ស្បែកក្បាលឡើងប្រេងខ្លាំងជាកត្តាចម្បងបំផុតមួយនៃបញ្ហាអង្គែ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមនេះជារូបមន្តបែបធម្មជាតិ ដែលអាចជួយដោះស្រាយបញ្ហាស្បែកក្បាលឡើងប្រេងបាន ៖ ១. ទឹកខ្មេះផ្លែប៉ោម អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ ២. តែខ្មៅ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ ឬ ៣ កញ្ចប់តូចក្នុងទឹកក្ដៅ ១ ពែង។ រងចាំរហូតដល់ទឹកតែប្រែជាក្ដៅឧណ្ហៗ សឹមប្រើប្រាស់ទឹកតែនេះលាងសម្អាតសក់លើកចុងក្រោយបន្ទាប់ពីកក់សក់រួច។ ៣. ទឹកក្រូចឆ្មារស្រស់ ច្របាច់ក្រូចឆ្មារ ២ ផ្លែយកទឹកលាយជាមួយទឹកធម្មតា ២ ពែងនិងទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរអោយសព្វសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល […]
សុខភាព
រូបមន្តធម្មជាតិទាំងនេះ ជួយធ្វើឲ្យរោមចិញ្ជើមកាន់តែស្រស់ស្អាត
ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមនេះរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖ ១. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើបន្តិច លើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូលអស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។ ២. ប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចុងម្រាមដៃ លាបម៉ាស្សាប្រេងដូងថ្នមៗលើរោមភ្នែកមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ ៣. ទឹកដោះគោស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើបន្ទះសំឡីជ្រលក់ក្នុងទឹកដោះគោស្រស់ រួចផ្ដិតៗលើរោមភ្នែក។ ទុករហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តសារឡើងវិញជាញឹកញាប់តាមដែលចង់បាន។ ៤. ប្រេងអូលីវ ប្រើចុងម្រាមដៃលាបម៉ាស្សាប្រេងអូលីវលើរោមចញ្ចើម។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច៕ ប្រភព៖ health.com.kh
ថ្លើមរបស់អ្នកអាចនឹងឆាប់ខូច ដោយសារមូលហេតុចម្បងទាំងនេះ
ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយដែលរវល់ជាប់ពេញមួយថ្ងៃ ហើយដំណើរការមុខងារយ៉ាងល្អឥតខ្ចោះដោយគ្មានកំហុស។ វាដើរតួនាទីចាំបាច់ក្នុងការរក្សាឲ្យរាងកាយ កម្ចាត់ជាតិពុលពីរាងកាយ ក៏ដូចជាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ លើសពីនេះទៅទៀត ថ្លើម គឺមានមុខងារបន្សាបជាតិពុលក្នុងរាងកាយ និងរក្សាឲ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព។ អ្វីដែលអ្នកទទួល និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម។ ខាងក្រោមនេះជាមូលហេតុសំខាន់ៗដែលបណ្តាលឲ្យថ្លើមឆាប់ខូចដែលអ្នកគ្រប់គ្នាគួរដឹង ៖ ១. ការចូលគេងយប់ជ្រៅ និងយូរក្រោកពេក គឺសុទ្ធតែបង្កផលប៉ះពាល់ដល់ថ្លើមដូចគ្នា។ ២. ការទប់នោមយូរ ឬមិនក្រោកនោមនៅពេលព្រឹក។ ៣. ការទទួលទានច្រើនពេក។ ៤. មិនទទួលទានអាហារពេលព្រឹក។ ៥. ការទទួលទានថ្នាំពេទ្យច្រើនពេក។ ៦. ការទទួលទានអាហារដែលមានផ្ទុក សារធាតុរក្សាទុក, សារធាតុបន្ថែម និងជាតិផ្អែមសិប្បនិម្មិត្ត។ ៧. ការទទួលទានជាតិខ្លាញ់មិនល្អ។ ៨. ការទទួលទានអាហារឆៅក៏បន្ថែមបន្ទុកលើថ្លើមផងដែរ។ ៩. ការទទួលទានជាតិអាល់កុល ឬគ្រឿងស្រវឹងលើសកម្រិត។ ១០. ភាពធាត់ជ្រុល ក៏ប៉ះពាល់ដល់សុខភាពថ្លើមផងដែរ ដោយវត្តមាននៃជាតិខ្លាញ់ច្រើនពេកក្នុងថ្លើមអាចបង្កអោយកើតមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម។ ហើយក្រៅពីគ្រឿងស្រវឹង ខ្លាញ់រុំថ្លើមក៏បណ្ដាលមកពីភាពធាត់ជ្រុល ឬលើសទម្ងន់៕ ប្រភព៖ health.com.kh
ទោះស្រឡាញ់ខ្លាំងយ៉ាងណា ឪពុកម្តាយគ្រប់រូបពុំគួរធ្វើរឿងទាំងនេះឡើយ
ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយ បើអ្នកមិនចង់ឲ្យកូនមានអនាគតមិនល្អ អ្នកគួរតែចៀសកុំធ្វើរឿងទាំង៣នេះឲ្យសោះ។ តើមានអ្វីខ្លះទៅ? — អ្នកមិនគួរតែងតែបំពេញបំណងរបស់គេទេ ដោយគេចង់បានអ្វី អ្នកឲ្យគេនូវរបស់នោះ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យកូនអ្នកខូចបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចេះថ្លឹងថ្លែងមើលថា រឿងណាគួរតែបណ្តោយតាម រឿងណាគួរតែបដិសេធ។ — អ្នកមិនគួរទុកកូនជារបស់ទាំងអស់របស់អ្នកឡើយ។ នៅពេលដែលអ្នកតែងតែធ្វើគ្រប់យ៉ាងដើម្បីគេ នោះគេនឹងមិនអាចលូតលាស់បានឡើយ។ ដូចនេះ បើអ្នកចង់ឲ្យគេមានអនាគតល្អ អ្នកមិនគួរធ្វើដើម្បីគេច្រើនពេកឡើយ ទើបគេដឹងពីភាពលំបាកនៃជីវិត។ — ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយ ក៏មិនគួររស់នៅជាមួយគេដែរបើអ្នកមានលទ្ធភាព ព្រោះនៅពេលដែលគេមានប្តី ឬប្រពន្ធ នឹងអាចកើតមានរឿងច្រើន។ ម្យ៉ាងទៀត មានកូនខ្លះក៏ទុកអ្នកម្តាយជាអ្នកបម្រើផងដែរ ដោយប្រើអ្នកឲ្យធ្វើនេះធ្វើនោះមិនចេះចប់ឡើយ ព្រោះគេអាងគេមានលុយមកចិញ្ចឹមអ្នក៕ ប្រភព៖ health.com.kh
អស់បញ្ហាហើយបងៗបុរស! ទឹកផ្លែឈើមួយប្រភេទនេះ ជួយបង្កើនសុខភាព ផ្លូ វ ភេ ទបុរស
ចំពោះបុរស នេះអាចជាដំណឹងល្អសម្រាប់អ្នកហើយ បើសិនជាអ្នក កំពុងតែជួបបញ្ហាថប់បារម្ភច្រើន ក្នុងពេល រួ ម ភេទ ដោយសារតែលិង្គមិនឡើងរឹង។ ដូច្នេះ ចូរព្យាយាមញ៉ាំទឹកផ្លែទទឹមមួយកែវ ក្នុងមួយថ្ងៃទៅ។ ទឹកផ្លែទទឹម មិនត្រឹមតែជាភេសជ្ជៈប៉ូវផ្លូវ ភេ ទ ដ៏ពេញនិយមទេ តែក៏អស្ចារ្យក្នុងការទាញជីវិតផ្លូវ ភេ ទ ឲ្យមករស់រវើកវិញដែរ។ ផ្លែទទឹម សម្បូរអង់ទីអុកស៊ីដង់ ដែលអាចនឹងច្រើនជាងក្នុងតែបៃតង និងស្រាក្រហមទៅទៀត។ វត្តមានរបស់សារធាតុ Nitrates ក៏ជាហេតុផលមួយបញ្ជាក់ថា ផ្លែឈើនេះអាចពង្រឹងដល់ សមត្ថភាពលើគ្រែបាន។ ជីវជាតិជាច្រើនក្នុងទឹកផ្លែឈើមួយនេះ នឹងពង្រឹងដល់របត់ឈាមរត់ ទៅប្រដាប់ ភេ ទដើម្បីជួយឲ្យលិង្គរឹងបានកាន់តែល្អ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែប្រើថ្នាំ ព្យាបាលបញ្ហាលិង្គមិនឡើងរឹង អ្នកគួរតែចៀសវាងវិធីសាស្ត្រ ញ៉ាំទឹកផ្លែទទឹមសិនទៅ ព្រោះមានករណីច្រើនណាស់ ដែលប្រើថ្នាំពេទ្យផង និងទឹកផ្លែទទឹមផង នាំឲ្យលិង្គរឹងយូរទៀត ទោះក្រោយពីចេញទឹកកាមរួចហើយក៏ដោយ និងមានខ្លះទៀតទាល់តែសម្រាកក្នុងមន្ទីរពេទ្យទើបបាន៕
មានសញ្ញាទាំងនេះ សង្ស័យជាងគេគឺកង្វះវីតាមីន B12
ការកង្វះវីតាមីន B12 អាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែវាត្រូវការបង្កើតកោសិកាគ្រាប់ឈាមក្រហម សរសៃប្រសាទ DNA និងមុខងាររាងកាយជាច្រើនផ្សេងៗទៀត។ ក្រៅពីអាយុ មានកត្តាច្រើនណាស់ដូចជា ការប្រើប្រាស់ថ្នាំ និងញ៉ាំសាច់តិចសុទ្ធតែអាចនាំឲ្យកង្វះវីតាមីន B12 បានទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ការកង្វះវីតាមីន B12 អាចបង្កជារោគសញ្ញារបស់វាភ្លាមៗដើម្បីប្រាប់អ្នកឲ្យដឹងដូចជា៖ វិលមុខ ការវិលមុខច្រើនដងគឺជាអាការៈញឹកញាប់មួយនៃការកង្វះវីតាមីន B12។ ជាធម្មតា យើងអាចមានអារម្មណ៍ធីងធោងខ្លះនៅពេលងើបឈរភ្លាមក្រោយពីអង្គុយរយៈពេលយូរ។ ប៉ុន្តែ ជាមួយនឹងការចាស់របស់អាយុ ការវិលមុខជាប់អាចជាបញ្ហាដ៏សំខាន់មួយដែលបញ្ជាក់ថា ជាសញ្ញារបស់ការកង្វះវីតាមីន B12។ អារម្មណ៍ឈឺឈៀបៗ និងដូចម្ជុរចាក់ ការដែលមានអារម្មណ៍បែបនេះគឺនៅពេលដែលមានការសង្កត់នៅកន្លែងណាមួយរយៈពេលយូរ។ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍បែបនេះដោយមិនមានការសង្កត់ទេ នោះអ្នកប្រហែលជាមានជំងឺកង្វះវីតាមីន B12 ហើយ។ ការស្ពឹក និងមានអារម្មណ៍ឆក់ៗក៏ជាសញ្ញាញឹកញាប់របស់វាទៅ។ អារម្មណ៍មិនស្រួលនេះបណ្តាលមកពីការខូចសរសៃប្រសាទដោយសារតែការកង្វះអុកស៊ីសែនក្នុងកោសិកា។ ស្លេកស្លាំង វីតាមីន B12 ជួយយ៉ាងច្រើនក្នុងការបង្កើតកោសិកាគ្រាប់ឈាមក្រហម ហើយការកង្វះវីតាមីននេះក៏នាំឲ្យកង្វះកោសិកាគ្រាប់ឈាមក្រហមដែលជាហេតុនាំឲ្យស្លេកស្លាំងបានដែរ។ ភ្លេចភ្លាំង អ្នកដឹងហើយថា អារម្មណ៍ចម្លែកមួយដែលកើតឡើងនៅពេលអ្នកនិយាយជាមួយនរណាម្នាក់ក្នុងទូរស័ព្ទ និងភ្លេចថា អ្នកទុកទូរស័ព្ទនៅឯណានោះ វាគឺជារឿងមួយធម្មតាទេ ប៉ុន្តែវាអាចជារឿងប្រកាសអាសន្នមួយនៅពេលដែលអ្នកទុកសោនៅក្នុងទូរទឹកកក ឬភ្លេចឈ្មោះមិត្តស្និទ្ធស្នាល។ បើសិនជារឿងនេះកើតឡើងញឹកញាប់ កុំច្រឡំថាវាគឺជាសញ្ញាភ្លាមៗមួយនៃជំងឺភ្លេចភ្លាំង តែអាចជាសញ្ញាបញ្ជាក់អំពីការកង្វះវីតាមីន […]
ស្រស់ស្រាយ ដោយពុំចាំបាច់ពឹងកាហ្វេ
-ទទួលកម្តៅថ្ងៃពេលព្រឹក ៖ អាចធ្វើបានដោយបើកវាំងនន ឬចេញទៅទទួលពន្លឺថ្ងៃខាងក្រៅ។ -ងូតទឹកត្រជាក់ ៖ យោងតាមការសិក្សាស្រាវជ្រាវ បង្ហាញថា ទឹកត្រជាក់ ជួយជំរុញឱ្យខួរក្បាលស្រស់ថ្លា និងបន្ថយភាពហត់នឿយបាន។ -ពិសាទឹកឱ្យគ្រប់គ្រាន់ ៖ ដើម្បីសម្រួលភាវៈខ្វះជាតិទឹកដែល ជាមូលហេតុបន្ថយភាពស្រស់ស្រាយ និងបង្កើនភាពហត់នឿយ។ -បរិភោគអាហារព្រឹក ៖ ដោយជ្រើសអាហារព្រឹកដែលល្អចំពោះសុខភាព ចៀសវាងអាហារដែលមានស្ករច្រើន។ -ពិសាទឹកក្រូចស្រស់ ៖ សម្បូរដោយផ្លាវ៉ូណយដ៍ និងជំរុញភាពស្រស់ស្រាយ។ -ហាត់ប្រាណ ៖ ជួយបង្កើនចលនាឈាមរត់ពេញរាងកាយ បង្កើនអុកស៊ីហ្សែនឱ្យរាងកាយ និងជំរុញដំណើរការនៃខួរក្បាល៕
ជួយស៊ែរចែកគ្នាដឹង! រោគសញ្ញាទាំង ៤ នេះបញ្ជាក់ថាអ្នកកំពុងមានបញ្ហាក្រពះធ្ងន់ធ្ងរ គួរទៅជួបពេទ្យជំនាញជាបន្ទាន់
ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងតែគិតថាខ្លួនមានរោគក្រពះ ប៉ុន្តែវាមិនមែនសុទ្ធតែអញ្ចឹងទេ។ ក្រពះ គឺជាសរីរាង្គរំលាយអាហារដើរតួនាទីយ៉ាងសំខាន់ជាអ្នកទទួល ដើម្បីផ្ទុកនៅសារធាតុចិញ្ចឹម និងជាកន្លែងបំលែងចំណីអាហារ។ តើជំងឺក្រពះមានរោគសញ្ញាអ្វីខ្លះ? ប្រសិនបើក្រពះរបស់អ្នកឈឺ មុខងាររបស់វា គឺពិបាកក្នុងការចាប់យកនៅសារធាតុចិញ្ចឹម ដែលបង្កឱ្យមានបញ្ហាដល់សុខភាពធ្ងន់ធ្ងរដូចជា ការស្រកទម្ងន់។ ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកញ៉ាំរួច ប្រសិនបើមានរោគសញ្ញាដូចខាងក្រោមនេះសូមប្រយ័ត្ន ព្រោះនេះជំងឺក្រពះ រួមមាន៖ ក‑អាការៈក្អួត និងចង្អោរ ក្នុងករណីនេះ ប្រសិនបើអ្នកញុំាសមល្មមហើយបែរជាមានអរម្មណ៍ចង់ក្អួត ឬក្អួត នោះក្រពះរបស់អ្នកកំពុងតែមានបញ្ហា ដែលទាំងនេះប្រហែល ជាវាបណ្តាលមកពីមុខងារខ្សោយក្រពះ និងអាចបណ្ដាលឱ្យហើមពោះទៀតផង។ ដូច្នេះប្រសិនបើឃើញមានករណីនេះ ចូលអ្នកទៅពិគ្រោះជាមួយពេទ្យឯកទេសជាបន្ទាន់។ ខ‑អាការៈឈឺពោះ នៅក្នុងកាលៈទេសៈធម្មតាការហើមពោះ ឬឈឺក្រពះ មិនមានអាការៈលេចឡើងភ្លាមៗទេ ប៉ុន្តែវាអាចនឹងលេចឡើងប្រហែលមួយម៉ោងក្រោយទទួលទានអាហារបានរួច។ ប៉ុន្តែសម្រាប់អ្នកដែលមានក្រពះសុខភាពល្អ ទោះបីជាញុំាអាហារច្រើនក្នុងសភាពប៉ោងពោះក៏មិនមានអ្វីជាបញ្ហាចោតទេ ព្រោះថាបន្ទាប់ពីការរំលាយអាហារប្រហែល ៣០នាទីក្រោយមកនឹងមានអារម្មណ៍ថាធូរស្បើយទៅវិញ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើក្រពះខូចខាតហើយ ចលនារបស់ក្រពះក៏ថយចុះ អាហារនឹងមិនត្រូវបរំលាយបានទាន់ពេលវេលាទេ។ ដូច្នេះប្រសិនបើក្នុងករណីដែលអ្នកបានញ៉ាំអាហារអស់រយៈពេលមួយម៉ោងហើយនៅតែមានអារម្មណ៍ឈឺក្រពះ ឬមានអាការៈហើមពោះនោះ វាមានន័យថាក្រពះរបស់អ្នកមិនស្រួលហើយ។ គ‑មាត់មានក្លិនមិនល្អ ឬក្រហាយដើមទ្រូង មាត់មានក្លិនមិនល្អ ឬក្រហាយដើមទ្រូង គឺបណ្ដាលមកពីការចាល់អាស៊ីតក្នុងក្រពះបន្ទាប់ពីអាហាររួច ដែលនេះបង្ហាញថា ស្រទាប់ក្រពះមានការខូចខាតហើយ។ នៅពេលដែលវាខូចខាតការស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយនឹងថយចុះ ដែលបណ្តាលឱ្យបាត់បង់ចំណង់អាហារ និងបង្កជំងឺដទៃទៀត។ […]
សូមប្រយ័ត្ន! អ្នកលើសឈាម បើចង់រស់បានយូរគួរអនុវត្តរឿងទាំងប៉ុន្មានចំណុចនេះភ្លាម
ជំងឺលើសឈាមបណ្ដាលមកពីមូលហេតុធំៗចំនួន ២ គឺជំងឺបេះដូង និងជំងឺតម្រងរោម ហើយអ្នកចាំបាច់ត្រូវតែដឹងថា តើអាហារណាខ្លះដែលអ្នកជំងឺលើសឈាមត្រូវញុំា និងជៀសវាង? ជំងឺលើសសម្ពាធឈាម គឺជាជំងឺមួយនេះប្រកាន់ជាតិប្រៃអញ្ចឹងអ្នកត្រូវតែតមប្រៃ ពីព្រោះវាងាយនឹងធ្វើឱ្យសម្ពាធឈាមរបស់អ្នកឡើងលឿន នេះបើតាមការលើកឡើងរបស់លោកគ្រូពេទ្យ ហួ ភារ៉ា។ លោកគ្រូពេទ្យ ហួ ភារ៉ា! ត្រូវយល់ដឹងពីរោគសញ្ញាជំងឺតម្រងនោម ដែលអ្នកគួរតែយកចិត្តទុកដាក់ ទន្ទឹមនឹងគ្នានេះ ផលប៉ះពាល់នៃការបរិភោគ គឺជាកត្តាប្រឈមខ្លាំងដែលធ្វើបង្កើនឡើងសម្ពាធឈាម នោះមានន័យថា អ្នកជំងឺមិនសូវមានការយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពឱ្យបានល្អទេ នេះបើយោងតាមការបញ្ជាក់ពី BANGKOK HOSPITAL។ ១‑អាហារដែលអ្នកជំងឺលើសឈាមគួរជៀសសវាង រួមមានអាហារដែលមានជាតិប្រៃខ្លាំងដូចជា ត្រីងៀត បង្គា អំបិល ឬបន្លែជ្រក់… ហើយក្រៅពីនេះអាហារផ្សេងទៀតដូចជា ទឹកជ្រលក់ ទឹកត្រី គួរតែត្រូវជៀសវាងពីការបរិភោគផងដែរ។ ហេតុនេះហើយ អ្នកត្រូវតែរៀនបង្កើតទម្លាប់កាត់បន្ថយបរិមាណអំបិលបន្តិចម្តងៗ រហូតដល់អ្នកមិនមានអារម្មណ៍ចង់ញុំាអាហារប្រៃដូចពីមុនទៀត។ ២‑អាហារដែលគួរជៀសវាងក្រៅពីអាហារមានជាតិប្រៃ រួមមានអាហារដែលមានជាតិសូដ្យូមខ្ពស់ក៏គួរចៀសវាងផងដែរដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង បារី អាហារដែលមានជាតិស្ករសិប្បនិម្មិត និងជាតិអាល់កុល […]
ពេទ្យកាល់ម៉ែត្រប្រកាសថា ផឹកសុរាលើសពី ៣ ឬ ២ កែវក្នុង ១ ថ្ងៃ ប្រឈមជំងឺដ៏កាចសាហាវមួយនេះ
មន្ទីរពេទ្យកាល់ម៉ែត្របានចែករំលែកការយល់ដឹង ចំពោះការទទួលទាន គ្រឿងស្រវឹង និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាពប្រសិនបើអ្នកផឹកជាប្រចាំ និងលើសពីបរិមាណកំណត់ ។ មន្ទីរពេទ្យដ៏ល្បីមួយនេះបានឱ្យដឹងថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺ ជាមូលហេតុចម្បងមួយដែលធ្វើឱ្យមានការរលាកថ្លើមស្រួចស្រាវ និង ការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឱ្យបានត្រឹមត្រូវនោះទេ វានឹងវិវឌ្ឍន៍ទៅជាជំងឺក្រិនថ្លើម និង មហារីករីកថ្លើម ។ ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬ ប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣ កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២ កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាការរលាកថ្លើម ។ ក្នុងនោះដែរស្ដង់ដារនៃការទទួលទានសុរាមានដូចខាងក្រោមនេះ៖ ១. ចំពោះស្រាបៀ ១កែវស្តង់ដា ស្មើនឹង 340 មីលីលីត្រ អាល់កុល 5% ២. ចំពោះស្រាក្រហម ១កែវស្ដង់ដា 150 មីលីលីត្រ អាល់កុល12%) ៣. ចំពោះស្រាwhiskey ១កែវស្ដង់ដា 45-50 មីលីលីត្រ អាល់កុល40-45% […]