបំណងបើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្តាល ប្រសិនបើមានសប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិ ខ្ញុំស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស”។ ហើយក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Tola Yuth បានសួរលើកឡើងថា “-សុំសរសើរទឹកចិត្តគ្រូពេទ្យ -ប៉ុន្តែបើធ្វើការងារដោយមិនយកប្រាក់បៀវត្សចឹង តើគ្រូពេទ្យបានលុយឯណាសំរាប់ចឹញ្ចឹមខ្លួន និង គ្រួសារ ឬមានចំណូលផ្សេងពីណឹង? -មន្ទីរពេទ្យដែលមិនគិតប្រាក់ពីអតិថិជនមួយដំណើរការបាន ទាល់តែ៖ 1-មានអ្នកផ្តល់ជំនួយមហាសាល ហើយគេមុនផ្តល់ជំនួយអោយ ទាល់តែគេទុកចិត្តលើអ្នកដឹកនាំមន្ទីរពេទ្យនោះ។ 2-បុគ្គលិកធ្វើការល្អ ហើយធ្វើការល្អរបានទាល់តែប្រាក់ខែមហាសា យ៉ាងហោចណាស់ចាប់ពី2ពាន់ដុល្លាឡើង (ប៉ុននៅគន្ធបុប្ផានៅមានគ្រូពេទ្រសុំលាឈប់) 3-ផ្សេងៗទៀត…..។ ភ្លាមនោះ លោកគ្រូពេទ្យ Rasmey Chanបានឆ្លើយតបវិញថា “សំនួរល្អ។ មនុស្សអាចរស់បានដោយសារបច្ច័យតែ4 ប៉ុន្នោះ។ ជំរក សំលៀកបំពាក់ អាហារ និងថ្នាំសង្កូវ។ […]
ក្តៅៗ រថយន្តកុងតឺន័រមួយគ្រឿងដា ច់ហ្វ្រាំងជាន់មិនជាប់ បានរេចង្កូតជ្រុលទៅបុ កចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តកុងតឺន័រក្នុងល្បឿនលឿន ស្រាប់តែដា ច់ហ្វ្រាំងជាន់មិនជាប់បួងចង្កូតជ្រុលទៅបុ កចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតសម្ភារៈមួយចំនួននិងរងរបួសស្រាលម្នាក់។ ចំណែកឯនាក់បង្កត្រូវប្រជាពលរដ្ធឃាត់បាននៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រេាះ ថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង ៥០នាទីរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភព័ត៍មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថាមុនពេលកើតហេតុគាត់ បានឃើញបុរម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3C-91 23 ធ្វើដំណើតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែដា ច់ហ្វ្រាំងជាន់មិនជាប់ បានរេចង្កូតបុ កចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតជញ្ជាំងផ្ទះមួយចំហៀង និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំណែករថយន្តបង្ករងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងខាងជំនាញចរាចរណ៍ខណ្ឌកំបូល ចុះមកដល់រួចក៏បានឲ្យតៃកុងរថយន្តបង្ក ទាក់ទងទៅរកនាក់តំណាងឲ្យចុះមករួចធ្វើការចចារព្រមសងជាសំណងក្នុងថ្លៃជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ប្រភពអត្ថបទ CEN
រំជួលចិត្តអាណិតពេក ឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីមុឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ)
មុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់ ឧកញ្ញ៉ា ឡេង ណាវ៉ាត្រាបានបង្ហោះសាររំលែកទុក្ខនឹងសោកស្តាយដល់គ្រួសារសពព្រមទាំងសោកស្តាយដល់ធនធាមនុស្សដូចជាលោកគ្រូបង្វឹកលោតឆាត្រយោងជាង២០ ដោយលោក ឧកញ្ញ៉ា ឡេង ណាវ៉ាត្រាសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីមុឺនប្រាំពាន់ដុល្លា)ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ដោយលោកបង្ហោះសារថា៖ ក្នុងនាមខ្ញុំបាទជាប្រជា ពលរដ្ឋមួយរូប រស់ក្រោម (ដំបូលសន្តិភាព ) គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីមុឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។ 🙏🙏សូមក្រុមគ្រួសារនៃសពទាក់ទងមក 🙏បងហេងឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ។ គួរបញ្ជាក់ថា៖កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ […]
ក្ដៅៗ ក្រសួងប្រកាស រកឃើញពលករខ្មែរ ១៥នាក់ថែមទៀត ទើបធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៤នាក់ជាសះស្បើយ…
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃចំនួន ១៥នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៤នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ពលករខ្មែរទាំង១៥នាក់ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី៖ ១៖ បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ២៖ បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៣៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាសែន […]
ជួយស៊ែរផង! ឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមឧបត្ថម្ភ ១៥០០០ ដុល្លារ ដល់គ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ និង ១ ម៉ឺនដុល្លារដល់អ្នករងរបួស
នៅមុននេះបន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសចូលរួមឧបត្ថម្ភជាទឹកប្រាក់២៥០០០ដុល្លារដែលក្នុងនោះ ជូនទៅគ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។ បន្ទាន់ពីបានដឹងដំណឹងដ៏គួរអោយរន្ធត់មួយកើតឡើងកាលពីរសៀលថ្ងៃទី១៤មករានេះ ក្រោយកងទ័ពឆត្រយោងលោតខុសបច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ ក្នុងនោះមានម្នាក់បានស្លាប់ម្នាក់ និង ម្នាក់របួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខាងក្រោមគឺជាខ្លឹមសារលើផេកផ្លូវការរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រាថា៖ 🙏🙏🙏🙏🙏😭😭😭😭 ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីមុឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( […]
អ្នកគ្រូ ណាលី វែកញែករឿង «ហ៊ុងស៊ុយ» ច្បាស់ៗ ថា……..ទេ
បើនិយាយដល់ឈ្មោះ អ្នកគ្រូ ណាលី ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ច្បាស់ ដោយអ្នកគ្រូ គឺជាគ្រូហ៊ុយស៊ុយ ដ៏ល្បីមួយរូប ដែលកន្លងមកអ្នកគ្រូធ្លាប់បានទស្សយ៍ទាយព្រឹត្តិការណ៍សង្គមត្រូវម៉ាច់ៗ ហើយលើសពីនេះ ក៏មានមនុស្សម្នាជាច្រើនទៅរកអ្នកគ្រូដើម្បីជួយមើលហ៊ុយស៊ុយឱ្យ ខណៈពួកគេត្រូវការបើកហាង សង់ផ្ទះ ឬចេញប្រកបមុខរបរផ្សេងៗ ។ ម្យ៉ាងកាលពីដើមខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកគ្រូ ណាលី បានចែកស្ទីកគ័រកាត់ឆុងដោយឥតគិតថ្លៃដល់សាធារណជន ហើយក្នុងនោះក៏មានមនុស្សម្នាជាច្រើននាំគ្នាសម្រុកទៅយកភ្លូកទឹកៅភ្លូកដីទាំងកណ្ដាលអាធ្រាត្រ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបញ្ចេញយោបល់ក្នុងន័យស្រដៀងគ្នាថា នោះជារឿងឆោតល្ងង់ មានជំនឿងប់លប់ហួសហេតុ ។ ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកគ្រូ ណាលី ក៏បានចេញមុខវែកញែកច្បាស់ៗតាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ហ៊ុងស៊ុយ មិនមែនជាជំនឿ ហើយក៏មិនមែនជារឿងងប់ងល់ដែរ ដោយអ្នកគ្រូបានរៀបរាប់ដូចខាងក្រោម ៖ –ហុងស៊ុយ និង ជំនឿសាសនា ខុសគ្នាត្រង់ណា? –មនុស្សជាច្រើនស្ទើរតែ 95%ដែលយល់ច្រឡំរវាង ហុងស៊ុយ និងជំនឿសាសនា អ្នកខ្លះគិតថាជឿលើហុងស៊ុយគឺជឿលើសាសនារបស់ចិន តែការពិត ហុងស៊ុយ មិនមែនជាជំនឿ ហុងស៊ុយ ក៏មិនមែនជារឿងងប់ងល់ ព្រោះ […]
រន្ធត់បំផុត! កងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ (វីដេអូ)
ព័ត៌មានបឋម នៅម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ មករា ២០២១ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាល ឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕ ទស្សនាវីដេអូខាងក្រោមនេះ៖
តស៊ូគង់បានសម្រេច! ដោយសារការមើលងាយចំអកពីអ្នកដ៏ទៃ នារីម្នាក់តាំងចិត្តសម្រកទម្ងន់ រហូតដល់លើកទី២២ ទើបជោគជ័យ…
តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Pov Meas បានចែករំលែកពីបទពិសោធន៍ និងការតាំងចិត្តក្នុងការសម្រកទម្ងន់ ដែលកាលពី៣ឆ្នាំមុន មានរាងធាត់គីឡូដល់ទៅ៨៨គីឡូ ជាហេតុធ្វើឲ្យមានអ្នកដ៏ទៃ សើចចំអុក ធ្វើឲ្យនាងឈឺចិត្តរហូតផ្លាស់ប្តូរខ្លួនឯងបាន១៨០ដឺក្រេ ។ ម្ចាស់គណនេយ្យខាងលើ បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ ថ្ងៃនេះ..កាលពី3ឆ្នាំមុនខ្ញុំធាត់ឡេីងដល់88គីឡូខ្ញុំខ្មៅមុខសិទ្ធិតែមុននិយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំរស់នៅក្នុងសភាពបែបណា? ពេលចេញទៅខាងក្រៅម្តងៗក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំដូចខ្ញុំនិងសត្វចម្លែកចឹងមានអ្នកខ្លះទៀតទ្រាំសេីចខ្ញុំមិនបានក៏សេីចចំអន់ខ្ញុំនៅនិងមុខខ្ញុំក៏មាន សុំបីតែមនុស្សជិតស្និតក្បែរខ្លួនពេលខ្លះក៏និយាយឌឺដងបែបមេីលងាយខ្ញុំដែល សម្តីមេីលងាយអីដែរថាខ្ញុំមិនធ្លាប់ឮ? ការឈឺចាប់បែបណាដែរថាខ្ញុំមិនធ្លាប់ទទួលបាន? ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាចក្រសែភ្នែកនិងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំអន់ចិត្តនិងខ្លួនឯងសឹងរាល់យប់ ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ដេីម្បីចង់ស្អាតតែខ្ញុំបរាជ័យម្ដងហើយម្ដងទៀតមិនក្រោម20ដងទេ នៅថ្ញៃមួយជាពេលដែលខ្ញុំបរាជ័យលេីកទី21ខ្ញុំយំខ្លាំងណាស់ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូនទឹកភ្នែកចេញងេីបឈរដេីរទៅឆ្លុះកញ្ចក់មេីលរូបរាងដ៏អាក្រក់របស់ខ្លួនឯងទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត ហេីយខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនិងដល់ពេលណាទៀត? ទ្រាំរស់នៅក្នុងសភាពដែរគ្មានតម្លៃ ដែរគេមេីលងាយនិងឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំៗមិនចង់បន្តជីវិតនៅក្នុងចំនុចសូន្យមួួយនេះទៀតទេ ខ្ញុំនិងដេីរទៅរកគោលដៅស្រីស្អាតដែរខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលេីកទី22របស់ខ្ញុំ ទេីបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង..
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់ថែមទៀត ជាពលករមកពីប្រទេសថៃ និងអ្នកដំណើរមកពីក្រៅប្រទេស ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ថែមទៀត ដែលក្នុងនោះមាន៨នាក់ ជាពលករខ្មែរ ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និង៥នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។ អ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ទាំង១៣នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ […]